ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ អ អឹម អេ ខេមបូ​ឌា​ ទទួល​បាន​សិទ្ធិ​នាំចូល​និង​ចែក​ចាយផ្តាច់​មុខ​រថយន្ត​​ Jaguar និង​ Land Rover នៅ​កម្ពុជា​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ក្រុម​ហ៊ុន ហ្គាវ៉ា​អន្តរជាតិ អិល​ធី​ឌី ដែល​ជាក្រុម​ហ៊ុន​លក់​រថយន្ត​ អន្តរជាតិ និង​ជាតំណាង​ក្រុម​ហ៊ុន Jaguar និង​ Land Rover បាន​ប្រកាស​ជាផ្លូវ​ការ​ ក្នុង​ការ​ផ្តល់​ជូន​សិទ្ធិ​នាំ​ចូល និ​​ង​ចែក​ចាយ​ ផ្តាច់​មុខ​រថយន្ត​ Jaguar និង​ Land Rover ក្នុង​ប្រទេស​កម្ពុជា​ ដល់​ក្រុម​ហ៊ុន​ អ អឹម អេ ខេមបូ​ឌា ។ ការ​ផ្តល់​ជូន​នេះ នឹង​ធ្វើ​ឱ្យ​រថយន្ត​ Jaguar និង​ Land Rover ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​​ដ៏​ល្អ​ប្រសើរ​​ របស់​ក្រុម​ហ៊ុន​តំណាង​ចែក​ចាយ ។

ពិធី​ប្រគល់​សិទ្ធិ​នាំចូល​និង​ចែក​ចាយ ដល់​ក្រុម​ហ៊ុន អ អឹម អេ ខេមបូ​ឌា ត្រូវបាន​ធ្វើ​ឡើង​​នៅ​សណ្ឋាគារ​សូ​ហ្វី​តែល​ ភ្នំ​ពេញ​ភូ​គី​ត្រា​ កាលពី​ល្ងាច​ថ្ងៃទី​២២ វិច្ឆិកា ២០១៣ ។

លោក ស្ទីវ ម៉ាទីន ប្រធាន​ផ្នែក​ធុរ​កិច្ចប្រចាំ​តំបន់​អាស៊ី​ ប៉ាស៊ី​ហ្វិក នៃ​ក្រុម​ហ៊ុន​ហ្គាវ៉ា អន្តរជាតិ បាន​មាន​ប្រសាសន៍ថា ការ​ប្រគល់សិទ្ធិ​ពិសេស​ដល់​ក្រុម​ហ៊ុន អ អឹម អេ ខេមបូ​ឌានេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ថ្មី មួយ​របស់​ក្រុម​ហ៊ុន​​ Jaguar និង​ Land Rover សម្រាប់​ទី​ផ្សារ​ប្រទេស​កម្ពុជា​ ក្នុងការ​នាំចូល​នូ​វ​ប្រភេទ​រថយន្ត​ប្រណីត ។ ជាពិសេស​ក្រុម​ហ៊ុន អ អឹម អេ ខេមបូ​ឌា នឹង​បង្កើត​អាគារ​តាំង​បង្ហាញ​រថយន្ត​ មជ្ឈមណ្ឌល​ជួស​ជុល​ និង​ថែទាំ​រថយន្ត​ និង​ហាង​លក់​គ្រឿង​បន្លាស់​សម្រាប់​ផ្តល់សេវា​ដ៏ល្អ​ឥតខ្ចោះ ជូន​អតិ​ថិជន​ Jaguar និង​ Land Rover ផងដែរ ៕​