ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារម្ភ​ណាស់​! ស្ពាន​បា​ឡេ​ព្រែក​អង្គរ ​អាច​បាក់​នៅ​ពេល​ណាមួយ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ស្ពានដែក​បា​ឡេ​មាន​ទទឹង​៤​ម៉ែត្រ និង​បណ្តោយ​១៥០​ម៉ែត្រ ស្ថិត​នៅ​ឃុំ​អង្គរ​បាន ស្រុក​កងមាស ត្រូវ​បាន​កសាង​ឡើង​ក្នុង​អំឡុង​ឆ្នាំ​២០០៣ ដោយ​កម្លាំង​កង​វិស្វកម្ម​នៃ​ក្រសួងការពារជាតិ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន…

ខេត្តកំពង់ចាម ៖ ស្ពានដែក​បា​ឡេ​មាន​ទទឹង​៤​ម៉ែត្រ និង​បណ្តោយ​១៥០​ម៉ែត្រ ស្ថិត​នៅ​ឃុំ​អង្គរ​បាន ស្រុក​កងមាស ត្រូវ​បាន​កសាង​ឡើង​ក្នុង​អំឡុង​ឆ្នាំ​២០០៣ ដោយ​កម្លាំង​កង​វិស្វកម្ម​នៃ​ក្រសួងការពារជាតិ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន រហូត​មក​ដល់​សព្វថ្ងៃ​ដូច​មាន​សភាព​រាង​ទ្រុឌទ្រោម​បន្តិច​ហើយ និង​ខ្វះ​ការ​ថែទាំ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ដោយ​បណ្តោយ​ឲ្យ​មាន​រថយន្ត​ខ្នាត​យក្ស​ដឹក​ទំនិញ និង​ស៊ីម៉ង់​តិ៍​បើក​ឆ្លងកាត់​ហាក់ដូច​មិន​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​កងមាស សូម​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា​ថា ផ្លូវ​មាត់ទន្លេ​មេគង្គ​កាលពីមុន​រាង​ពិបាក ដោយសារ​ផ្លូវ​ក្រាល​ក្រួស​ក្រហម តែ​ក្រោយមក​ប្រែ​ក្លាយទៅជា​ផ្លូវ​កៅស៊ូ​ត្រូវ​បាន​គេ​មើលឃើញ​មាន​ម៉ូតូ​រថយន្ត​ជា​ច្រើន​បើក​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​ឆ្លងស្ពាន​បា​ឡេ​ចេញពី​ភ្នំពេញ​-​ខេត្តកំពង់ចាម ដោយសារ​តែ​នេះ​ផ្លូវ​ជា​កាត់ ហើយ​ចំណេញ​ពេលវេលា​ទៀត​ផង ។

ប្រជាពលរដ្ឋ​ប្រាប់​បន្ត​ថា នៅ​ពេល​ថ្ងៃ​ៗ​គេ​ឃើញ​មាន​យានយន្ត​បើក​ឆ្លងកាត់​ស្ពាន​បា​ឡេ​ធម្មតា ប្រសិនណាបើ​ក​មិន​បន្ថយល្បឿន​រាង​ឮ​សូរ​សម្លេង​ថ្លង់​បន្តិច ព្រោះតែ​បាត​ក្រាល​ដោយ​បន្ទះ​ដែក ហើយ​ជួនកាល​នៅ​ពេល​យប់​ឃើញ​រថយន្ត​បើក​ឆ្លងកាត់​ចេញពី​ក្បាលស្ពាន ត្រង់​រូបសំណាក់​មាន​រទេះគោ ក្នុង​ពេល​ដែល​រថយន្ត​បើក​ឆ្លង​នោះ​ឡើង​ញ័រ​រញ្ជួយ​តែ​ម្តង​។

ពលរដ្ឋ​ប្រាប់​ថា កន្លង​មក ធ្លាប់​មាន​រថយន្ត​ដឹកអុស​ស្ទែរ​មាន​កង់​ធំ​ចេញ​ទៅ​លក់​នៅ​តាម​ឡ​ដ្ឋ នៅ​ព្រែក​អញ្ចាញ​ជិត​រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​មាន​ចង្ង​ល់​ថា ត្រង់​ក្បាលស្ពាន​គេ​មាន​ដាក់​ដែក​បា​រ៉ា​សកំ​ពស់​៣,៣០​ម៉ែត្រ កំណត់​ឲ្យ​រថយន្ត​ធុន​តូច​បើក​ឆ្លងកាត់​ដើម្បី​ចៀសវាង​ការពារ​កុំ​ឲ្យ​បាក់​ស្ពាន​ដោយ​ប្រការ​ណាមួយ តែ​នេះ​ហេតុ​អ្វី​បានជា​ន​មាន​រថយន្ត​ធុន​ធំ​ៗ​បើក​ឆ្លងកាត់​ទៅ​វិញ ។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ឧសភា ដែក​បា​រ៉ា​ស​ដាក់​ទទឹង​ស្ពាន​ដោយ​ឃើញ​ចាក់សោ​តែ​ម្ខាង សូ​ម្បី​តែ​ដែក​បន្ទះ​សសរ​កំណត់​កំពស់​៣,៣០​ម៉ែត្រ ត្រូវ​រថយន្ត​ធំ​ៗ​បុក​ប៉ើង​ជ្រុះ​មក​ដី ។

បើ​តាម​លោក​មឿ​ន ផា អភិបាលស្រុក​កងមាស វិញ​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ឧសភា​ថា ដោយសារ​តែ​មាន​បាតុភាព​ឲ្យ​បណ្តោយ​ឲ្យ​រថយន្ត​ធំ​បើក​ឆ្លងកាត់​ស្ពាន​បា​ឡេ​ព្រែក​អង្គរ​បាន ទើប​រូប​លោក​បាន​ឲ្យ​ដាក់​​ដែក​បា​រ៉ា​សកាត់​ទទឹង​ពីលើ ដោយ​មាន​ចាក់សោ​សងខាង និង​កំណត់​កំពស់​៣,៣០​ម៉ែត្រ ដើម្បី​កំណត់​​ឲ្យ​រថយន្ត​បើក​ឆ្លងកាត់ ហើយ​អ្នក​នៅ​មើល​ទីនោះ​មាន​មន្ត្រី​នគរបាល​មូលដ្ឋាន​។ ស្ពាន​នេះ​បាន​អនុញ្ញាត​ឲ្យ​តែ​រថយន្ត​ធុន​តូច​បើក​ឆ្លងកាត់​ទេ ហើយ​បើ​ប្រភេទ​ធុន​ធំ​ដឹក​ស៊ីម៉ង់​តិ៍​មិន​ឲ្យ​ឆ្លងកាត់​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ