ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សុខ ទូច វិភាគ​៥​ចំណុច​ដែល​លោក​សម រ​ង្ស៊ី​មិន​ហ៊ាន​ចូល​ស្រុក​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​សុខ ទូច អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​រាជ្យ​បណ្ឌិត សភាព កម្ពុជា​បាន​ធ្វើការ​វិភាគ​ចំនួន​៥​ចំណុច ដែល​ធ្វើ​ឲ្យ​សម រ​ង្ស៊ី…

រាជធានី​ភ្នំពេញ ៖ លោក​សុខ ទូច អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​រាជ្យ​បណ្ឌិត សភាព កម្ពុជា​បាន​ធ្វើការ​វិភាគ​ចំនួន​៥​ចំណុច ដែល​ធ្វើ​ឲ្យ​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​មិន​មក​ស្រុក​ដូច​អ្វី​ដែល​អះអាង​ថា នោះ​ទេ ។ លោក​បណ្ឌិត សុខ ទូច បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា​នេះ​ថា កាល​ថ្មី​ៗ​នេះ​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា​លោក​នឹង​វិល​ចូល​មក​កម្ពុជា​វិញ ប៉ុន្តែ​បើ​តាម​ការ​វិភាគ​របស់ខ្ញុំ ខ្ញុំ​យល់​ថា លោក​សម រ​ង្ស៊ី ច្បាស់​ជា​មិន​មក​នោះ​ទេ ដោយ​ខ្ញុំ​ឈរ​លើ​ហេតុផល​៥​យ៉ាង ។

លោក​បញ្ជាក់​ចំណុច​៥​យ៉ាង​ដែល​ធ្វើ​ឲ្យ​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​មិន​មក​ស្រុក​រួម​មាន​ទី​១- លោក​សម រ​ង្ស៊ី ធ្លាប់​បាន​សន្យា​ថា នឹង​វិល​មក​កម្ពុជា​វិញ​ជា​ច្រើន​លើក​មក​ហើយ តែ​ធាតុ​ពិត​គាត់​បាន​ត្រឹម​សន្យា​ខ្យល់ ដើម្បី​ប្រជា​ភិ​ថុ​ត​មហាជន​ប៉ុណ្ណោះ ជាក់ស្តែង​កាលពី​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៥ ថ្ងៃ​ទី​១៩ តុលា ២០១៦, ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧, ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ ។ ទី​២- កាលពី​រចនាសម្ព័ន្ធ CNRP នៅ​មាន​គាត់​បាន​លាលែង ហើយ​ដេក​រង់ចាំ​មើល​សកម្ម ភាព​រាជរដ្ឋាភិបាល​កម្ពុជា ។ ទី​៣- ភរិយា​របស់​គាត់​អាច​នឹង​មិន​ផ្តល់​ឱកាស​ឱ្យ​គាត់​បាន​វិល​មក កម្ពុជា​នោះ​ទេ ព្រោះ​អ្នកលេង​នយោបាយ​នៅ​ពី​ខាងក្រោយ​ឆាក គឺ​ប្រពន្ធ​គាត់​មិនមែន​លោក សម រ​ង្ស៊ី ឡើយ ។ ទី​៤-​លោក​សម រ​ង្ស៊ី អាច​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង​បាន​ពេល​ខ្លួន​នៅ​ក្រៅ​ស្រុក តែ​ពេល​ខ្លួន​ចូល​ស្រុក​ខ្លួន​បាន​លើកជើង​ពាន​ជូន​សម្តេច​តេ​ជោ​ហ៊ុន សែន ទៅ​វិញ​ដូច​ជា ករណី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ពី​២/៣ មក​៥០+ ១ ។

វិសោធនកម្ម​ច្បាប់​ក្រោយ​ពេល​បោះ​ឆ្នោត និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​រហូត​ទៅ​ដល់​៨២.០៣% (​ដេក​ផ្ទះ​ឈ្នះ​ឯង​) និង​ទី​៥- លោក​សម រ​ង្ស៊ី គាត់​នឹង​មក​កម្ពុជា ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​មក​ចាប់​សម្តេច​តេ​ជោ​ហ៊ុន សែន តើ​គាត់​ចាប់​ដោយ​របៀប​ណា ? បើ​ពេល​ខ្លួន​នៅ​មាន​សមត្ថភាព និង​លទ្ធភាព​លោក​ធ្វើ​អ្វី​មិនកើត​ផង ចុះ​ទម្រាំ​ពេល​នេះ​ខ្លួន​ជា​ទណ្ឌិត ហើយ​ជាប់​បណ្តឹង​ជា​ច្រើន​ករណី​ផ្សេង​ទៀត​នោះ ? ដូច្នេះ​រដ្ឋាភិបាល​មាន​សិទ្ធិ​គ្រប់គ្រាន់ ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ និង​រក្សា​នូវ​សណ្តាប់ធ្នាប់​សង្គម ។

គួរ​ឮ​កថា លោក​សម រ​ង្ស៊ី​បាន​ប្រកាស​ចូល​ស្រុក​វិញ​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​អ្វី​ដែល លោក​សន្យា​ចំពោះ​អ្នកគាំទ្រ​នោះ​គ្រាន់តែ​ការ​បោកប្រាស់​តែ​ប៉ុណ្ណោះ ។ យ៉ាង ណា​ក្តី​មនុស្ស ជំនិត​លោក​សម រ​ង្ស៊ី គឺ​លោក ប៊ុត ធា​រី ដែល​ដើរ​តាម​នយោបាយ​របស់​លោក​សម រ​ង្ស៊ី​ធ្លាប់​បាន​អះអាង​ថា លោក សម រ​ង្ស៊ី នឹង​វិល​មក​ស្រុក​ឆាប់​ៗ​នេះ ដោយ​មាន​គាំទ្រ​ច្រើន​ពាន់​នាក់ ក្នុង​នោះ តំណាង​UN សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក …៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ