ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​នឹង​ក្លាយជា​រាជ​នី​បន្ទាប់ ក្នុង​ឧស្សាហកម្ម​សិល្បៈ​ថៃ?

4 ឆ្នាំ មុន

នា​ពេល​បច្ចុប្បន្ន​នេះ អ៊ែន ថង​ប្រៈ​សុម គឺជា​រាជ​នី​នៃ​ឧស្សាហកម្ម​សិល្បៈ​ថៃ ហើយ​តើ​អ្នក​បន្ទាប់​នឹង​ជា​នរណា​ដែរ? យ៉ា​យ៉ា អ៊ុ​រ៉ា​សា​យ៉ា (​តួឯក​ស្រី​ក្នុង​រឿង មកុដ​រាជិនី​) ៖…

នា​ពេល​បច្ចុប្បន្ន​នេះ អ៊ែន ថង​ប្រៈ​សុម គឺជា​រាជ​នី​នៃ​ឧស្សាហកម្ម​សិល្បៈ​ថៃ ហើយ​តើ​អ្នក​បន្ទាប់​នឹង​ជា​នរណា​ដែរ?

យ៉ា​យ៉ា អ៊ុ​រ៉ា​សា​យ៉ា (​តួឯក​ស្រី​ក្នុង​រឿង មកុដ​រាជិនី​) ៖ នា​ពេល​បច្ចុប្បន្ន នាង​កំពុង​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ទាំង​នៅ​ក្នុង​ប្រទេស​ថៃ និង​នៅ​ក្រៅប្រទេស​។ នាង​មាន​រូបសម្បត្តិ​ស្រស់​ស្អាត ហើយ​នាង​មាន​ជំនាញ​សម្ដែង​យ៉ាង​ល្អ​ដូចនឹង​តារា​សម្ដែង​រៀមច្បង អ៊ែន ថង​ប្រៈ​សុម អ៊ីចឹង​។

ប៊ែ​ល​ឡា រ៉ា​នី (​តួឯក​ស្រី​ក្នុង​រឿង បុព្វេសន្និវាស​)៖ ជំនាញ​សម្ដែង​របស់​នាង​ពិតជា​អស្ចារ្យ ហើយ​ក៏​បាន​ទទួល​ការ​សរសើរ​ពី
ទស្សនិកជន ជាមួយនឹង​ការ​សម្ដែង​របស់​នាង​នៅ​ក្នុង​រឿង​ភាគ «​គុក​កម្ម​» «​ភ្លើង​បុណ្យ​» និង «​បុព្វេសន្និវាស​» ។

ទែ​វ ណៈ​ថៈ​ផ​ន (​តួឯក​ស្រី​ក្នុង​រឿង ព្រះ​ម៉ែ​នាគី​)៖ នាង​គឺជា​តារា​សម្ដែង​ស្រី​កំពូល​ម្នាក់​ទៀត​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ថៃ ជាមួយនឹង​ជំនាញ​សម្ដែង​ដ៏​អស្ចារ្យ​របស់​នាង​។ ទែ​វ ណៈ​ថៈ​ផ​ន តែងតែមាន​នូវ​ព័ត៌មាន​ល្អ​ៗ បើ​ទោះជា​នាង​បាន​ធ្វើ​ការងារ​ក្នុង​វិស័យ​នេះ​បាន​ជាង ១០ ឆ្នាំ​ហើយ​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ