ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក.ម្មសម្លា.ប់​​ពេទ្យធ្មេញ​​​ម្នាក់…​កំពុង​ផ្អើល​​​ខ្លាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា យុវជន​រៀន​ពេទ្យធ្មេញ​ម្នាក់ ត្រូវ​បាន​ឃាតករ​កាប់ សម្លាប់យ៉ាងសាហាវបំផុត​ នៅក្នុង​បន្ទប់​ជួល​របស់​ឪពុកមាដែល​បើក​ធ្វើ​ធ្មេញ​ បង្កការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងប្រមាណ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០​ ឧសភា នេះ…

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា យុវជន​រៀន​ពេទ្យធ្មេញ​ម្នាក់ ត្រូវ​បាន​ឃាតករ​កាប់ សម្លាប់យ៉ាងសាហាវបំផុត​ នៅក្នុង​បន្ទប់​ជួល​របស់​ឪពុកមាដែល​បើក​ធ្វើ​ធ្មេញ​ បង្កការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងប្រមាណ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០​ ឧសភា នេះ ត្រង់នៅ​ចំណុចផ្ទះ​ជួល​បើក​ពេទ្យធ្មេញ​ ម្តុំ​ផ្សារ​ត្រពាំង​ព្រាយ​ ផ្លូវ​លេខ១៥១ ក្នុងភូមិបឹង សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ដោយមិនទាន់ដឹង​ពី​មូល​ហេតុ​ច្បាស់ ។

សេចក្តីរាយការណ៍ថា យុវជន​រង​គ្រោះ​ខាងលើ មាន​ឈ្មោះ​ធន់ រ៉ា​វី​ន អាយុ១៩​ឆ្នាំ មាន​លំនៅភូមិត្រ​គួ​ន ឃុំ​ក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្នាក់​នៅ​ជាមួយឪពុកមា​ឈ្មោះ​មឿ​ន សុ​វត្ថា ជា​ពេទ្យ ធ្មេញ​នៅ​ចំណុច កើតហេតុ​ខាងលើ ។ បើតាម​ព័ត៌មាន​បានអោយ​ដឹងទៀត​ថា នៅ​ព្រឹក​ថ្ងៃកើតហេតុ មាន​ភ្ញៀវមក​ធ្វើ​ធ្មេញ និង​បាន​ទូរស័ព្ទ​ហៅពេទ្យធ្មេញ ​ដែល​ដេក​នៅផ្ទះ​នៅ​ភូមិ​ទួលសង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ។​

នៅ​ពេលដែល​ឪពុកមាមក​ដល់ និង​បើកទ្វារចូល​ទៅ​ក្នុង​ ស្រាប់តែ​ប្រទះ​ឃើញ​ក្មួយ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ក្បែរ​គ្រែបាត់ទៅ​ហើយ ក៏រាយ​ការណ៍​ប្រាប់នគរបាល​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ តាមព័ត៌មាន​អោយ​ដឹង​​ថា នៅ​វេលា​ម៉ោងប្រមាណ​៧​យប់ យុរ​ជន​​រងគ្រោះបាន​ធ្វើ​ដំណើរ ទៅ​ហូ​បការ​អ្នក​ភូមិនៅ​ក្បែរ​នោះជំនួស​ឪពុកមា ។​ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៩​យប់​ បាន​​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ​ និងបាន​ទៅ​ដើរ​លេងជាមួយសង្សាដល់​យប់​ជ្រៅ​ ទើបបាន​ត្រឡប់​ទៅ​ដេក​វិញ ។

​លុះ​ព្រឹក​ឡើង (ថ្ងៃកើតហេតុ) ភ្ញាក់ផ្អើល​​ឃើញ​សម្លាប់តែ​ម្តង ។ ​ទោះបីជា​យ៉ាង គេ​ពុំ​ដឹង​ថា ​យុវជន​នោះ មានរឿង​អ្វី​នោះ​ទេ ទើប​​​ត្រូវគេសម្លាប់ ​។ បើ​តាមសមត្ថកិច្ច មានការ​សង្ស័យអាច​ជា​រឿងគំនុំ ឬអាច​ផ្តើម​ចេញពី​ស្នេហាត្រីកោណ ​។ បើតាម​ការពិនិត្យ​កើតហេតុ​ ឃើញសុទ្ធតែឈាម ហើយយុវជន​រូប​នេះ ​អាច​មានការ​ប្រតាយប្រតប់​គ្នាជាមួយ​ឃាតករទៀតផង ​។

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ