ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជ​នី​ថៃ​បី​រូប​កំពុង​ល្បី​ខ្លាំង​នៅ​ក្នុង​ភាពយន្ត

4 ឆ្នាំ មុន

ប្រជាជន​កម្ពុជា​ជា​ច្រើន​ចូល​ចិត្ត​ទស្សនា​ខ្សែភាពយន្ត​ថៃ​។ អ្នកខ្លះ​ក៏​ក្លាយជា​ហ្វេ​ន​របស់​តារា​ថៃ ។ កោះសន្តិភាព​ថ្ងៃនេះ​សូម​ណែនាំ​តារា​ស្រី​ថៃ​បី​រូប ដែល​កំពុង​រះ​យ៉ាង​ភ្លី​ចិញ្ចាច​នៅ​ក្នុង​ភាពយន្ត​ថៃ ។ 1. ​យ៉ា​យ៉ា អ៊ុ​រ៉ា​សា​យ៉ា ៖…

ប្រជាជន​កម្ពុជា​ជា​ច្រើន​ចូល​ចិត្ត​ទស្សនា​ខ្សែភាពយន្ត​ថៃ​។ អ្នកខ្លះ​ក៏​ក្លាយជា​ហ្វេ​ន​របស់​តារា​ថៃ ។ កោះសន្តិភាព​ថ្ងៃនេះ​សូម​ណែនាំ​តារា​ស្រី​ថៃ​បី​រូប ដែល​កំពុង​រះ​យ៉ាង​ភ្លី​ចិញ្ចាច​នៅ​ក្នុង​ភាពយន្ត​ថៃ ។

1. ​យ៉ា​យ៉ា អ៊ុ​រ៉ា​សា​យ៉ា ៖ នា​ពេល​បច្ចុប្បន្ន នាង​កំពុង​មាន​ភាព​ល្បីល្បាញ​ខ្លាំង ទាំង​នៅ​ក្នុង​ប្រទេស​ថៃ និង​នៅ​ក្រៅប្រទេស ។ នាង​មាន​រូបសម្បត្តិ​ស្រស់​ស្អាត ហើយ​នាង​មាន​ជំនាញ​សម្ដែង​យ៉ាង​ល្អ ។ សកម្មភាព​រស់​រវើក និង​ទាក់ទាញ​របស់​នាង​អាច​ឃើញ​ដូច​ក្នុង​ខ្សែភាពយន្ត​ភាគ​ថៃ​រឿង​ម្កុដ​រាជ​នី ។

2.ប៊ែ​ល​ឡា រ៉ា​នី ៖ ជំនាញ​សម្ដែង​របស់​នាង​ពិតជា​អស្ចារ្យ ហើយ​ក៏​បាន​ទទួល​ការ​សរសើរ​ពីទស្សនិកជន​កម្ពុជា​ជាមួយនឹង​ការ​សម្ដែង​របស់​នាង​នៅ​ក្នុង​រឿង​ភាគ «​គុក​កម្ម​» «​ភ្លើង​បុណ្យ​» និង​«​បុព្វេសន្និវាស​» ។

3.ទែ​វ ណៈ​ថៈ​ផ​ន ៖ នាង គឺជា​តារា​សម្ដែង​ស្រី​កំពូល​ម្នាក់​ទៀត​ក្នុង​វិស័យ​សិល្បៈ​ថៃ ជាមួយនឹង​ជំនាញ​សម្ដែង​ដ៏​អស្ចារ្យ​របស់​នាង ។ ទែ​វ ណៈ​ថៈ​ផ​ន តែងតែមាន​នូវ​ព័ត៌មាន​ល្អ​ៗ​បើ​ទោះជា​នាង​បាន​ធ្វើ​ការងារ​ក្នុង​វិស័យ​នេះ​បាន​ជាង​១០​ឆ្នាំ​ហើយ​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ