ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការអង្កេតលើវីដេអូឃើញថា «ជាការ​លេង​សើចប៉ុណ្ណោះ»…អុញ !?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ការអង្កេតលើវីដេអូ​​មួយសង្ស័យ​​ជនជាតិ​ចិនមួយក្រុមជាជន​សង្គម​ងងឹត​ ដែល​ប្រកាស​បង្ក​ភាព​វឹកវរ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុនោះបានរកឃើញថា វីដេ​អូ​នេះ​គឺ​ថត​ដោយ​ជនជាតិ​ចិន ​មក​ពី​ទីក្រុង Chongqing ដែល​បាន​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​ កាលពី​ខែមីនា ឆ្នាំ​នេះ…

រាជធានីភ្នំពេញ ៖ ​ការអង្កេតលើវីដេអូ​​មួយសង្ស័យ​​ជនជាតិ​ចិនមួយក្រុមជាជន​សង្គម​ងងឹត​ ដែល​ប្រកាស​បង្ក​ភាព​វឹកវរ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុនោះបានរកឃើញថា វីដេ​អូ​នេះ​គឺ​ថត​ដោយ​ជនជាតិ​ចិន ​មក​ពី​ទីក្រុង Chongqing ដែល​បាន​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​ កាលពី​ខែមីនា ឆ្នាំ​នេះ ។ ហើយ​ក្រោយ​ពី​​ស្រវឹង​ស្រា ពួក​គេ​បាន​ថត​វី​ដេ​អូ​មិន​ល្អ​បែប​នេះ ដោយ​គ្រាន់​ជា​ការ​លេងសើច​ប៉ុណ្ណោះ ​។ ហើយ​បុគ្គល​ទាំង​ឡាយ​នៅ​ក្នុង​​វី​ដេ​អូ​នេះ មិន​មាន​ជាប់​​ពាក់ព័ន្ធ​នឹង​សង្គម​ងងឹត​ណាមួយ​ទេ ។ នេះយោងសេចក្តីជូនដំណឹងលើ​​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិនប្រចាំ​កម្ពុជាបានបង្ហោះ ។ គួររំលឹកថា៖ ស្ថានទូត​ចិន​ប្រកាស​សហការ​វែកមុខ​ជា​មួយ​កម្ពុជា

សេចក្តីជូនដំណឹង​មានខ្លឹមសារដើមទាំងស្រុងថា ​៖ «សេចក្ដីជូនដំណឹង​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​អំពី​ស្ថានភាព​នៃ​ការ​ស៊ើបអង្កេត​លើ​វី​ដេ​អូ​ជនជាតិ​ចិន​សង្ស័យ​ពាក់ព័ន្ធ​នឹង​សង្គម​ងងឹត​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​តក្នុង​ពេល​ថ្មី​ៗ​នេះ នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​មាន​វី​ដេ​អូ​ខ្លី​មួយ​សង្ស័យ​ពាក់ព័ន្ធ​នឹង​សកម្មភាព​សង្គម​ងងឹត ដែល​ថត​ដោយ​បុរស​ជាង​ដប់​នាក់​ដោយ​ហៅ​ខ្លួនឯង​ថា​មក​ពី​ទីក្រុង​Chongqing ប្រទេស​ចិន​ហើយ​និយាយ​ក្អេងក្អាង​ថា​នឹង​បំពុល​ដល់​សន្តិសុខ​របស់​ខេត្ត​ព្រះ​សីហ​នុ​។ក្រោយ​ការ​ស៊ើបអង្កេត​យ៉ាង​ម៉ត់ចត់​របស់​សមត្ថកិច្ច​ចិន រក​ឃើញ​ថា វី​ដេ​អូ​នេះ​ត្រូវ​បាន​ថត​ដោយ​ជនជាតិ​ចិន​មក​ពី​ទីក្រុង Chongqing ដែល​បាន​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​កាលពី​ខែមីនា ឆ្នាំ​នេះ ហើយ​ក្រោយ​ពី​ស្រវឹងស្រា​រួច ពួក​គេ​បាន​ថត​វី​ដេ​អូ​មិនល្អ​បែប​នេះ ដោយ​គ្រាន់​ជា​ការ​លេងសើច​ប៉ុណ្ណោះ​។ បុគ្គល​ទាំងឡាយ​នៅ​ក្នុង​វី​ដេ​អូ​នេះ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សង្គម​ងងឹត​ណាមួយ​ទេ​។ឆ្នាំ​នេះ​គឺជា​ឆ្នាំ​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ចិន និង​កម្ពុជា ភាគី​ទាំង​ពីរ​នឹង​ចាត់វិធានការ​ណ៍​ជាក់ស្ដែង ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​កិច្ចសហការ​ផ្នែក​សន្តិសុខ និង​ការ​អនុវត្ត​ច្បាប់ ដែល​នឹង​នាំ​មក​នូវ​ភាព​សុខដុមរមនា និង​អត្ថប្រយោជន៍​ជូន​ដល់​ប្រជាជន​ប្រទេស​ទាំង​ពីរ​» ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ