ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​អេ​មី ប្រកាស​ទទួល​ថត​តែ​តួ​បែប​បាវបម្រើ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង អេ​មី ហៅ​ឡុ​ង មេត្តា ត្រូវ​បាន​គេ​ស្គាល់​ថា បាន​បោះ​ជំហាន​ក្នុង​សិល្បៈ​ប្រមាណ​៨​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ពេញចិត្ត​។ ទោះ​លំបាក​បែប​ណា​នាង​នៅ​តែ​ពុះពារ​ឱ្យ​ដល់​គោលដៅ​។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង អេ​មី ហៅ​ឡុ​ង មេត្តា ត្រូវ​បាន​គេ​ស្គាល់​ថា បាន​បោះ​ជំហាន​ក្នុង​សិល្បៈ​ប្រមាណ​៨​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ពេញចិត្ត​។ ទោះ​លំបាក​បែប​ណា​នាង​នៅ​តែ​ពុះពារ​ឱ្យ​ដល់​គោលដៅ​។

អេ​មី ពេញចិត្ត​សិល្បៈ ហើយ​សុខចិត្ត​សម្តែង​តាម​ការ​ដាក់​បញ្ជា​ពី​អ្នកដឹកនាំ​រឿង​ធ្វើ​ចរិត​បែប​ណា​ក៏​ព្រម ជា​ពិសេស អេ​មី ពេញចិត្ត​ខ្លាំង​លើ​តួ​បែប​អ្នកបម្រើ​។ អេ​មី ហៅ​ឡុ​ង មេត្តា ក្តាប់​បាន​ការងារ​សម្តែង​ប្រមាណ​ក្បែរ​៣០​រឿង​មក​ហើយ ដោយ​ភាគច្រើន​នាង​ថត​ជា​តួ​អ្នកបម្រើ​សឹងតែ​គ្រប់​រឿង​។

នាង​យល់​ថា ការ​ថត​សម្តែង​មិន​ត្រូវ​ប្រកាន់ខ្លួន​នោះ​ទេ ហើយ​នាង​ដើរតួ​សម្តែង​បែប​អ្នកបម្រើ​យូរ​តាំងពី​ដំបូង ហើយ​តទៅ​មុខ​នៅ​តែ​ជា​តួ​កញ្ជះ​ខ្ញុំគេ​។ នាង​និយាយ​ថា នាង​មាន​ទេព​កោសល្យ ហើយ​អ្នកដឹកនាំ​រឿង​ទទួលយក​បាន​។

តារា​ដែល​ពី​មុន​ជា​អ្នកចម្រៀង​ដែរ​នោះ បាន​ពោល​ទៀត​ថា មាន​តារា​មួយ​ចំនួន​គ្រាន់តែ​អ្នកដឹកនាំ​ឱ្យ​ប៉ា​រ៉ូ​លលេង​ជា​តួ​បម្រើ គឺ​ប្រកែក បើ​ទោះជា​ដឹង​ថា មាន​ប្លង់​ចេញ​ថត​សឹងតែ​គ្រប់​ប្លង់​ក៏ ដោយ​គឺ​ខ្លាច​ខូច​តម្លៃ​។ ប៉ុន្តែ​នាង​ពេញចិត្ត​ឱ្យ​តែ​សម្តែង​បាន​ទើប​យល់​ថា ជា​ការ​ល្អ ណាមួយ​ឃើញ​រូបរាង​យើង​មានមុខមាត់​សម​ជា​តួ​បម្រើ​គេ​ដែរ​ផង​នោះ ចេះ​តែ​ព្យាយាម​រហូត​ថត​បាន​ជិត​៣០​រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ