ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ! អ្នកខ្លះ​១​ដង ២​ដង និង​៣​ដង លើក​នេះ​ញ៉ាម​ម្តងទៀត​ជាមួយ​នាង

4 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្ដាល ​៖ ​យុវជន​៣​នាក់​បាន​បែកគំនិត​រួម​ភេទ​ជាមួយ​នាង​បូក​គ្នា​រហូត​បាន​សម្រេច​ម្ដងម្នាក់​ៗ​ក្នុង​ពេល​តែ​មួយ ក៏​ស្រាប់តែ​ត្រូវ​នាង​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់ដោយ​ចោទប្រកាន់​ថា​ ចាប់​នាង​រំលោភ​បូក ​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​សួនច្បារ​ក្នុង​មណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈបន្ទាយ​ព្រាប…

ខេត្ត​កណ្ដាល ​៖ ​យុវជន​៣​នាក់​បាន​បែកគំនិត​រួម​ភេទ​ជាមួយ​នាង​បូក​គ្នា​រហូត​បាន​សម្រេច​ម្ដងម្នាក់​ៗ​ក្នុង​ពេល​តែ​មួយ ក៏​ស្រាប់តែ​ត្រូវ​នាង​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់ដោយ​ចោទប្រកាន់​ថា​ ចាប់​នាង​រំលោភ​បូក ​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​សួនច្បារ​ក្នុង​មណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈបន្ទាយ​ព្រាប ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​វែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ប្ដឹង​ឲ្យ​ចាប់ខ្លួន​យុវជន​ទាំង​៣​នាក់​នោះ​មាន​អាយុ​១៩​ឆ្នាំ​ជនជាតិ​ខ្មែរ មុខងារផ្នែក​អប់រំ​ពិសេស​ឆ្នាំ​ទី​១​ ស្នាក់​នៅ​ក្នុងមណ្ឌល​ខាងលើ ដែល​តាម​ឯកសារ​ព័ត៌មាន​របស់​មណ្ឌល​ខាងលើ​បាន​អះអាង​ថា ​នាង​គឺជា​ជា​ជន​ខ្សោយ​បញ្ញា ​។​

ដោយឡែក​យុវជន​ដែល​ត្រូវ​ចាប់ខ្លួន​រួម​មាន​១-​ឈ្មោះ ​ចែ​ម ចុន អាយុ​១៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​, ២-​ឈ្មោះ ​ប៉ូច គង់ អាយុ​១៨​ឆ្នាំ ​ជនជាតិ​ខ្មែរ និង​៣-​ឈ្មោះ ​បាន ម៉េ​ង ​អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ អ្នក​ទាំង​៣​នាក់​មានមុខ​របរ​រៀន​ជួសជុល​ម៉ូតូ និង​ស្នាក់​នៅ​ក្នុង​មណ្ឌល​កើតហេតុ​ខាងលើ​នោះ​ដែរ ​។

ប្រភព​ដដែល​បាន​បន្ត​ថា កន្លង​មក​ជនសង្ស័យ​ទាំង​៣​នាក់​ធ្លាប់​បាន​រួម​ភេទ​ជាមួយ​ស្ត្រី​រង​គ្រោះ​បាន​សម្រេច​គ្រប់​ៗ​គ្នា​ដោយ​អ្នកខ្លះ​បាន​សម្រេច​១​ដង​ ខ្លះ​២​ដង ​និង​ខ្លះ​ទៀត​៣​ដង ​រួច​មក​ហើយ​ប៉ុន្តែ​មិន​ដែល​ត្រូវ​បាន​នាង​ប្ដឹង​ម្ដងណា​នោះ​ឡើយ​ ។​

ដោយឡែក​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែឧសភា ស្ត្រី​ខាងលើ ​និង​ក្រុម​យុវជន​ទាំងនោះបាន​អង្គុយ​មើល​ទូរទស្សន៍​នៅ​ក្នុង​មណ្ឌល​ជាមួយ​គ្នា បន្ទាប់​មក​យុវជន​ឈ្មោះ​ចែ​ម ចុន បាន​ហៅ​នាង​ឲ្យ​ចេញ​ក្រៅបន្ទប់ពេល​នោះ​នាង​ក៏​បាន​ចេញ​តាម​ ។​ ក្រោយមក​យុវជន​នេះ​បាន​ប្រាប់​នាង​ថា​«​ឲ្យ​បង​ឈ្មោះ​ បាន ​ម៉េ​ង ​នេះ​១​ទៅ»(​ឲ្យ​រួមរ័ក​១​ដង​ទៅ​) នាង​ក៏​បាន​យល់ព្រម​ទើប​ឈ្មោះ ​បាន ម៉េ​ង បាន​ដឹក​ដៃ​នាង​ចូល​ទៅ​ក្នុង​សួនច្បារ​ខាង​មុខហើយ​បាន​រួម​ភេទ​រហូត​បាន​សម្រេច​តែ​ម្តង ​។

ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រោយ​ពី​រួមរ​ក័​បាន​សម្រេច​ហើយ​ឈ្មោះ​ បាន ម៉េ​ង បាន​ក្រោក​ស្លៀក​ខោ​ដើរ​ចេញ ហើយ​នាងមិន​ទាន់​ក្រោក​ផងស្រាប់តែ​យុវជន​ឈ្មោះ ​ចែ​ម ចុន នេះ​បាន​ចូល​ទៅ​រួម​ភេទ​បន្ត​ទៀត​រហូត​បាន​សម្រេច​ដែរ​ ។ ​បន្ទាប​មក​យុវជន​ឈ្មោះ ​ចែ​ម ចុន បាន​ក្រោក​ដើរ​ចេញទើ​បយុវជន​ឈ្មោះ ​ប៉ូច គង់ បាន​ចូល​ទៅ​រួម​ភេទ​រហូត​បាន​សម្រេច​ក្រោយ​គេ ​។

​លុះដល់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​បាន​ស្រុក​អង្គស្នួល​ចាប់ខ្លួន​យុវជន​ទាំង​៣​នាក់​ពី​បទ​រំលោភ​បូក ទើប​នៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល​នគរបាល​បាន​ចុះ​ទៅ​ចាប់ខ្លួន​យុវជន​ទាំងនោះ​នាំ​ទៅ​សាកសួរ​ចាត់ការ​តាម​ច្បាប់ ​។

នគរបាល​បាន​បញ្ជាក់​ថា ក្រោយ​សួរនាំ​ជនសង្ស័យ​ឈ្មោះ ​ចែ​ម ចុន បាន​សារភាព​ថា​ខ្លួន​ធ្លាប់​បាន​រួម​ភេទជាមួយ​នាង​ដោយ​ស្ម័គ្រចិត្ត​គ្មាន​ការ​បង្ខិតបង្ខំ​បាន​សម្រេច​ចំនួន​៣​ដង​រួច​មក​ហើយ​ ។​ចំណែក​ឈ្មោះ ​បាន ម៉េ​ង បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​រួម​ភេទ​ជាមួយ​ជន​រង​គ្រោះ​បាន​សម្រេច​ម្តង រីឯ​ឈ្មោះ ​ប៉ូច គង់ បាន​សារភាព​ថា​ខ្លួន​ធ្លាប់​បាន​រួម​ភេទ​ជាមួយ​នាង​បាន​សម្រេច​ចំនួន​២​ដង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ