ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លះម្តង ខ្លះ​២ដង​​ និង​ខ្លះ​ទៀត​៣​ដង​​…​​បែរ​មក​​ទៀត​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ យុវជន​៣​នាក់សុទ្ធតែ​ធ្លាប់បាន​រួម​ភេទ​ជាមួយ​ស្ត្រី​ម្នាក់​គ្រប់​ៗ​គ្នា ដែល​អ្នកខ្លះម្តង ខ្លះ​២​ដង និង​ខ្លះ​ទៀត​៣​ដង​រួច​មក​ហើយ ប៉ុន្តែ​មិន​ដែល​ត្រូវ​នាង​ប្ដឹង​ម្ដងណា​ឡើយ ។ លុះលើក​ចុង​ក្រោយ​នេះ ពួក​គេ​ទាំង​៣​នាក់​ស្រាប់តែ​បែកគំនិត​រួម​ភេទ​ជាមួយ​នាង​ម្ដងម្នាក់​ៗ​ក្នុងពេល​តែ​មួយ…

ខេត្តកណ្តាល ៖ យុវជន​៣​នាក់សុទ្ធតែ​ធ្លាប់បាន​រួម​ភេទ​ជាមួយ​ស្ត្រី​ម្នាក់​គ្រប់​ៗ​គ្នា ដែល​អ្នកខ្លះម្តង ខ្លះ​២​ដង និង​ខ្លះ​ទៀត​៣​ដង​រួច​មក​ហើយ ប៉ុន្តែ​មិន​ដែល​ត្រូវ​នាង​ប្ដឹង​ម្ដងណា​ឡើយ ។ លុះលើក​ចុង​ក្រោយ​នេះ ពួក​គេ​ទាំង​៣​នាក់​ស្រាប់តែ​បែកគំនិត​រួម​ភេទ​ជាមួយ​នាង​ម្ដងម្នាក់​ៗ​ក្នុងពេល​តែ​មួយ ក៏​ត្រូវ​នាង​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែឧសភា​កន្លង​ទៅ ដោយ​ចោទប្រកាន់​ពី​បទ​ចាប់នាង​រំលោភ​បូក ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែឧសភា​កន្លង​ទៅ នៅ​ចំណុច​សួនច្បារ​ក្នុង​មណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​បន្ទាយ​ព្រាប ស្ថិត​ក្នុង​ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ។
មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​យុវជន​ទាំង​៣​នាក់​នេះ មាន​អាយុ​១៩​ឆ្នាំ ហើយ​បើ​តាម​ឯកសារ​ព័ត៌មាន​របស់មណ្ឌល​ខាងលើ​បាន​អះអាង​ថា នាង​គឺជា​ជន​ខ្សោយ​បញ្ញា ។ ដោយឡែក​យុវជន​ដែល​ត្រូវ​បាន​ឃាត់់ខ្លួន​មាន ១-​ឈ្មោះ ចែ​ម ចុន អាយុ​១៦​ឆ្នាំ ២-​ឈ្មោះ ប៉ូច គង់ អាយុ​១៨​ឆ្នាំ និង​៣-​ឈ្មោះ បាន ម៉េ​ង អាយុ​២៩​ឆ្នាំ ។ ពួក​គេ​ទាំង​៣​នាក់ កំពុង​រៀន​ជួសជុល​ម៉ូតូ និង​ស្នាក់​នៅ​ក្នុង​មណ្ឌល​អប់រំ​ពិសេស ។

ប្រភព​ដដែល​បន្ត​ថា កន្លង​មក​ជន​ទាំង​៣​នាក់ ធ្លាប់​បាន​រួម​ភេទ​ជាមួយ​ស្ត្រី​រង​គ្រោះ​គ្រប់​ៗ​គ្នាតែ​នាង​មិន​ដែល​ប្ដឹង​ម្ដងណា​ឡើយ ។ ដោយឡែកនៅ​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែឧសភា ស្ត្រី​រង​គ្រោះ​និង​យុវជន​ទាំងនេះ នៅ​អង្គុយ​មើល​ទូរទស្សន៍​ក្នុង​មណ្ឌល​ជាមួយ​គ្នា បន្ទាប់​មក​យុវជន​ឈ្មោះ ចែ​ម ចុន បាន​ហៅ​នាង​ឲ្យ​ចេញ​ក្រៅ​បន្ទប់ ហើយ​នាង​ក៏​ចេញតាម ។ ក្រោយមក យុវជន​នេះ​បាន​ប្រាប់​នាងថា «​ឲ្យ​បង​ឈ្មោះ​បាន មេ​ង​១​ទៅ​» គឺ​ឲ្យ​រួមរ័ក១​ដង​ទៅ ហើយ​នាង​ក៏​យល់ព្រម ទើប​ឈ្មោះ​បាន ម៉េ​ង ដឹក​ដៃ​នាង​ចូល​ទៅ​ក្នុង​សួនច្បារ​ខាង​មុខ ហើយ​រួម​ភេទ​រហូត​បាន​សម្រេច ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​រួមរ័កហើយ ឈ្មោះ បាន ម៉េ​ង ក៏​ដើរ​ចេញ​ទៅ ស្រាប់តែឈ្មោះ ចែ​ម ចុន ចូល​ទៅ​រួម​ភេទ​បន្ត ហើយ​បន្ទាប់​មក​ឈ្មោះ ប៉ូច គង់ ក៏​ចូល​ទៅ​រួម​ភេទ​ទៀត ។ លុះ​មក​ដល់​ថ្ងៃ​ទី​១៧ ខែឧសភា ជន​រង​គ្រោះបាន​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ស្រុក​អង្គស្នួល​ចាប់ខ្លួន​យុវជន​ទាំង​៣​នាក់ ពី​បទ​រំលោភបូក ទើប​នៅ​ល្ងាច​ថ្ងៃ​ដដែល​នគរបាល​បាន​ទៅ​ចាប់ខ្លួន​ពួក​គេ​នាំ​ទៅ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់ ។

មន្ត្រី​នគរបាល​បញ្ជាក់​ថា នៅ​ពេល​សាកសួរ ជន​ឈ្មោះ ចែ​ម ចុន សារភាព​ថា ខ្លួន​ធ្លាប់​បាន​រួម​ភេទ​ជាមួយ​នាង​ដោយ​ស្ម័គ្រចិត្ត​គ្មាន​ការ​បង្ខិតបង្ខំ​ចំនួន​៣​ដង​រួច​មក​ហើយ ។ ចំណែក​ឈ្មោះ​បាន ម៉េ​ង ឆ្លើយ​សារភាព​ថា ពី​មុន​ខ្លួន​ធ្លាប់​បាន​រួម​ភេទ​ជាមួយ​នាង​ម្តង រីឯ​ឈ្មោះ​ប៉ូច គង់ សារភាព​ថា ខ្លួន​ធ្លាប់​បាន​រួម​ភេទ​ជាមួយ​នាង​២​ដង​ដែរ ៕​

អត្ថបទសរសេរ ដោយ