ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ម៉ុ​ច ចំអក​អ្នក​ទើស​នាង​បង្ហាញ​ភាព​សិច​ស៊ី ស្រើបស្រាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​តារា​សម្តែង​អ្នក​នាង ស្រី ម៉ុ​ច រង​ការ​រិះគន់ និង​ប្រមាថ​ជា​ថ្មី ចំពោះ​ភាព​សិច​ស៊ី​ដែល​គេ​ចាត់​ទុក​ថា​«​ហួសប្រមាណ​»​។ បើ​ទោះបីជា​បច្ចុប្បន្ន​តួឯក​ស្រី​ក្នុង​បទ​«​ជីដូន​កាកី​»​អ្នក​នាង​ស្រី​ម៉ុ​ច​បាន​ចាក​ឆ្ងាយ​ពី​វិ​ថី​សិល្បៈ និង​បាន​រស់នៅ​ជាមួយ​ស្វាមី​នៅ​ក្រៅប្រទេស​ទៅ​ហើយ​ក្តី ប៉ុន្តែ​សកម្មភាព​របស់​នាង​នៅ​តែ​ទទួល​ការ​ចាប់អារម្មណ៍​ជា​បន្តបន្ទាប់…

រាជធានី​ភ្នំពេញ​៖ អតីត​តារា​សម្តែង​អ្នក​នាង ស្រី ម៉ុ​ច រង​ការ​រិះគន់ និង​ប្រមាថ​ជា​ថ្មី ចំពោះ​ភាព​សិច​ស៊ី​ដែល​គេ​ចាត់​ទុក​ថា​«​ហួសប្រមាណ​»​។ បើ​ទោះបីជា​បច្ចុប្បន្ន​តួឯក​ស្រី​ក្នុង​បទ​«​ជីដូន​កាកី​»​អ្នក​នាង​ស្រី​ម៉ុ​ច​បាន​ចាក​ឆ្ងាយ​ពី​វិ​ថី​សិល្បៈ និង​បាន​រស់នៅ​ជាមួយ​ស្វាមី​នៅ​ក្រៅប្រទេស​ទៅ​ហើយ​ក្តី ប៉ុន្តែ​សកម្មភាព​របស់​នាង​នៅ​តែ​ទទួល​ការ​ចាប់អារម្មណ៍​ជា​បន្តបន្ទាប់ ជា​ពិសេស​សំឡេង​នៃ​ការ​រិះគន់​ពី​មហាជន​នៅ​តែ​បន្ត​កើត​មាន ក្នុង​ពេល​ដែល​នាង​សម្ញែង​ភាព​សិច​ស៊ី និង​សកម្មភាព​មិន​សមរម្យ​ណាមួយ ។

ជា​ថ្មី​ម្តងទៀត​នាង​ស្រី​ម៉ុ​ច​ទទួល​រង​ការ​រិះគន់ និង​ការ​ប្រមាថ​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​នាង​បាន​បង្ហោះ​រូបភាព និង​វី​ដេ​អូ​ខ្លី​មួយ​នៅ​តាម​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ពី​សកម្មភាព​មើលទៅ​បែប​ស្រើបស្រាល ។ ក្រៅពី​ទទួល​ការ​ចាប់អារម្មណ៍​ពី​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​នោះ ក៏​មាន​មហាជន​ជា​ច្រើន​រិះគន់​សកម្មភាព​របស់​អ្នកស្រី​ម៉ុ​ច ដែល​បាន​បង្ហាញ​នា​ពេល​នេះ ។ ហ្វេ​ស​ប៊ុ​កមួយ​បាន​ចែកចាយ​រូបភាព​របស់​ស្រី​ម៉ុ​ច ដោយ​បាន​ភ្ជាប់​ជា​មួយ​សារ​ប្រមាថ​រូប​នាង​ថា «​មី​ឡប់ មី​ឡឺ​កឺ មី​រប​ល់​យោ​…​។

ពាក្យ​ប្រមាថ​ទាំងនោះ​បាន​ធ្វើ​ឲ្យ​ស្រី​ម៉ុ​ច ឆ្លើយ​តប​ទៅ​វិញ​ថា «​ញយ​ដង​ពេក​ហើយ​បង ជេរ​ខ្ញុំ​រហូត​ហ្មង មិនដឹង​ថា​ជេរ​ហ្នឹង​ដោយហេតុ​ផល​អី​ទេ ។ មានការ​អី​ប្រាប់ ត្រង់​ៗ​មក ដល់​បង​ជេរ​អ៊ីចឹង ខ្ញុំ​គិត​ថា​គេ​មិន​សរសើរ​បង​ទេ វា​ធ្វើ​ឲ្យ​គេ​មើលទៅ​បង​ជា​មនុស្ស​ប្រុស​មាន​មាត់​ជា​កន្ថោរ ។ អ្នករៀន​ចេះ​ដឹង​គេ​អត់​ប្រើ​សំដី​អ៊ីចឹង​ទេ ហើយ​វា​មិន​ត្រឹម​ថោក​តែ​បង​ទេ វា​ថោក​ដល់​អ្នក​មានគុណ​បង​ទៀត​ហ្នឹង​ណា គេ​ថា​មិន​ចេះ​ប្រដៅ​កូន ។

ហើយ​ចង់​ជម្រាប​បង​តិច​ថា​រាល់ថ្ងៃ​ហ្នឹង បើ​ខ្ញុំ​ស្លាប់​ទៅ​ខ្ញុំ​បិទ​ភ្នែក​ជិត​តែ​ម្ដង ព្រោះ​ខ្ញុំ​ស្គាល់​គ្រប់​រសជាតិ​ជីវិត​ដែល​សំបូរ​បែប​បែប​នេះ តែ​ខ្ញុំ​ប្រហែលជា​បិទ​ភ្នែក​មិន​ជិត​នូវ​រឿង​ខ្លះ គឺ​រឿង​ដែល​ពួក​បង​ចូល​ចិត្ត​ធ្វើ គឺ​«​ជេរ​គេ ទើស​គេ​» ហ្នឹង​តែ​ម្តង ។ មើល​តាម​រូប បង​ដូច​ជា​រស់នៅ​ក្នុង​ប្រទេស​ជឿនលឿន​មួយ​ដែរ តែ​ម៉េច​បាន​ខួរ​បង​ចាប់​អត់​ទាន់​គេ​អ៊ីចឹង គេ​ដើរ​ដល់​លើ​មេឃ​ហើយ​បង ។ នេះ​មិនមែន​លើក​ទី​មួយ​ទេ​ដែល​បង​ជេរ​ខ្ញុំ បង​ជេរ​ខ្ញុំ​ច្រើន​ដង​ហើយ ច្រណែន​ខ្ញុំ​ដោះ​ធំ​មែន​បង បើ​ច្រណែន​ទៅ​ធ្វើ នៅ DC Dermo clinic​ទៅ​បាន​ដោះ​ស្អាត​ដូច​ខ្ញុំ​ហើយ »​។

កន្លង​មក​អតីត​តារា​សម្តែង​អ្នក​នាង​ស្រី​ម៉ុ​ច បាន​ទទួល​ការ​រ​រិះគន់​ខ្លាំង បន្ទាប់​ពី​នាង​បាន​សម្ញែង​ម៉ូ​ដ​សម្លៀក​បំពាក់​មួយ​ឈុត​ចូលរួម​ក្នុង​ពិធី​មួយ ដែល​មើលទៅ​ស្ទើរតែ​ចេញ​កន្លែង​សំខាន់ ។

ក្រៅពី​ការ​រិះគន់​ពី​មហាជន​នោះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក៏​បាន​ចេញ​លិខិត​ព្រមាន​ចំពោះ​រូប​នាង​ផង​ដែរ ក្នុង​គោលបំណង​ឲ្យ​រូប​នាង​បញ្ឈប់​នូវ​សកម្មភាព​មួយ​នេះ ។ បញ្ហា​នេះ​ស្រី​ម៉ុ​ច​បាន​ឆ្លើយ​តប​វិញ​ថា ក្រោយ​រៀប​ការ​រួច នាង​សម្រេច​បញ្ចប់ជីវិត​សិល្បៈ​ទាំងស្រុង​តាំងពី​ឆ្នាំ​២០០៨ ។ ដូច្នេះ​ហើយ ការ​ចែក​ចាយ​រូបភាព​តាម​បណ្ដា​សារព័ត៌មាន ផ្សេង​ៗ ឬ​ការ​ផ្សព្វផ្សាយ​ការ​ចូលរួម​ក្នុង​ពិធី​ណាមួយ​នោះ គឺ​ពុំ​មែន​ជា​សកម្មភាព​ក្នុង​អាជីព​ជា​សិល្បករ​ទៀត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ