ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សូ​ប្លា​តុង​ប្រាប់​អតិថិ​ជន​ប្រយ័ត្ន​ចាញ់បោក​ក្រុមហ៊ុន​ដី​ឡូត៍​ពុះ​លក់​បង់​រំ​លោះ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​សៀមរាប និង​ស្រុក​ប្រាសាទបាគង​ឲ្យ​ដឹង​ថា ពួក​គាត់​ទិញ​ដី​ឡូត៍​បង់​រំ​លោះ​មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ចេះ​តែ​ទិញ​ៗ​ទៅ​ក្រុមហ៊ុន​ប្រាប់​ថា ដាក់​ប្រព័ន្ធ​លូ​រួច​ហើយ​ពួក​គេ​កំពុង​អូស​ប្រព័ន្ធ​ភ្លើង​ចូល តែ​ក្រុមហ៊ុន​មួយ​ចំនួន​ប្រមូលប្រាក់​បាន​ហើយ ពួក​គេ​គេច​ទៅ​រក​ដី​ឡូត៍​ថ្មី​ពុះ​លក់​បន្ត​ទៀត​ដោយ​មិន​ទទួលខុសត្រូវ ។ លោក​សូ​ប្លា​តុង…

ខេត្តសៀមរាប ៖ ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​សៀមរាប និង​ស្រុក​ប្រាសាទបាគង​ឲ្យ​ដឹង​ថា ពួក​គាត់​ទិញ​ដី​ឡូត៍​បង់​រំ​លោះ​មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ចេះ​តែ​ទិញ​ៗ​ទៅ​ក្រុមហ៊ុន​ប្រាប់​ថា ដាក់​ប្រព័ន្ធ​លូ​រួច​ហើយ​ពួក​គេ​កំពុង​អូស​ប្រព័ន្ធ​ភ្លើង​ចូល តែ​ក្រុមហ៊ុន​មួយ​ចំនួន​ប្រមូលប្រាក់​បាន​ហើយ ពួក​គេ​គេច​ទៅ​រក​ដី​ឡូត៍​ថ្មី​ពុះ​លក់​បន្ត​ទៀត​ដោយ​មិន​ទទួលខុសត្រូវ ។

លោក​សូ​ប្លា​តុង អភិបាល​នៃ​គណ​អភិបាលស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩​នេះ​ថា អតិថិជន​មុន​ៗ និង​ទិញ​ដី​ឡូត៍​បង់​រំ​លោះ​ទី​១ សុំ​មើល​ប័ណ្ណកម្មសិទ្ធិ​ម្ចាស់​ក្រុមហ៊ុន​សិន ទី​២ តើ​ក្រុមហ៊ុន​ចុះបញ្ជី​បង់ពន្ធ​ជូន​រដ្ឋ​ហើយ​ឫ​នៅ ទី​៣ តើ​ក្រុមហ៊ុន​ដាក់​ប្រព័ន្ធ​លូត​ភ្ជាប់​ពី​របស់​រដ្ឋ​ហើយ​ឫ​នៅ ទី​៤ អូស​ភ្លើង​ចូល​ហើយ​ឫ​យ៉ាងណា ទី​៥ ផ្លូវ​យ៉ាង​តូច​៨​ម៉ែត្រ ហើយ​ដី​ឡូត៍​ត្រូវ​រាបចំ​សួនច្បារ​ចំណត​ឡាន ដើម្បី​មាន​បរិស្ថាន និង​ឋា​សុខភាព​ល្អ​ផង​ដែរ ។

លោក សូរ ប្លា​តុង បាន​បន្ត​ថា មាន​ក្រុមហ៊ុន​ខ្លះ​មិន​សុំ​ច្បាប់​ពី​អាជ្ញាធរ​ទេ ត្រូវរ៉ូវ​តែ​គ្នា​ឯង លក់​ដី​អស់​ប្រ​ម៉ូ​ល​ប្រាក់​អស់ហើយ​គេច​ទៅ​បាត់ ធ្វើ​ឲ្យ​អតិថិ​ជន​សោកសៅ​វេទនា​ភាព​ប្រឈម​មួយទៀត ដី​ជាប់​អាជ្ញាធរ​អប្សរា​គេ​មិន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​ទេ ដី​វាល​ក្រោម​លិច​ទឹក​ខែវស្សា​ទឹក​ឡើង​លិច​អស់អ្នក​ស្រុក​រង​ទុក្ខ ។ ចំណែក​ក្រុមហ៊ុន​ពួក​គេ​មិន​ខ្វល់​ពី​ផល​លំបាក​របស់​ប្រជាពលរដ្ឋ​ឡើយ ពួក​គេ​ធ្វើ​យ៉ាងណា​ឲ្យ​តែ​បាន​ប្រាក់​ចែក​គ្នា ។ លោក​តុង​បន្ត​ថា ក្រុង​សៀមរាប មានការ​រីក​ចំរើន​ខ្លាំង ឥឡូវនេះ​មក​រីក​ដុះដាល​តាម​ស្រុក​នៅ​ក្បែរ​លោក​ត្រេកអរ និង​ក្រុមហ៊ុន​បង់ប្រាក់​រំ​លោះ ដើម្បី​ឲ្យ​អ្នកស្រុក​មាន​លទ្ធភាព​រក​លុយ​បាន​បង់ តែ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​មានច្បាប់​ត្រឹមត្រូវ​ចេះ​ទទួលខុសត្រូវ​ជាមួយ​អតិ​ជន​កន្លង​មក ហើយ​មាន​ក្រុមហ៊ុន​ខ្លះ​បាន​ប្រាក់​ហើយ​គេច​បាត់ លោក​សូ​ប្លា តុង​បន្ត​ថា ដី​ចំនូ​ន​៥០០០​ម៉ែត្រ​ការ​រ៉េ​ត្រូវ​ចុះបញ្ជី​រដ្ឋបាល​ស្រុក ដី​ចំនួន​បី​ម៉ឺន​ម៉ែត្រ​ការ​រ៉េ​សុំ​ច្បាប់​អាជ្ញាធរ​ខេត្ត ដី​លើស​ពី​ហ្នឹង​ក្រុមហ៊ុន​ត្រូវ​សុំ​ច្បាប់​ទៅ​ក្រសួង​ទំ​រាំ​អាជ្ញាធរ​រិ​ទ្ធ​បន្តឹង​ផ្លូវច្បាប់​ប្រជាពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​ម៉ា​គ​គោក មិន​ដែល​ឃើញ​ពលរដ្ឋ​មក​ដាក់ ពាក្យបណ្តឹង​នៅ​កន្លែង​សមត្ថកិច្ច​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ