ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់​តួនាទី​ដល់​ភរិយា​ជា​ការ​លើកទឹកចិត្ត​ធំ​បំផុត

4 ឆ្នាំ មុន

សុភាពបុរស​ដែល​ជា​ស្វាមី​ល្អ​គប្បី​ដើរ​តាម​លំ​អាន​ឱវាទ​ពុទ្ធសាសនា​ដោយ​ផ្តល់​ក្តី​សន្តោស​ចំពោះ​ភរិយា​៥​ចំណុច​មាន​ប្រគល់​តួនាទី​ឱ្យ​នាង​គ្រប់គ្រង​ចាត់ចែង​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ផ្តាច់មុខ​ជាដើម ដែល​ជា​ការ​លើកទឹកចិត្ត​ធំ​បំផុត​ដល់​ភរិយា ។ អត្ថប្រយោជន៍​ទាំង​៥​យ៉ាង​ដែល​នាង​គួរ​ទទួល​បាន​នោះ​គឺៈ១-​រាប់អាន​លើកមុខ​ថា​ជា​ភរិយា​ពេញ​សិទ្ធិ ២-​មិន​ប្រមាថ​មាក់ងាយ​ភរិយា ៣-​មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​មិន​ក្បត់ចិត្ត​ភរិយា ៤-​ប្រគល់​ភាវៈ​ជា​ធំ​ក្នុងផ្ទះ​ដល់​ភរិយា​ឱ្យ​ពេញ​សិទ្ធិ ៥-​ឱ្យ​គ្រឿង​តុបតែង​ខ្លួន​តាម​តម្រូវការ នេះ​ជា​កិច្ច​ត្រូវ​បំពេញ​ជា​ស្វាមី​ល្អ ។…

សុភាពបុរស​ដែល​ជា​ស្វាមី​ល្អ​គប្បី​ដើរ​តាម​លំ​អាន​ឱវាទ​ពុទ្ធសាសនា​ដោយ​ផ្តល់​ក្តី​សន្តោស​ចំពោះ​ភរិយា​៥​ចំណុច​មាន​ប្រគល់​តួនាទី​ឱ្យ​នាង​គ្រប់គ្រង​ចាត់ចែង​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ផ្តាច់មុខ​ជាដើម ដែល​ជា​ការ​លើកទឹកចិត្ត​ធំ​បំផុត​ដល់​ភរិយា ។

អត្ថប្រយោជន៍​ទាំង​៥​យ៉ាង​ដែល​នាង​គួរ​ទទួល​បាន​នោះ​គឺៈ
១-​រាប់អាន​លើកមុខ​ថា​ជា​ភរិយា​ពេញ​សិទ្ធិ

២-​មិន​ប្រមាថ​មាក់ងាយ​ភរិយា

៣-​មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​មិន​ក្បត់ចិត្ត​ភរិយា

៤-​ប្រគល់​ភាវៈ​ជា​ធំ​ក្នុងផ្ទះ​ដល់​ភរិយា​ឱ្យ​ពេញ​សិទ្ធិ

៥-​ឱ្យ​គ្រឿង​តុបតែង​ខ្លួន​តាម​តម្រូវការ នេះ​ជា​កិច្ច​ត្រូវ​បំពេញ​ជា​ស្វាមី​ល្អ ។

សេចក្តី​សន្តោស​ទាំង​៥​យ៉ាងនេះ​បើ​បុរស​ណា​មិន​ផ្តល់​ឱ្យ​ភរិយា បែរជា​ប្រើ​អំពើ​ហិង្សា វាយតប់ មាក់ងាយ ជេរ​ប្រមាថ ស្រវឹងស្រា​អួទីនួ​រាល់ថ្ងៃ រំលោភ​លើ​រាង​កាយ​ប្រពន្ធ​ដោយ​គ្មាន​ចិត្តមេត្តា បុរស​នោះ​នឹង​បាន​នាម​ថា​ជា​ប្តី​គម្រក់ ប្តី​មិន​ប្រកបដោយ​ធម៌ វា​ជា​រឿង​អាក្រក់​បំផុត​ចំពោះ​បុរស​ជា​មេ​គ្រួសារ ។