ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ជា​សះស្បើយ​ពី​ការ​វះកាត់​ក្រលៀន យូ​ឌី​ស្កូ​ខំ​ពង្រីក​មហិច្ឆតា​លើ​វិ​ថី​សិល្បៈ​ឡើង​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

លោក​យូ​ឌី​ស្កូ​ដែល​ធូរស្បើយ​ពី​អាកា​រៈ​ជំងឺ​ខូច​ក្រលៀន​នា​ពេល​នេះ បាន​សម្រុក​វិល​រក​គន្លឹះ​ផែនការ​ចូល​សិល្បៈ​វិញ បន្ទាប់​ពី​លោក​បាន​ជ្រើសរើស​ដៃគូ​ចាស់​ទូច ស្រី​លក្ខណ៍​មក​សម្តែង​តាម​ឆាក​តន្ត្រី ។លោក​ត្រៀម​បង្ហាញ​វត្តមាន​តាម​កញ្ចក់​ទូរទស្សន៍​ហើយ មាន​បទ​ចម្រៀង​លក្ខណៈ​ខូ​វើ​ឡើង​វិញ បញ្ចូល​បច្ចេកទេស​ទំនើប​ៗ​ដើម្បី​បន្ថែម​ភាព​ទាក់ទាញ ។ សុខភាព​កាន់តែ​ល្អ​ប្រសើរ យូ​ឌី​ស្កូ…

លោក​យូ​ឌី​ស្កូ​ដែល​ធូរស្បើយ​ពី​អាកា​រៈ​ជំងឺ​ខូច​ក្រលៀន​នា​ពេល​នេះ បាន​សម្រុក​វិល​រក​គន្លឹះ​ផែនការ​ចូល​សិល្បៈ​វិញ បន្ទាប់​ពី​លោក​បាន​ជ្រើសរើស​ដៃគូ​ចាស់​ទូច ស្រី​លក្ខណ៍​មក​សម្តែង​តាម​ឆាក​តន្ត្រី ។លោក​ត្រៀម​បង្ហាញ​វត្តមាន​តាម​កញ្ចក់​ទូរទស្សន៍​ហើយ មាន​បទ​ចម្រៀង​លក្ខណៈ​ខូ​វើ​ឡើង​វិញ បញ្ចូល​បច្ចេកទេស​ទំនើប​ៗ​ដើម្បី​បន្ថែម​ភាព​ទាក់ទាញ ។ សុខភាព​កាន់តែ​ល្អ​ប្រសើរ យូ​ឌី​ស្កូ ក៏​បាន​លេចមុខ​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​បណ្តើរ​ៗ ។

បើ​តាម​ការ​ប្រាប់​ដោយ​ផ្ទាល់​ពី​យូ​ឌី​ស្កូ​ដល់​អ្នក​សារព័ត៌មាន​យើង កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ក្រោយ​ពី​ទម្លាយ​រឿង​វិល​ចូល​សិល្បៈ​ឡើង​វិញ នៅ​ពេល​ធូរស្បើយ​ពី​ជំងឺ​លោក​បាន​ជ្រើសរើស​ប្រភេទ​បទ​ចម្រៀង​លក្ខណៈ​ខូ​វើ​បទ​ចាស់​ៗ​សម័យ​មុន​ជា​បន្តបន្ទាប់​ថត​ឡើង​វិញ​បាន​បទ​មួយ​ចំនួន ដើម្បី​ត្រៀម​បង្ហាញ​រសជាតិ​ថ្មី​នា​ពេល​ខាង​មុខ ។

តារា​ដែល​ដុះ​ក្តី​សង្ឃឹម​ឡើង​វិញ​រូប​នេះ​ពោល​បន្ត​ថា លោក​ពន្យា​ពេល​បង្ហាញមុខ​មួយ​រយៈ​ខ្លី​ទៀត​សិន ។ វា​ដូច​ជួយ​អោយ​លោក​បាន​សម្រាក​ថែខ្លួន​អោយ​ល្អ​យក​កម្លាំង​ដែរ ដើម្បី​ឡើងសាច់​ជាង​នេះ​ទៀត ។ លោក និង​ទូច​ស្រី​លក្ខណ៍ បាន​សហការ​គ្នា​រក​អ្វី​ប្លែក​ៗ​សម្តែង​ជូន​មហាជន ដើម្បី​តប​ការ​នឹករលឹក​ហើយ​ក៏​មិនមែន​ចង់​ជែង​រលក​ក្រោយ​អ្វី​ដែរ គឺ​ធ្វើ​ឡើង​តាម​លទ្ធភាព​ដែល​មាន ។

ទាក់ទិន និង​សុខភាព​ពេល​នេះ​យូ​ឌី​ស្កូ​និ​យ​យា​ថា តម​អាហារ​មួយ​ចំនួន​ដូច​ជា ទឹកក្រូច គ្រឿង​ស្រវឹង ប្រភេទ​សាច់​ហូប​បាន​តែ​ត្រី និង​ប្រើ​ថ្នាំ​ជា​ប្រចាំ ។ ដោយសារ​ទទួល​បាន​កម្លាំងចិត្ត​ពី​មិត្ត​សិល្បករ​មហាជន​អាណិត​ស្រឡាញ់​ទើប​លោក​ប្រឹង​ជម្នះ​រហូត​យកឈ្នះ​មក​ដល់​ចំនុច​នេះ ដោយ​អត់ធ្មត់​ឆ្លងកាត់​ភាព​អំណត់​ដ៏​លំបាក​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ