ទោះ​ព្រះសង្ឃ​ឆាន់​ឬ​មិន​ឆាន់​មិនមែន​ជា​រឿង​របស់​ម្ចាស់​ទាន​ទេ


បរិស័ទ​ខ្លះ​មាន​ច​ម្ង​ល់​ថា ចង្ហាន់​ដែល​ទទួល​ទៅ​នោះ ចុះបើ​ព្រះសង្ឃ​លោក​មិន​ឆាន់​តើ​បាន​ផល​បុណ្យ​ដល់​អ្នក​ស្លាប់​ដែរ​ទេ?

រឿង​ព្រះសង្ឃ​ឆាន់​ឬ​មិន​ឆាន់​មិនមែន​ជា​បញ្ហា​របស់​ម្ចាស់​ទាន​ទេ ។ បើ​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​ណែនាំ​ថា ចង្ហាន់​ដែល​លោក​ទទួល​ទៅ​នោះ​មិនមែន​ទាល់តែ​ព្រះសង្ឃ​លោក​ឆាន់​ទើបបាន​ផល​ដល់​ប្រេត​នោះ​ទេ លោក​មិន​ឆាន់​ក៏​ផល​បុណ្យ​ហ្នឹង​ទៅ​ដល់​ប្រេត​ដែរ សំខាន់​គឺ​ព្រះសង្ឃ​លោក​ទទួល​ខណៈ​ពេល​ប្រគេន​ត្រឹមត្រូវ​តាម​ហត្ថបាស និង​ការ​ឧទ្ទិស​មគ្គផល​របស់​ម្ចាស់​ទាន​ចំ​ៗ​ឈ្មោះ ឬ​ពោល​ពាក្យ​ថា ញាតកា​ទាំង​៧​សន្តាន​បែប​នេះ​ក៏​បាន​។

តែ​ប៉ុណ្ណឹង​ផល​នៃ​ទាន​នេះ​នឹង​ទៅ​ដល់​អ្នក​ស្លាប់​ហើយ ប៉ុន្តែ​រឿង​ទទួល ឬ​មិន​បាន​ទទួលផល​នោះ​ជា​រឿង​របស់​ប្រេត​ទៅ​តាម​ទោស​ធ្ងន់​និង​ស្រាល​ទៀត​ ។

​និយាយ​ពី​ទាន​របស់​សប្បុរស​ធ្វើ​ចំពោះ​បុគ្គល​អ្នកមាន​សីល ជន​ក្រីក្រ ទុរគត​ជន​ចាស់ជរា ឬ​មហាជន​ដែល​កំពុង​ស្រេកឃ្លាន​អាហារ​ជា​ទាន​មាន​ផល​ច្រើន​មិន​ចាញ់​ព្រះសង្ឃ​ប៉ុន្មាន​ទេ ព្រោះ​ពាក្យ​ថា​មហា​នេះ​វា​ធំធេង​ស្រេច​ទៅ​ហើយ ។

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ