ប្រពន្ធ​ឆាត​ទៅ ប្តី​តប​វិញ​លេងសើច លុះ​ប្តី​ងូតទឹក​រួច ចេញ​មកវិញ ពុទ្ធោ​!!!


រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដោយសា​តូចចិត្ត​នឹង​ប្តី​រឿង​ផឹកស៊ី​និយាយ​ណែនាំ​មិន​ស្តាប់ ស្រាប់តែ​ចង​.​ក​សម្លាប់​ខ្លួនឯង​នឹង​ក្រមា​ជាប់​ច​ង្រឹ​ង​ប​ង្អូ​ច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​កាលពី​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៩ នៅផ្ទះ​ល្វែង​ក្នុង​បុរី​លឹ​ម​ឈាង​ហាក់ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ទូច យឹ​ម អាយុ​២៨​ឆ្នាំ មុខរបរ​កម្មការិនី​រោច​ក្រ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ប្តី​ឈ្មោះ ឌុ​ត សំអាត អាយុ​៣៧​ឆ្នាំ ជា​ជន​ពិការ (​ស្វិតជើង​សងខាង​) មានមុខរ​បរជា​គ្រូបង្រៀន​ភាសា​ចិន នៅផ្ទះ​ទីតាំង​ខាងលើ​។

ប្រភព​ពី​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ក្រោយ​ពី​គាត់​បង្រៀន​សិស្ស​ចប់​បាន​ហៅ​បងប្រុស​មក​ហូប​បន្តិច​បន្តូច​នៅ​មុខ​ផ្ទះ ពេល​នោះ​ប្រពន្ធ​គាត់​អង្គុយ​លេង​ទូរស័ព្ទ​ក្នុងផ្ទះ និង​បាន​ឆាត​មក​ឱ្យ​គាត់​ឈប់​ផឹក ពេល​នោះ​គាត់​ឆាត​ទៅ​វិញ​ដោយ​ឌឺដង​របៀប​លេងសើច ក្រោយ​ពី​គាត់​ឈប់​ផឹក​ក៏​ចូល​បន្ទប់​ងូតទឹក លុះ​ចេញ​មក​វិញ​ស្រាប់តែ​ឃើញ​ប្រពន្ធ​គាត់​ចង​.​ក​សម្លាប់​ខ្លួន​ដោយ​យក​ក្រ​ម៉ា​ចង​នឹង​ច​ង្រឹ​ង​ប​ង្អូ​ច​ទៅ​ហើយ ទោះបី​គាត់ និង​ប្រជាពលរដ្ឋ​ខំព្យាយាម​ជួយ​សង្គ្រោះ​ក៏​មិន​អាច​សង្គ្រោះ​បាន​ដែរ​។

បុរស​ជា​ប្តី​បាន​ប្រាប់​ទៀត​ថា កន្លង​មក ប្តី​ប្រពន្ធ​គាត់​ស្រឡាញ់​គ្នា​ណាស់ មិន​ដែល​មាន​ទំនាស់​អ្វី​ឡើយ មិន​គួរ​គាត់​គិត​ខ្លី​ដល់​ថ្នាក់​ទៅ​ចង​.​ក​សម្លាប់​ខ្លួន​ទេ​។

បើ​តាម​ការ​ចុះ​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​បច្ចេកទេស​បាន​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​ពិតជា​ធ្វើ​អត្តឃាត ដោយ​យក​ក្រ​ម៉ា​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​សព​ស្ត្រី​រង​គ្រោះ​បាន​ប្រគល់​ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ