ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតរូប​Donald Trumpចុច​ទូរ​ស័ព្ទ​​​លើ​ចាន​​បង្គន់​

4 ឆ្នាំ មុន

តាម​ប្រភព​ពី Shanghaiist បានឱ្យ​ដឹង​ថា រោងចក្រ​ប្រទេស​ចិន​មួយ ​ក្នុង​ខេត្ត Sichuan បាន​ផលិត​មនុស្ស​យន្ត​ចេះ​និយាយ ហើយជារូប​លោក​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump…

តាម​ប្រភព​ពី Shanghaiist បានឱ្យ​ដឹង​ថា រោងចក្រ​ប្រទេស​ចិន​មួយ ​ក្នុង​ខេត្ត Sichuan បាន​ផលិត​មនុស្ស​យន្ត​ចេះ​និយាយ ហើយជារូប​លោក​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump ដែល​កំពុង​ចុច​ទូរ​ស័ព្ទ​លេង Twitter ពេល​បត់ជើងធំ​នៅ​លើ​ចាន​បង្គន់​។

មនុស្ស​យន្ត ដែល​មាន​កម្ពស់​ជិត​កន្លះ​ម៉ែត្រ ចេះ​និយាយ​ពាក្យ​មួយ​ចំនួន ដែល​លោក Trump ចូល​ចិត្ត​និយាយដូច​ជា​ពាក្យ​ថា«ពួក​អ្នក​គឺជា​ព័ត៌មាន​ក្លែងក្លាយ​» និង«ខ្ញុំ​គឺជា​មនុស្ស​ឆ្លាត​វៃ​ដ៏​មាន​ស្ថេ​រ​ភាព​បំផុត​»​។ មនុស្ស​យន្ត Trump នឹង​យក​ទៅ​កាន់​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ដែល​គេ​ប្រើ​វា​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​ការ​មក​លេង​របស់ Donald Trump នា​ខែ​ក្រោយ​។

តាម​ព័ត៌មាន Guardian រោងចក្រ​មួយ​នេះ​ ជា​ទូទៅ​ផលិត​រូប​ដាយ​ណូ​ស័​រ​សម្រាប់​សួនសត្វ​ផ្សេង​ៗ​។ តែ​នៅ​ពេល​នេះ មាន​អតិថិជន​ឈ្មោះ Don Lessem ដែល​ជា​អ្នកជំនាញ​ខាង​សត្វ​ដាយ​ណូ​ស័​រ​នៅ​អា​មេ​រិ​ក បាន​បញ្ជា​ទិញ​ក្នុង​តម្លៃ២៥០០០​ដុល្លារ សម្រាប់​សេវាកម្ម ​។ គាត់​ក៏​បាន​ធានា​ជូន​ម្ចាស់​រោងចក្រ​ថា​នឹង​គ្មាន​រឿង​អ្វី​ទាំងអស់ ហើយនឹង​មិន​ជាប់​ពន្ធនាគារ ដោយសារ​តែ​ផលិត​រូប​នេះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​មានការ​ធ្វើ​រូប​ចម្លែក​ៗ​ទាក់ទង​នឹង Donald Trump ជា​ច្រើន​។ កាលពី​ឆ្នាំ​២០១៧ ដែល​ចំ​ឆ្នាំរកា គេ​បាន​ធ្វើ​រូប Trump ជា​សត្វ​មាន់ នៅ​លើ​ក្រៅ​ផ្សារ​ទំនើប​ក្នុង​ខេត្ត Shanxi ៕

អត្ថបទសរសេរ ដោយ