ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jack Ma កំពូល​មហាសេដ្ឋី​ចិន​សប្បាយចិត្ត​ជាង​ពេល​គាត់​រក​លុយ​បាន​ត្រឹម​១២​ដុល្លារ​ក្នុង​មួយ​ខែ

4 ឆ្នាំ មុន

មហាសេដ្ឋី​ពិភពលោក​មួយ​ចំនួន​បាន​សម្តែង​ចេញ​មក​ថា ការ​ដែល​ពួក​គេ​មាន​លុយ​ដូច​ភ្នំ ​មិន​បាន​ធ្វើ​អោយ​ពួក​គេ​សប្បាយចិត្ត​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​​លុយ​ទាំងនោះ​ធ្វើ​អោយ​ពួក​គេ​កាន់តែ​មានការ​ទទួលខុសត្រូវ​ទៅ​វិញ ។ លោក​ចែក ម៉ា (Jack Ma) កំពូល​ម​មហាសេដ្ឋី​ដែល​មាន​ជាងគេ​បំផុត​នៅ​ចិន​និយាយ…

មហាសេដ្ឋី​ពិភពលោក​មួយ​ចំនួន​បាន​សម្តែង​ចេញ​មក​ថា ការ​ដែល​ពួក​គេ​មាន​លុយ​ដូច​ភ្នំ ​មិន​បាន​ធ្វើ​អោយ​ពួក​គេ​សប្បាយចិត្ត​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​​លុយ​ទាំងនោះ​ធ្វើ​អោយ​ពួក​គេ​កាន់តែ​មានការ​ទទួលខុសត្រូវ​ទៅ​វិញ ។

លោក​ចែក ម៉ា (Jack Ma) កំពូល​ម​មហាសេដ្ឋី​ដែល​មាន​ជាងគេ​បំផុត​នៅ​ចិន​និយាយ ថា លោក​ទទួល​អារម្មណ៍​ថា លោក​សប្បាយចិត្ត​ជាង​កាលដែល​លោក​នៅ​ធ្វើ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស ដោយ​ទទួល​ប្រាក់ខែ​តែ​១៣​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ។លោក​បាន​និយាយ​ថា ពេល​ដែល​យើង​មាន​លុយ​តិច​យើង​នឹង​ចាយ​ប្រយ័ត្នប្រយែង​ហើយ​ចាយ​តាម​ភាព​ចាំបាច់ ។ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​មាន​លុយ​ពាន់​លាន​ដុល្លារ យើង​មានការ​ទ​ទទួលខុសត្រូវ​ដ៏​សែន​ធ្ងន់ ។

ឥ​ឡួ​វ​នេះ​ចែក ម៉ា បាន​សម្រេចចិត្ត​ហើយនឹង​ដាក់អម្រែក​នៃ​ការ​ទទួលខុសត្រូវ​នៅ​ពេល​ដែល​លោក​បាន​ប្រកាស​លាលែង​តំណែង​ប្រធាន​ក្រុមហ៊ុន​អា​លី​បា​បា របស់​លោក​ចាប់ពី​ខែកញ្ញា​ខាង​មុខ​នេះ​ទៅ ។

លោក ដា​ណី​អែ​ល​ហ្សា​ង យុង ( Daniel Zhang Yong) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន អា​លី​បា​បា​នឹង​ក្លាយជា​អ្នក​ស្នង​តំណែង​ពី​ចែក​ម៉ា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ