ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងសង្ស័យ​ឃាតករសម្លា.ប់ពេទ្យ​ធ្មេញ​រួច«ចង់ដុតកម្ទេចសពចោលទៀត»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យ​ដឹង​ លើករណីឃាតកម្ម​កាប់សម្លាប់​យុវជនជា​ពេទ្យធ្មេញ​ម្នាក់​ ​សមត្ថកិច្ច​កំពុង​​សង្ស័យថា ឃាតករ​​គឺ​ពិតជា​មាន​ចិត្ត​សាហាវខ្លាំងណាស់​ ​គឺក្រោយ​ពេល​​សម្លាប់​ជនរង​គ្រោះ​​ហើយ​ ហាក់មានបំណង​ចាក់សាំងដុតកម្ទេចសាកសពដើម្បីចង់​បំបាត់​ភស្តុតាង ព្រោះ​នៅកន្លែងកើតហេតុ បានរកឃើញ​​​មាន​ដប​សាំងម​ួយ…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យ​ដឹង​ លើករណីឃាតកម្ម​កាប់សម្លាប់​យុវជនជា​ពេទ្យធ្មេញ​ម្នាក់​ ​សមត្ថកិច្ច​កំពុង​​សង្ស័យថា ឃាតករ​​គឺ​ពិតជា​មាន​ចិត្ត​សាហាវខ្លាំងណាស់​ ​គឺក្រោយ​ពេល​​សម្លាប់​ជនរង​គ្រោះ​​ហើយ​ ហាក់មានបំណង​ចាក់សាំងដុតកម្ទេចសាកសពដើម្បីចង់​បំបាត់​ភស្តុតាង ព្រោះ​នៅកន្លែងកើតហេតុ បានរកឃើញ​​​មាន​ដប​សាំងម​ួយ ។

សមត្ថកិច្ចឱ្យដឹងទៀតថា ដោយឡែក នៅ​លើខ្នងសពវិញ​ គឺ​បាន​ឃើញ​មាន​ស្នាម​​រលាក​ជាច្រើន​កន្លែង​ទៀត ​តែ​​​ឱកាសមិនអំណោយ​ផល ឃាតករក៏បានរត់បាត់ទៅ​ ។ ទោះបីជាយ៉ាងណា ​មកទល់​ម៉ោង​២​រសៀល​​ថ្ងៃទិី២០ ឧសភា ដដែលនេះ សមត្ថកិច្ច​នៅមិនទាន់​ចប់​​ការស៊ើប​អង្កេតនៅឡើយ ។

ប្រភពបន្តថា ការ​អង្កេតនោះ សមត្ថកិច្ច​ក៏បាន​​​សាកសួរលើ​នារី​ជាសង្សារ​​​ពេទ្យធ្មេញដែល​ស្លាប់​នេះផងដែរ ​។ នារីជាសង្សារបានឱ្យ​សមត្ថកិច្ច​ដឹងថា កាលពីយប់មិញ ខ្លួននិង​សង្សារ(យុវជនដែលស្លាប់) នាំគ្នា​ចេញ​ទៅហ​ូប​ប្រហិិត​​ ។ លុះប្រហែល​ម៉ោងជិត១០យប់ ពួកខ្លួន​ក៏បានដើរ​ត្រឡប់មកផ្ទះ ទៅ​គេងរៀងៗខ្លួន ដោយ​មិន​មានអ្វីកើតឡើងនោះឡើយ ។

គួររំលឹកថា ៖ ​ឃាតកម្មសម្លាប់​​ពេទ្យធ្មេញ​​​ម្នាក់…​កំពុង​ផ្អើល​​​ខ្លាំង

អត្ថបទសរសេរ ដោយ