ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​នៅ​​ស្រុក​មោង​ប្ញ​ស្សី​ឯណេះវិញ…​ក៏​ពុល​ក្អួតរាកមិនតិចនាក់ដែរ​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​ប្រជាពលរដ្ឋ​យ៉ាងតិច​ជិត​៣០​នាក់ ត្រូវ​គេ​សង្ស័យ​ថា ពុល​ក្ដាមប្រៃ ហើយ​ក្នុង​នោះជន​រង​គ្រោះ​ចំនួន​១៥​នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ស​ង្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​មោងប្ញស្សី ខណ​:​ជន​រង​គ្រោះ​មួយ​ចំនួន​ទៀត​សម្រាក​ព្យាបាល​នៅផ្ទះ និង​នៅ​តាម​គ្លី​និក​ឯក​ជន…

ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​ប្រជាពលរដ្ឋ​យ៉ាងតិច​ជិត​៣០​នាក់ ត្រូវ​គេ​សង្ស័យ​ថា ពុល​ក្ដាមប្រៃ ហើយ​ក្នុង​នោះជន​រង​គ្រោះ​ចំនួន​១៥​នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ស​ង្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​មោងប្ញស្សី ខណ​:​ជន​រង​គ្រោះ​មួយ​ចំនួន​ទៀត​សម្រាក​ព្យាបាល​នៅផ្ទះ និង​នៅ​តាម​គ្លី​និក​ឯក​ជន តែ​ក៏​មាន​ជន​រង​គ្រោះ​បាន​ធូរស្រាល​ចាក​ចេញពី​មន្ទីរពេទ្យ​វិញ​ហើយ​ដែរ ​។ នេះ​បើ​តាម​ព័ត៌មាន​បឋម​ដែល​កោះសន្តិភាព​ទ​ទូល​បាន​ពី​មន្ត្រី​ស្រុក​មោង​ឬ​ស្សី នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​ឧសភា នេះ​ ។

គួរបញ្ជាក់ដែរថា ៖ បានស្គាល់ជនរងគ្រោះពុលផ្សិតទាំង៥នាក់​​នេះ​ហើយ…

តាម​រដ្ឋបាល​ស្រុក​មោងប្ញស្សីបាន​ឲ្យ​ដឹងទៀត​ថា ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ទាំងនោះ​មាន​ប្រុស មាន​ស្រី ហើយ​ហេតុ​ការ​ណ៍នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ​ឧសភា​ ។ បើ​គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៨ ​ឧសភា នេះ មាន​ជន​រង​គ្រោះ​ចំនួន​១៥​នាក់ ក្នុង​នោះ​មាន​ស្ត្រី​៦​នាក់ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក ចាប់តាំងពី​ល្ងាច​ថ្ងៃ​កើតហេតុ​ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៨​ឧសភា​នេះ​។ ប៉ុន្តែ​បើ​តាម​ព័ត៌មាន​ពី​តាម​មូលដ្ឋាន​អាច​មាន​ពលរដ្ឋ​រង​គ្រោះជា​ច្រើន​នាក់​ទៀត​ កំពុង​សម្រាក​ព្យាបាល​នៅ​តាម​ផ្ទះ​ឬ​តាម​គ្លីនិក​ឯកជន​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ បើ​តាម​ការ​ស្រង់​សំដី​របស់​ក្រុម​គ្រូពេទ្យ​ដែល​បាន​សួរនាំ​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំងអស់​សុទ្ធតែ​មាន​អាការ​:​ក្អួតចង្អោរ ឈឺពោះ និងរាក​រូស​ ។ បើ​តាម​ចម្លើយ​ជន​រង​គ្រោះ​ស្ទើរ​ទាំងអស់​បាន​អះអាង​ប្រហាក់ប្រហែល​គ្នា​ប្រាប់​គ្រូពេទ្យ​ថា ពួក​គេ​បាន​ហូប​ក្ដាមប្រៃ ​ឬហូប​ក្ដាមប្រៃ​បុក​ជាមួយ​ល្ហុង​ ។ ពួក​គេ​បាន​ប្រាប់​ទៀត​ថា ក្ដាមប្រៃ​ទាំងនោះ​ភាគច្រើន​ទិញ​ពី​ផ្សារ​មោង​​ប្ញស្សី​ ។

យោង​តាម​ការ​ពិនិត្យ​លើ​អាការ​:​រោគ​របស់​ជន​រង​គ្រោះ គ្រូពេទ្យ​បាន​ធ្វើការ​សន្និដ្ឋាន​ជំ​ហានដំបូង​ថា ជន​រង​គ្រោះ​អាច​ពុល​នឹង​ចំណីអាហារ​ទាំងនោះ​ដែល​ធ្វើ​គ្មានអនាម័យ​។ ទោះ​យ៉ាងណា​បើ​តាម​គ្រួ​ពេទ្យ​បាន​ឲ្យ​ដឹង​ថា មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា នេះ ​អ្នកជំងឺ​មួយ​ចំនួន​បាន​ធូរស្រាល និង​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ តែ​ចំពោះ​អ្នកជំងឺ​ដទៃ​ទៀត ​ដែល​សម្រាក​ព្យាបាល​នៅ​កន្លែង​ផ្សេង គេ​មិន​អាច​វាយតំលៃ​បាន​ទេ​។

ជុំវិញ​ពលរដ្ឋ​ពុល​ក្ដាមប្រៃ​ខាងលើ​នេះ បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា ប្រជាពលរដ្ឋ​រង​គ្រោះ​ខាងលើ ទំនង​អាច​ពុល​ក្ដាមប្រៃ​មែន​។ ព្រោះ​ពេល​នេះ​មាន​ភ្លៀង​ធ្លាក់​ជា​ញឹក​ញ៉ាប់ ដែល​នាំ​ឲ្យ​ដក់​ទឹក​តាម​ស្រែ តាម​ប្រឡាយ​។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ស្រែ​ខ្លះ​ត្រូវ​គេ​បាច​ជី​ឬ​បាច​ថ្នាំពុល​សម្លាប់សត្វ លុះ​អ្នក​ភូមិ​ដើរ​ចាប់​ក្ដាម​តាម​ស្រែ​ឬ​ប្រឡាយ យក​ទៅ​ធ្វើ​ក្ដាមប្រៃ ក៏​បណ្ដាល​ឲ្យ​ពុល​អ្នកទិញ​ហូប​តែ​ម្ដង​។

បើ​យោង​តាម​របាយ​ការ​ណ៍បឋម​របស់​រដ្ឋបាល​ស្រុក​មោង​ប្ញស្សី​ដដែល​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ពុល​ក្ដាមប្រៃ​បុកល្ហុង​ខាងលើ​នេះ បាន​ប៉ះពាល់​ទៅ​លើ​ពលរដ្ឋ​ចំនួន​១៣​ភូមិ នៅ​ក្នុង​ឃុំ​ចំនួន​៦ ក្នុង​ចំណោម​ឃុំ​ចំនួន​៧ នៅ​ស្រុក​មោង​ឬ​ស្សី​។ សមត្ថកិច្ច​ដែល​កំពុង​ស្រាវជ្រាវ​បាន​ផ្ដល់​ព័ត៌មាន​ជាបឋម​ថា ពលរដ្ឋ​ដែល​រង​គ្រោះ​មាន​ចាប់ពី​អាយុ​៤​ឆ្នាំ​ឡើង​ទៅ ហើយ​ជាក់ស្ដែង​មាន​ជន​រង​គ្រោះ​ចំនួន​១៥​នាក់ បាន​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រក រីឯ​ជន​រង​គ្រោះ​យ៉ាងតិច​ជាង​១០​នាក់​ទៀត​ត្រូវ​គេ​ដ​ឆ​ង​ថា បាន​សម្រាក​ព្យាបាល​នៅផ្ទះ​ ឬ​នៅ​តាម​គ្លីនិក​ឯកជន​នានា​។

ទោះ​យ៉ាងណា​ពេល​នេះ ​អាជ្ញាធរ និង​ក្រុម​គ្រូពេទ្យ​កំពុង​ញាប់ដៃជើង​ក្នុង​ការ​ជួយ​សង្គ្រោះ​ហើយ​ ។

អត្ថបទសរសេរ ដោយ