កូនភ្លោះ​៣​នាក់ នៅ​ខេត្តសៀមរាប​ត្រូវ​បាន​ទទួល​អំណោយ​ពី​សម្តេច​តេ​ជោ


ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៩​នេះ​ដឹកនាំ​ដោយ​លោក​សេង ទៀង ជំនួយការ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​នាំ​យក​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ទៅ​ប្រគល់​ជូន​ដល់​ចៅស្រី​ភ្លោះ​៣​នាក់ ដែល​ទើបនឹង​កើត​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា ក្រុង​សៀមរាប ។

ដោយ​មានការ​រួម​ដំណើរ​ដោយ​លោក​គុ​ជ លី​ណា សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប ព្រមទាំង​បាន​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ និង​មាតាបិតា​របស់​ចៅស្រី ភ្លោះ​ទាំង​៣​នាក់ និង​អ្នក​ដែល​បាន​មក​សម្រាលកូន​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ផង​ដែរ ។ លោក​បាន​បញ្ជាក់​ថា ចៅ​ភ្លោះ​៣​នាក់​ក្នុង​នោះ​មាន​ប្រុស​២ ស្រី​១​នោះ ហើយ​មាន​ឪពុក​ឈ្មោះ អូ ញ៉ា អាយុ​៣៥​ឆ្នាំ និង ម្តាយ​ឈ្មោះ ឳ ស្រី​រ៉​ង អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ ស្រុក​កំណើត​នៅ​ភូមិ ព្រះ​ឬ​ស្សី ឃុំ​ព្រះ​ពន្លា ក្រុង​សិរី​សោ​ភណ្ឌ ខេត្តបន្ទាយមានជ័យ បាន​ទទួល​អំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេច​គិ​តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន មាន​ដូច​ជា ៖ អង្ករ​២០០​គីឡូក្រាម ទឹកដោះគោ​០១​កេស ស្ករស​០៥​គីឡូ​ក្រោម ក្រ​ម៉ា​០២ សា​រ៉ុ​ង​០២ និង​ថវិកា​៥​លាន​រៀល ។

លោក​សេង ទៀង បា​នប​ញ្ផា​ក់​ទៀត​ថា ការ​យក​អំណោយ​មក​ផ្តល់​ជូន​ក្រុម​គ្រួសារ​កូនភ្លោះ​ទាំង​៣​នា​ពេល​នេះ គឺ​សម្តេច​មិន​បាន​ប្រកាន់ពូជសាសន៍​នោះ​ទេ ហើយ​ក៏​មិន​ប្រកាន់​និន្នាការ​នយោបាយ​ដែរ ឱ្យ​តែ​បងប្អូន​ប្រ​សូត្រ​បានកូន​ភ្លោះ​៣ គឺ​កូន​ទាំងនោះ​ជា​ចៅ​របស់​សម្តេច​ទាំង​ពីរ ហើយនឹង​ទទួល​បាន​អំណោយ​ដូច​ៗ​គ្នា ។ លោក​សេង ទៀង បាន​បន្ថែម​ថា ការ​មក​ចែក​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​គិ​តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ជូន​ដល់​កូនភ្លោះ​ទាំង​៣​នាក់​នេះ គឺជា​លើក​ទី​៣៤៥ ហើយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ