ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ជន​សង្ស័យ​ជួញដូរ​គ្រឿងញៀ.ន​៨​នាក់​បញ្ជូន​ទៅ​តុលាការ

10 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ ​សមត្ថ​កិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀ.ន​​ខេត្ត​ សហការ​ជាមួយ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ស្ល​ក្រាម ​និង​អធិការនគរបាល​ស្រុក​​បន្ទាយស្រី​​ បាន​ចុះបង្ក្រាប​​​ការ​ជួញដូរ​​នូវ​សាធាតុ​ញៀន​​២​កន្លែងផ្សេងគ្នា ខណៈ​ដែលពួក​គេ​កំពុង​ចែកចាយ​​​ មួយកាល​ពីវេលា​ម៉ោង​​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២១ វិច្ឆិកា ២០១៣ ស្ថិត​នៅ​​បន្ទប់​ជួល​ក្នុងសង្កាត់ស្លក្រាម ក្រុង​សៀមរាប និងមួយ​កន្លែងទៀត​កាលពី​

ខេត្ត​សៀមរាប ៖ ​សមត្ថ​កិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​​ខេត្ត​ សហការ​ជាមួយ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ស្ល​ក្រាម ​និង​អធិការនគរបាល​ស្រុក​​បន្ទាយស្រី​​ បាន​ចុះបង្ក្រាប​​​ការ​ជួញដូរ​​នូវ​សាធាតុ​ញៀន​​២​កន្លែងផ្សេងគ្នា ខណៈ​ដែលពួក​គេ​កំពុង​ចែកចាយ​​​ ​កាល​ពីវេលា​ម៉ោង​​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២១ វិច្ឆិកា ២០១៣ ស្ថិត​នៅ​​បន្ទប់​ជួល​ក្នុងសង្កាត់ស្លក្រាម ក្រុង​សៀមរាប និងមួយ​កន្លែងទៀត​កាលពី​វេលា​ម៉ោង១១ និង​៤០​នាទី​ថ្ងៃដដែល​ នៅភូមិ​បន្ទាយ​ស្រី ឃុំ​ខ្នាសណ្តាយ ស្រុកបន្ទាយ​ស្រី ខេត្តសៀម​រាប។

ប្រភពបាន​ឱ្យ​ដឹងថា ការ​ចុះ​ចាប់នោះ គឺ​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​១២​ ក្នុង​នោះ​៨នាក់​ត្រូវបញ្ជូន​ទៅតុលាការ និង​៤នាក់​ទៀត​យក​ទៅ​មណ្ឌល​កែប្រែ ។ ប្រតិ​បត្តិកា​រចុះ​បង្ក្រាបនេះដែរ​ សមត្ថកិច្ច​​ដកហូត​បាន​​​វត្ថុតាង​ ​ម្សៅមេ​តំហ្វេតាមីន​ម៉ាទឹកកក​ចំនួន​១៣​កញ្ចប់ (តូច-ធំ), ទូរស័ព្ទ​ដៃ២គ្រឿង, លុយ៥០ដុល្លារ ​​និង​ឧបករណ៍ប្រើប្រាស់​គ្រឿង​ញៀន​មួយចំនួនទៀត ៕