ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​ខ្នា​ញ់​ណាស់កូនប្រុស​ទាំង​២​របស់ ឈុ​ម​ភូ ធ្វើ​រឿង​១​ខណៈ​នាង​ដើរ​លើ​កម្រាលព្រំ​ក្រហម

4 ឆ្នាំ មុន

ឆ្នាំ​នេះ​ជា​ឆ្នាំ​ដំបូង​ដែល​អ្នក​នាង ឈុ​ម​ភូ អា​រ៉ៈ​យ៉ា បាន​បីកូន​ភ្លោះ​ទាំង​ពីរ​ដែល​មានឈ្មោះ​ថា សាយ​ហ្វា និង ផា​យុ មក​ឱ្យ​កម្លាំងចិត្ត​ខ្លួន ពេល​ដើរ​លើ​កម្រាលព្រំ​ក្រហម​ក្នុង​កម្មវិធី​ភាពយន្ត​ក្រុង​ខាន​ស៍ ប្រទេស​បារាំង​។…

ឆ្នាំ​នេះ​ជា​ឆ្នាំ​ដំបូង​ដែល​អ្នក​នាង ឈុ​ម​ភូ អា​រ៉ៈ​យ៉ា បាន​បីកូន​ភ្លោះ​ទាំង​ពីរ​ដែល​មានឈ្មោះ​ថា សាយ​ហ្វា និង ផា​យុ មក​ឱ្យ​កម្លាំងចិត្ត​ខ្លួន ពេល​ដើរ​លើ​កម្រាលព្រំ​ក្រហម​ក្នុង​កម្មវិធី​ភាពយន្ត​ក្រុង​ខាន​ស៍ ប្រទេស​បារាំង​។

ឈុ​ម​ភូ បាន​ដើរ​លើ​ព្រំ​ក្រហម​ក្នុង​ឈុត​ដ៏​សិច​ស៊ី​ខ្លាំង​តែ​ម្ដង ។ វា​កាន់​ពិសេស​ត្រង់​ថា កូនប្រុស​ទាំង​ពីរ​របស់​នាង​គឺ សាយ​ហ្វា និង ផា​យុ ស្លៀក​ឈុត​អាវធំ​ដើរមក​ជូន​ដំណើរ​មក​កម្មវិធី​នេះឯង ដែល​ធ្វើ​ឱ្យ​ម្ដាយ​រីករាយ​យ៉ាង​ខ្លាំង​ព្រោះ​វា​ជា​កម្លាំងចិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​នាង ។ មុន​កម្មវិធី នាង​ក៏​បាន​បីកូន​ទាំង​ពីរ​មក​ថតរូប​ដែល​វា​ជា​រូបថត​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ខ្លាំង​មែនទែន ។

បើ​ទោះជា​កូន​ៗ​ទាំង​ពីរ​រពឹស​បន្តិច​មែន ដោយ​គេ​បាន​ទាញ​ក្រវិល​របស់​ម្ដាយ រហូត​ដល់​ធ្វើ​ឱ្យ​អ៊ំ​ៗ មីង​ៗ លាន់មាត់​ឮ​ៗ​តែ​ម្ដង ព្រោះថា​គ្រឿង​ពេជ្រ​ដែល ឈុ​ម​ភូ ពាក់​នោះ​មាន​តម្លៃ​ប្រមាណ​ជាង ៨០ លាន​បាត (​ប្រហែល​ខ្ទង់​២​លាន​៥​សែន​ដុល្លារ​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ