ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ថ្មី​ទៀត​របស់​លោក​សេរី កុសល នៅ​ស្រុក​សំឡូត

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ កម្លាំង​ចម្រុះ​ដែល​មាន​ភារ​កិច្ចការពារបរិស្ថាន​ប្រចាំ​ស្រុក​សំឡូត ដែល​មានការ​ចូលរួម​ពី​កម្លាំង​របស់​អង្គការ​«MJP»​ផង បាន​ចុះ​រារាំង​និង​ប​ញ្ឍ​ប់​នូវ​សកម្មភាព​មិន​ស្របច្បាប់​របស់​មនុស្ស​ក្រុម​មាន​គ្នា​ប្រមាណ​១៥០​នាក់ ដឹកនាំ​ដោយ​លោក​សេរី កុសល មន្ត្រីជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា…

ខេត្តបាត់ដំបង​៖ កម្លាំង​ចម្រុះ​ដែល​មាន​ភារ​កិច្ចការពារបរិស្ថាន​ប្រចាំ​ស្រុក​សំឡូត ដែល​មានការ​ចូលរួម​ពី​កម្លាំង​របស់​អង្គការ​«MJP»​ផង បាន​ចុះ​រារាំង​និង​ប​ញ្ឍ​ប់​នូវ​សកម្មភាព​មិន​ស្របច្បាប់​របស់​មនុស្ស​ក្រុម​មាន​គ្នា​ប្រមាណ​១៥០​នាក់ ដឹកនាំ​ដោយ​លោក​សេរី កុសល មន្ត្រីជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ខណៈ​ដែល​ក្រុម​នេះ​កំពុង​ធ្វើ​ចលនា​លួច​ដាំ​ដើមឈើ​នៅ​លើ​ទីតាំង​ដី​ដ៏​ចម្រូងចម្រាស​មួយ​កន្លែង ត្រង់​ចំណុច​«​វាង​ស្បូវ​» ស្ថិត​ក្នុងភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​មិន​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​។

យោង​តាម​សេចក្ដី​រាយ​ការ​ណ៏​មន្ត្រី​ស្រុក​សំឡូត បាន​ឲ្យ​ដឹង​ថា ក្រុម​មនុស្ស​ដែល​គេ​មិន​ស្គាល់​ប្រវត្តិ និង​មិន​ស្គាល់​ផ្ទះសម្បែង​ទាំងនោះ មាន​គ្នា​យ៉ាងតិច​១៥០​នាក់​ជិះ​រថយន្តក្រុង​ធំ​ៗ​ចំនួន​៣​គ្រឿង ដែល​ដឹកនាំ​ដោយ​លោក​សេរី កុសល មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅ​ស្នាក់​បណ្ដោះអាសន្ន ត្រង់​ចំណុច​ទីតាំង​ដី​ដែល​លោក​សេរី កុសល គ្រប់គ្រង​។ សេចក្ដី​រាយ​ការ​ណ៏​ដដែល​បាន​បញ្ជាក់​ថា ក្រុម​ពលរដ្ឋ​ទាំងនេះ​ត្រូវ​បាន​លោក​សេរី កុសល ដឹកនាំ​ដាំ​កូន​ឈើត្រង់​ចំណុច​«​វាល​ស្បូវ​» ក្នុង​ផែនទី​UTM {0249450-1386664} ស្ថិត​ក្នុងភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ជាប់​ព្រំដែន​ខ្មែរ​-​ថៃ​។

ប៉ុន្តែ​សកម្មភាព​មិន​ស្របច្បាប់​នេះ ត្រូវ​បាន​កម្លាំង​របស់​មន្ត្រី​ការពារ​តំបន់​ប្រើប្រាស​ច្រើន​យ៉ាង​សំឡូត សហការ​ជាមួយ​មន្ត្រី​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​កម្លាំង​ចម្រុះ​របស់​អង្គការ​«MJP» សរុប​ប្រមាណ​ជិត​២០​នាក់ ចុះ​អន្តរា​គម​ន៏​ទប់ស្កាត់ និង​បា​នប​ញ្ឍ​ប់​សកម្មភាព​នេះ​ទាំងស្រុង​។ មន្ត្រី​បាន​ចោទ​ថា ចលនា​ដាំ​កូន​ឈើ​របស់​ក្រុម​លោក​សេរី កុសល ខាងលើ​នេះ គ្មាន​ការ​អនុញ្ញាត ហើយ​មិន​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​ឡើយ​។ ម្យ៉ាងទៀត​កន្លែង​ដាំ​ដើមឈើ​នោះ ជាទី​តាំង​ដី​ដែល​កំពុង​ជាប់ក្ដី​ក្ដាំ​នៅ​តុលាការ​យ៉ាង​ចម្រូងចម្រាស​ទៀត​ផង​។

មន្ត្រី​ការពារ​បរិស្ថាន​ស្រុក​សំឡូត បាន​និយាយ​ថា លោក​សេរី កុសល បាន​ដឹកនាំ​មនុស្ស​ប្រមាណ​១៥០​នាក់ ជិះ​រថយន្តក្រុង​ចំនួន​៣​គ្រឿង ដែល​គាត់​អះអាង​ថា មក​ពី​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​ផង ឲ្យ​មក​ចូលរួម​ដាំ​ដើមឈើ​នៅ​ចំណុច​ខាងលើ​នេះ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សាមី ឬ អា​ជា​ធរ​ស្រុក ខេត្ត​។

បើ​យោង​តាម​របាយ​ការ​ណ៏​ដែល​មន្ត្រី​បរិស្ថាន​ដាក់​ជូន​ថ្នាក់ដឹកនាំ លោក​សេរី កុសល ត្រូវ​បាន​ចោទប្រកាន់​ថា លោក​បាន​«​ឆបោក​» ប្រជាពលរដ្ឋ​ប្រហែល​១៥០​នាក់ មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​ឲ្យ​ចូលរួម​ចលនា​ដាំ​ដើមឈើ​នេះ​។ សកម្មភាព​នេះ លោក​សេរី កុសល បាន​ដឹកនាំ​ពលរដ្ឋ​ឲ្យ​ងើប​លួច​ដាំ​ដើមឈើ​តាំងពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ទៀប​ភ្លឺ​រហូត​ដល់​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៩ ឧសភា ទើប​មន្ត្រី​ជំនាញ​បរិស្ថាន​ចុះ​ទប់​ទប់ស្កាត់ គឺ​ក្រោយ​ពី​ទ​ទូល​បាន​នូវ​ព័​ត៏​មាន​នេះ ខណៈ​ដែល​ក្រុម​អ្នក​លួច​ដាំ​កូន​ឈើ​លើ​តំបន់​ដី​ហាមឃាត់​នេះ ទើប​ដាំ​បាន​ចំនួន​២០០​ដើម ក្នុង​ចំណោម​កូន​ឈើ​ដែល​គ្រោង​ដាំ​សរុប​ចំនួន​៦៥០​ដើម​។ គេ​មិន​ទាន់​ដឹង​ពី​គោលបំណង​នៃ​ការ​លួច​ដាំ​កូន​ឈើ​របស់​លោក​សេរី កុសល ដែល​ប្រឹងប្រែង​ដឹក​ពលរដ្ឋ​មក​ពី​ខេត្ត​ផ្សេង​ៗ​នេះ​នៅឡើយ​ទេ​។

កោះសន្តិភាព មិន​អាច​ស្វែងរក​សុំ​ការ​បំភ្លឺ​ពី​ប្រភព​ណាមួយ នៃ​ភាគី​លោក​សេរី កុសល ឬ ពី​រូប​លោក​ផ្ទាល់​បាន​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា​។ ប៉ុន្តែ​លោក​សើ សា​ម៉េ​ត អភិបាលស្រុក​សំឡូត បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ​ថា លោក​សេរី កុសល ពិតជា​បាន​នាំ​មនុស្ស​មួយ​ក្រុម​ធំ មក​ដាំ​កូន​ឈើ​នៅ​លើ​ដី​«​វាល​ស្បូវ​» ក្នុងស្រុក​សំឡូត​មែន តែ​លោក​មិន​បានដឹង​ជាក់លាក់​ពី​គោលបំណង នៃ​ការ​ដាំ​កូន​ឈើ​របស់​មនុស្ស​មួយ​ក្រុម​នោះ​ទេ​។

លោក​អភិបាលស្រុក​រូប​នេះ​បាន​ប្រាប់​ថា លោក​សេរី កុសល មន្ត្រីជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​តំណាងរាស្ត្រ​ខេត្តបន្ទាយមានជ័យ​ផង បាន​ដឹកនាំ​មនុស្ស​ប្រហែល​១៥០​នាក់ ចូល​មក​កាន់​ស្រុក​សំឡូត ដើម្បី​ចូលរួម​ដាំ​កូន​ឈើ​ជាមួយ​គាត់ តាម​រយៈ​រថយន្តក្រុង​ធំ​ៗ​ចំនួន​៣​គ្រឿង តែ​លោក​មិន​ធ្លាប់​ស្គាល់​មនុស្ស​ទាំងនោះ​ទេ​។ ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ