ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមគុណ​ជា​ប្រភព​នាំ​សត្វលោក​កើតទុក្ខ

4 ឆ្នាំ មុន

ទុក្ខ​ធំ​ជាងគេ​នៃ​ជីវិត​សត្វលោក​នេះ​គឺ​កិលេស​កាម​។ តើ​អ្វី​ទៅ​ដែល​ហៅ​ថា កិលេស​កាម0x017d7 កាមគុណ​ទាំង​៥ រូប សំឡេង ក្លិន រស សម្ផស្ស ជា​កិលេស​កាម​។…

ទុក្ខ​ធំ​ជាងគេ​នៃ​ជីវិត​សត្វលោក​នេះ​គឺ​កិលេស​កាម​។ តើ​អ្វី​ទៅ​ដែល​ហៅ​ថា កិលេស​កាម0x017d7 កាមគុណ​ទាំង​៥ រូប សំឡេង ក្លិន រស សម្ផស្ស ជា​កិលេស​កាម​។ ចំណង់​ទាំង​៥​នេះ​តែង​មានទុក្ខ​ច្រើន មាន​សេចក្តី​ចង្អៀតចង្អល់​ក្តៅក្រហាយ​ច្រើន ។

តាម​ពិត​ទៅ​មិនមែន​ថា ព្រះពុទ្ធ​សាសនា​ខ្វះ​មធ្យោបាយ​ជួយ​ក្នុង​រឿង​នេះ​ទេ ពុទ្ធសាសនា​ក៏​មាន​ទិស​ដៅ​នាំ​អ្នក​បដិបត្តិ​ទៅ​រក​ទីបំផុត​នៃ​សេចក្តី​ទុក្ខ​ដែរ តែ​សំខាន់ ឲ្យ​តែ​អ្នក​ទាំងឡាយ​នោះ​ព្រម​ឃើញ​ថា កិលេស​ក្នុង​ខ្លួន​ជាស​ត្រូវ​ធំ កាមគុណ​ទាំង​៥​នេះ​ជា​ទុក្ខ​ពិតប្រាកដ​ក្នុង​ជីវិត​ទៅ​នឹង​បាន​សុខ​ហើយ ។

ចំណែក​ការ​រំលត់ទុក្ខ​ក្នុង​គ្រួសារ ព្រះពុទ្ធ​សាសនា​បាន​ផ្តល់​ជា​គំនិត​៤ ចំណុច​សម្រាប់​អ្នកគ្រប់គ្រង​ផ្ទះ​ទាំង​ឡាយ​គឺ សច្ចៈ​ពោល​ពាក្យ​ទៀងត្រង់​, ទមៈ​អប់រំ​ទូន្មាន​ចិត្ត​ឱ្យ​ល្អ​, ខ​ន្តិ​អត់ធន់ និង​ចាគៈ លះ​ទ្រព្យ​បំពេញ ។

បើ​គ្រួសារ​ណា​យក​គោល​ធម៌​៤​ប្រការ​នេះ​ធ្វើ​ជា​ច្បាប់​វិន័យ​សម្រាប់​គ្រប់គ្រង​ផ្ទះ គ្រួសារ​នោះ​នឹង​បញ្ចៀស​នូវ​បញ្ហា​ផង​ទាំងពួង​បាន ហើយ​សុភមង្គល​នៃ​គ្រួសារ​ប្រាកដជា​នឹង​កើត​មាន​ជាក់​ជា​មិន​ខាន ។