ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

HP បញ្ចេញ Omen X 2S ​កំពូល​កុំព្យូទ័រ​យួរដៃ​លេង​ហ្គេ​ម​ដែល​មាន​អេ​ក្រង់​ពីរ​ដំបូង​គេ

4 ឆ្នាំ មុន

នៅ​ឯ HP Gaming Festival ក្នុង​ទីក្រុង​ប៉េ​កាំ​ង​ក្រុមហ៊ុន​យក្ស HP បាន​ឆ្លៀតឱកាស​បង្ហាញ​ពី ការ​ធ្វើ​ឱ្យ​ទាន់សម័យ​ដល់​កុំព្យូទ័រ​លេង​ហ្គេ​ម​មួយ​ចំនួន​ជាមួយ​ម៉ូ​ដែល Omen និង…

នៅ​ឯ HP Gaming Festival ក្នុង​ទីក្រុង​ប៉េ​កាំ​ង​ក្រុមហ៊ុន​យក្ស HP បាន​ឆ្លៀតឱកាស​បង្ហាញ​ពី ការ​ធ្វើ​ឱ្យ​ទាន់សម័យ​ដល់​កុំព្យូទ័រ​លេង​ហ្គេ​ម​មួយ​ចំនួន​ជាមួយ​ម៉ូ​ដែល Omen និង Pavilion ។ មួយ​ក្នុង​ចំណោម​ម៉ាស៊ីន​កុំព្យូទ័រ​ថ្មី​ទាំងនេះ​រួម​មាន HP Omen X 2S ដែល​ជា​កុំព្យូទ័រ​យួរដៃ លេង​ហ្គេ​ម​មាន​អេ​ក្រង់​ដល់​ទៅ​ពីរ​ដោយ​ត្រូវ​បាន​គេ​កំណត់​ថា​ជា «​របារ​សម្រាប់​បទ​ពិសោធ លេង​ហ្គេ​ម​» ។

ក្រុមហ៊ុន​នេះ​បាន​អះអាង​ថា​កុំព្យូទ័រ​យួរដៃ​ថ្មី​នេះ​នឹង​ទទួល​បាន​មកុដ​ជា​កុំព្យូទ័រ​យួរដៃ​លេង​ហ្គេ​ម​ដែល​មាន​អេ​ក្រង់​ពីរ​ដំបូង​គេ​នៅ​លើ​ពិភពលោក ។ សារព័ត៌មាន pocket-lint បាន​ចេញផ្សាយ ឱ្យ​ដឹង​ថា វា​ត្រូវ​បាន​គេ​រចនា​ឡើង​ដើម្បី​បង្កើន​សមត្ថភាព​នៅ​ពេល​អ្នក​ដំណើរការ​លេង​ហ្គេ​ម ។ មិន​ថា​នៅ​ពេល​ដែល​អ្នកលេង​ហ្គេ​ម​នោះ​ទេ គឺ​អេ​ក្រង់​ទី​ពីរ​អាច​មើល​វី​ដេ​អូ ឬ​ជជែក​កម្សាន្ត​នៅ លើ Twitch បាន​ថែម​ទៀត​ផង​ដោយ​អេ​ក្រង់​ទី​ពីរ​នេះ​ជា​អ​កេ​ក្រង់​ប៉ះ​ទំហំ ៦ អ៊ី​ង 1080p ដែល អាច​ជំនួស​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​អ្នក និង​បង្កើន​នូវ​បទ​ពិសោធន៍​លេង​ហ្គេ​ម​របស់​អ្នក ។ ជា ការ​ពិត​ណាស់​អ្នក លេង​ហ្គេ​ម​ក៏​អាច​ប្រើ​អេ​ក្រង់​ទី​ពីរ​នេះ​ដើម្បី​តាមដាន​មើល​ការ​បំពេញ​ការ ងារ​ជាក់ស្តែង​នៃ​ម៉ាស៊ីន​របស់​ពួក​គេ​ផង​ដែរ ។

បន្ថែម​ពីលើ​អេ​ក្រង់​ពីរ​នេះ HP Omen X 2S ត្រូវ​បាន​គេ​កំណត់​ថា​ជា​អ្នក​ឈានមុខ​គេ ហើយ​វា គឺជា​កុំព្យូទ័រ​យួរដៃ​លេង​ហ្គេ​ម​មួយ​ផ្សេង​ទៀត​ដែល​ផលិត​ពី​ក្រុមហ៊ុន HP ដោយ​ត្រូវ​បាន​បង្កើត ឡើង​នៅ​លើ​គ្រឹះ​មួយ​ដែល​រួម​បញ្ចូល​នូវ​តួ​លោហៈ និង​លោហៈធាតុ​រាវ​ទប់​កំ​ដៅ​ដែល​ត្រូវ​បាន អនុវត្ត​ទៅ​ស៊ី​ភី​យូ​ដើម្បី​បង្កើន​សមត្ថភាព​លេង​ហ្គេ​ម ។

កុំព្យូទ័រ​យួរដៃ Omen X 2s នេះ​ក៏​មាន​ទាំង​ការ​បង្ហាញ 1080p (120Hz / 144Hz) ឬ 4K HDR (60Hz) ដែល​មាន​សមត្ថភាព Nvidia G-Sync ។ វា​ដំណើរការ​ដោយ CPU Intel Core-i9 ចុង ក្រោយ​បំផុត GPU Nvidia GeForce RTX 2080 Max-Q GPU RAM 32GB នៃ DDR4-3200Mhz RAM និង​មាន​ជម្រើស​ទំហំ​ផ្ទុក Intel Optane ផង​ដែរ ។

ការ​ធ្វើ​ឱ្យ​ទាន់សម័យ​នៃ​ការ​រចនា​ថ្មី​គួរ​ឱ្យ​ចាប់អារម្មណ៍​ទៅ​នឹង​ម៉ាស៊ីន​កុំព្យូទ័រ​នេះ​វា​ហាក់ដូចជា​ប្លង់​ក្តារ​ចុច​មើល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​និង​ផ្នែក​ខាង​មុខ​ដែល​យើង​បានឃើញ​នៅ​លើ កុំព្យូទ័រ Asus ROG Zephyrus S GX531 ដែរ ។ ការ​រចនា​នេះ​អនុញ្ញាត​ឱ្យ​មាន​កន្លែង​សម្រាប់ ទំហំ​អេ​ក្រង់​ទី​ពីរ​នៅ​ខាងលើ​ក្តារ​ចុច​ដែល​ត្រូវ​បាន​ដាក់​យ៉ាង​ល្អ​សម្រាប់​មើល​ដំណើរការ​ម៉ាស៊ីន​ក្នុងអំឡុងពេល​លេង​ហ្គេ​ម ។

ដូច​ជា​កុំព្យូទ័រ​យួរដៃ​លេង​ហ្គេ​ម​ជា​ច្រើន​ទៀត​នៅ​លើ​ទីផ្សារ​ដែរ​ម៉ាស៊ីន​ថ្មី​នេះ​មាន​កម្រាស់​ស្តើង​ត្រឹមតែ ២០ មិល្លីម៉ែត្រ​ប៉ុណ្ណោះ ។ ក្រុមហ៊ុន​ក៏​បាន​និយាយ​ផង​ដែរ​ថា​ប្រព័ន្ធ​ត្រជាក់​ក៏​ត្រូវ​បាន ពង្រឹង​ផង​ដែរ​ជាមួយនឹង​សមាសធាតុ​លោហៈធាតុ​រាវ​ទប់​កំ​ដៅ Grizzly Conductonaut រួម​ជា មួយ​ប្រព័ន្ធ​ខ្យល់​ត្រជាក់ ថ្មី​ដើម្បី​រក្សា​អ្វី​ៗ​ឱ្យ​ដំណើរការ​បាន​យ៉ាង​រលូន ។

កុំព្យូទ័រ HP Omen X 2S ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​វត្ត​មាននៅ​ខែមិថុនា​តាម​រយៈ HP.com និង​មាននៅ​លើ​ដៃ​អ្នក លក់រាយ​ដទៃ​ទៀត​ដែល​មាន​តម្លៃ​ចាប់ពី ២០៩៩.៩៩ ដុល្លារ ។ វា​ក៏​មាន​ជម្រើស​កម្រិត​ច្បាស់ 240 Hz ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាននៅ​ខែកក្កដា​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ