រាជធានីភ្នំពេញ ៖ ប្ដីប្រពន្ធ២នាក់ជាប់រវល់ធ្វើការ រួចបានផ្ញើកូនស្រីទើបមានវ័យ៨ឆ្នាំប៉ុណ្ណោះឲ្យបុរសម្នាក់ដែលជាអ្នកជិតខាងជួយមើល លុះឱកាសល្អហុចឲ្យជននោះស្រាប់តែចាប់ក្មេងស្រីតូចរំលោភរហូតសម្រេច ។ ក្រោយមកក្មេងស្រីឈឺចាប់ ស្លេកស្លាំង និងហូរឈាមយ៉ាងខ្លាំង ដោយសង្ស័យធ្វើការសាកសួរ ទើបដឹងថានាងត្រូវជនរូបនោះចាប់រំលោភ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ម្ល៉េះ។
ក្រោយមកពេលក្មេងស្រីរងគ្រោះរៀបរាប់ប្រាប់ពីសាច់រឿងឲ្យដឹង ឪពុកម្ដាយបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបានចោមចៅ៣ ឲ្យជួយអន្តរាគមន៍ ហើយរហូតដល់ម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ចាប់ខ្លួនបាន។ ហើយកម្លាំងនគរបាលបានចុះទៅធ្វើការចាប់ខ្លួនជននោះដល់បន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង ក្រុមទី៧ ក្នុងភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះ ស៊ក សេង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលាងម៉ូតូ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ មានស្រុកកំណើត ក្នុងភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ជៀច ខេត្តព្រៃវែង។ ហើយជនសង្ស័យរូបនេះធ្វើសកម្មភាពរំលោភក្មេងស្រីម្នាក់អាយុទើបតែ៨ឆ្នាំប៉ុណ្ណោះ បណ្ដាលឲ្យនាងរងរបួសប្រដាប់ភេទយ៉ាងដំណំ ហើយក្រុមគ្រួសារនាំទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះហើយដែរ។
បើតាមបុរសជាឪពុកប្រាប់ឲ្យដឹងថា រឿងហេតុនោះកើតឡើងកាលពីយប់ថ្ងៃទី១៦ ឧសភា ដោយខណៈនោះគាត់ផ្ញើកូនស្រីឲ្យនៅជាមួយនឹងជនម្នាក់នេះ ព្រោះប្រពន្ធគាត់ជាប់រវល់ធ្វើការ ចំណែកគាត់ជាប់កម្មវិធីផឹកស៊ីជួបជុំមិត្តភក្តិនៅក្នុងភូមិនោះដែរ។ ខណៈនោះគាត់ពឹងជនសង្ស័យប្រើឲ្យឌុបកូនស្រីទៅយកនំនៅកន្លែងដែលគាត់ផឹកស៊ី រួចហើយឲ្យឌុបវិលត្រឡប់ទៅផ្ទះវិញ ក្រោយមកក៏ត្រូវជនសង្ស័យនោះចាប់កូនស្រីរំលោភរហូតសម្រេចបែបនេះតែម្ដង។ គាត់ទុកចិត្តជននេះខ្លាំងណាស់ ព្រោះតែជាអ្នកជិតខាងស្និទ្ធស្នាលនឹងគ្នា មិននឹកស្មានថា ជននេះប្រព្រឹត្តអំពើលាមកបែបនេះឡើយ។
ដោយឡែកស្ត្រីជាម្ដាយបានឲ្យដឹងថា កាលពីយប់ថ្ងៃទីទី១៧ ឧសភា បន្ទាប់ពីចេញពីធ្វើការគាត់សង្កេតឃើញកូនស្រីមានទឹកមុខស្រងូតស្រងាត់ និងមានស្ថានភាពស្លេកស្លាំង គួរឲ្យមានការងឿងឆ្ងល់បំផុត ប៉ុន្តែគាត់មិនសួរនាំនាងទេ។ បន្ទាប់មកទៀតគាត់នាំកូនស្រីទៅងូតទឹកសម្អាតខ្លួនដើម្បីចូលដេក ស្រាប់តែឃើញប្រដាប់ភេទកូនស្រីមានស្នាមរបួសហូរឈាម និងមានប្រឡាក់ទឹកកាមផងដែរ ជាហេតុរឹតតែគួរឲ្យង្ស័យខ្លាំងឡើងថែមទៀត ទើបគាត់សួរនាំតែកូនមិនព្រមប្រាប់ទាល់តែសោះ។
ប្រភពដដែលបន្តថា លុះក្រោយមកបងស្រីបង្កើតរបស់គាត់ម្នាក់ទៀត ត្រូវជាអ៊ុំស្រីរបស់នាងបានបានជួយធ្វើការលួងលោមសាកសួរ ទើបកូនស្រីព្រមនិយាយប្រាប់ថា ជនសង្ស័យឈ្មោះ ស៊ក សេង ចាប់រំលោភសេពសន្ថវៈ និងយកម្រាមដៃលូកខ្វេះប្រដាប់ភេទនាង។ ពេលនោះគាត់ស្ទើរគាំងបេះដូងស្លាប់ទៅហើយ ប៉ុន្តែខំទប់ចិត្តទប់អារម្មណ៍មិនឲ្យជនសង្ស័យដឹងឡើយ លុះដល់ព្រឹកថ្ងៃទី១៨ ឧសភា ទើបធ្វើដំណើរទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជននោះចាត់ការតាមនិតិវិធីច្បាប់តែម្តង ។
ក្រោយពេលចាប់ខ្លួនជនសង្ស័យបានបដិសេធន៍ថា ខ្លួនមិនបានរំលោភក្មេងស្រីឡើយ គឺបានត្រឹមតែស្ទាបអង្អែលមិនបានស៊ីជម្រៅឡើយ ប៉ុន្តែទោះបីជាជននេះខំប្រកែកយ៉ាងណាក៏ដោយ ក៏មិនអាចរួចខ្លួនដែរ ព្រោះក្មេងស្រីរងគ្រោះបានចង្អុលមុខចំៗហើយ មិនតែប៉ុណ្ណោះប្រដាប់ភេទនាងមានស្នាមរបួសហូរឈាម ព្រមទាំងមានទឹកកាមប្រឡាក់ថែមទៀតផង៕
ចែករំលែកព័តមាននេះ