ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គង់ គាំ​៖ ក្រុម​លោក​សម រ​ង្ស៊ី​ក្បត់​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ក្រុម​លោក​សម រ​ង្ស៊ី បាន​ក្បត់​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស និង​ជា​អ្នក​បំផ្លាញ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​នៅ​កម្ពុជា ។ ថ្លែង​ក្នុង​ពិធី​ធ្វើ​សមាជ​វិ​សមាញ្ញ​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ក្រុម​លោក​សម រ​ង្ស៊ី បាន​ក្បត់​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស និង​ជា​អ្នក​បំផ្លាញ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​នៅ​កម្ពុជា ។ ថ្លែង​ក្នុង​ពិធី​ធ្វើ​សមាជ​វិ​សមាញ្ញ​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ លោក​គង់ គាំ ប្រធាន​កិត្តិ យស​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​លើក​ឡើង​ថា យើង​មិន​ក្បត់​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ទីក្រុង ប៉ា​រី​ស​ដូច​គេ​នោះ​ទេ ។

យើង​ត្រូវ​ចូលរួម​បោះ​ឆ្នោត​ដែល​កំណត់​តាម​ច្បាប់​រៀង​រាល់​៥ ឆ្នាំ​ម្តង ។ លោក​បន្ត​ថា មាន​តែ​ការ​បោះ​ឆ្នោត​តាម​របប​លទ្ធិប្រជាធិបតេយ្យ​តែ​ប៉ុណ្ណោះ ទើប​មាន​សន្តិភាព​ប្រជា​ធិ​តេ​យ្យ និង​ការ​គោរព​សិទ្ធ​មនុស្ស​នៅ​កម្ពុជា​ខុស​ពី​អ្វី​ដែល​ក្រុម​លោក សម រ​ង្ស៊ី លើក​ឡើង ។ ជាមួយ​គ្នា​នោះ​ដែរ​លោក គង់ គាំ បាន​លើក​ឡើង​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ខិតខំ​រារាំង និង បំផ្លាញ​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៨ គ្មាន​ប្រយោជន៍​នោះ​ទេ ។ កាលពី​ឆ្នាំ​២០១៨ គេ​ធ្វើ​មហា​បាតុកម្ម​ភ្លើងទៀន​លើក​ទី​១ នៅ​កូរ៉េ​ខាង​ក្បូ​ង ដើម្បី​បដិសេធន៍​ការ​បោះ​ឆ្នោត​២០១៨ ហើយ​ពេល​ថ្មី​ៗ​នេះ​គេ​ធ្វើ​មហា​បាតុកម្ម​ភ្លើងទៀន​លើក​ទី​២ នៅ​កូរ៉េ ដើម្បី​បំផ្លាញ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។

លោក​បាន​បញ្ជាក់​ថា​«​ភ្លើង​ទៀត​រលត់​រលាយ​ហើយ ពួក​គេ​កំពុង​តែ​ខ្ចាត់ខ្ចាយ​អស់ហើយ ។ ម៉េះ​ខ្ញុំ​ថា បែក​ខ្ចាត់ខ្ចាយ​ព្រោះថា មាន​សមាជិក​បក្ស​ប្រឆាំង​មួយ​ក្រុម​ដែល​មានព្រះអង្គ​ម្ចាស់ ស៊ី​សុវត្ថិ​ធម្ម​មិ​កោ លើក​ឡើង​ថា បើ​ទៅ​ឈូស​ឆា អំណាច​សព្វថ្ងៃ​នៅ​កម្ពុជា មាន​តែ​បដិវត្ត ហើយ​»​។ ប្រធាន​កិត្ត​យស​គណបក្ស​ឆន្ទៈ​ខ្មែរ​ក៏​បាន​លើក​ឡើង​ថា មាន​ទាំង​សម្តេច​សុវត្ថិ​ធ​ម្មិ​កោ លោក ហុង លឹ​ម អតីត​សមាជិក​សភា​អូស្ត្រាលី និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត​មិន​ពេញចិត្ត​នឹង​ទ​ង្វើ​របស់​លោក​សម រ​ង្ស៊ី និង​ក្រុម​លោក​នោះ​ទេ ព្រោះថា​មិន គោរព​តាម​គោលការណ៍​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ។

លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គោលការណ៍​មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ​នោះ​ទេ ហើយ​ចូលរួម​បោះ​ឆ្នោត​គោរព​តាម​រដ្ឋធម្មនុញ្ញ ។ អតីត​បក្ស​ប្រឆាំង​នេះ​ប្រហែលជា​នឹង​ចូល​រួ បោះ​ឆ្នោត​នៅ​ឆ្នាំ​២០២០ ឬ​២០២៣ នៅ​ពេល​រួច​ពី​បម្រាម​នយោបាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ