ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជិតខាង​ធុំក្លិន​…​សង្ស័យ​ពេក​ប្រាប់​សមត្ថកិច្ច​បើកទ្វារ​ផ្អើល

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អ្នក​រស់នៅ​ជិតខាង​ធុំក្លិន​ស្អុយ​ពេក ដោយមានការ​សង្ស័យ​ក៏​រាយការណ៍​ដល់​សមត្ថ កិច្ច​ចុះ​មក​ពិនិត្យ ទើប​ដឹង​ថា​បុរស​ម្នាក់​បាន​គាំងបេះដូង​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ពោធិ​ថ្មី…

ខេត្តឧត្តរមានជ័យ ៖ អ្នក​រស់នៅ​ជិតខាង​ធុំក្លិន​ស្អុយ​ពេក ដោយមានការ​សង្ស័យ​ក៏​រាយការណ៍​ដល់​សមត្ថ កិច្ច​ចុះ​មក​ពិនិត្យ ទើប​ដឹង​ថា​បុរស​ម្នាក់​បាន​គាំងបេះដូង​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ពោធិ​ថ្មី ឃុំ​គោក​មន ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ស៊ុន ភ័​ស្ថ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​ជាង​ប្លា​ទី​ន មានស្រុក​កំណើត​នៅ​ឯ​ខេត្តស្វាយរៀង តែ​បាន​មក​ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​ប្រជាពលរដ្ឋ​ឈ្មោះ​ហ៊ុយ ហៀ​ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​ជាងកាត់សក់ ដែល​មាន​តូប​ជាប់​នឹង​បន្ទប់​ជួល​របស់​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​មក​បើក​តូប​កាត់សក់ ហើយ​ក៏​ធុំក្លិន​ស្អុយ ដោយ​មានការ​សង្ស័យ​ក៏​រាយ​កាណ៍​ដល់​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​តែ​ម្តង ។

តាម​ប្រភព​ពី​អធិការ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បើក​បន្ទប់​ជួល​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​លើ​គ្រែ ។

ក្រោយ​ពី​ការ​ពិនិត្យ​សព​ជន​រង​គ្រោះ និង​ពិនិត្យ​នៅ​ជុំវិញ​កន្លែង​កើតហេតុ​រួច សមត្ថកិច្ច​បាន​ធ្វើការ​សនិដ្ឋាន​ថា ជន​រង​គ្រោះ​អាច​ដេក​គាំងបេះដូងក្នុង​បន្ទប់ជួល​ ដោយ​ពុំ​មាន​នរណា​ម្នាក់​បានដឹង និង​ជួយ​ធ្វើការ​សង្គ្រោះឡើយ​ ទើប​បណ្តាល​ឱ្យស្លាប់បែប​នេះ​ ។

ក្រោយ​ពី​ពិនិត្យ​រួច សមត្ថ​​កិច្ច​បាន​ប្រគល់សព​ជន​រង​គ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើ​បុ​ណ​ទៅ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ