ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

(​កំណាព្យ) ខ្ញុំសុំបានទេ

10 ឆ្នាំ មុន

​​គួរ​សែន​អាសូរ ប្រៀប​ដូច​ទឹកហូរ ដែលគ្មានត្រឡប់

គឺ​សេចក្តីស្លា.ប់ មានច្រើនគ្រប់សព្វ មាន​មិន​ចេះ​ចប់

ជា​រៀង​រាល់ថ្ងៃ ។

​គួរ​សែន​អាសូរ   ប្រៀប​ដូច​ទឹកហូរ   ដែលគ្មានត្រឡប់

គឺ​សេចក្តីស្លាប់  មានច្រើនគ្រប់សព្វ  មាន​មិន​ចេះ​ចប់

                      ជា​រៀង​រាល់ថ្ងៃ ។

ខ្លះ​កើត​ទុក្ខ​ខ្លាំង  រត់ទៅ​មាត់ច្រាំង  គ្មានក្តីអាល័យ

ខ្លះទៅ​ចង.ក   លេប​ថ្នាំ​គ្មានស្តាយ  ​ចោលឪពុកម្តាយ

                   ផ្សាយ​កេរ្តិ៍មេបា ។

ឃើញ​ច្បាស់​នឹងភ្នែក  រឿងធ្លាប់​ចម្លែក  ប្រែមក​ធម្មតា

សម្លាប់អារ.ក       ដូចមាន់​ទាកាប៉ា        គួរ​អនិច្ចារ

                        លើកដៃទៅរួច

ជីវិត​ដូចគ្នា         ដើរ​លើមាគ៌ា   ​     ម្តេច​ប្រែលបលួច

អាងប្លន់​សម្លាប់     ​ឥត​ភ័យព្រឺព្រួច     ដូចខ្លែង​ចាប់ក្រួច

                        ធ្វើ​ជាអាហារ ។

កើតមក​ជាមនុស្ស  ទោះស្រី​ទោះប្រុស   គួរពិចារណា

គិតគូរ​វែងឆ្ងាយ    ចេះ​ស្តាយ​សង្ខារ    កុំអាង​គិតថា

                      មួយជាតិ​ធាតុម្ចាន ។