ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ខ្លះ​កុំ​ស្តាយ​សម្ភារ​ដែល​ច្រែះទៅ​ហើយ​…​បង្ក​គ្រោះថ្នាក់បាន​គ្រប់​ពេល

4 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប​ ៖​ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរស​ជាងដែក​ម្នាក់បាន​ឆក់​ខ្សែភ្លើង​សា្ល​ប់​​យ៉ាង​អា​ណោចអាធ័ម ខណៈ​យក​ម៉ូ​ទ័​រ​ខូច​មក​ជួសជុល​ ប៉ុន្តែ​ភ្លាត់ស្នៀត​ ។ អ្វីដែល​សោកសង្រេងនោះ ​នៅ​ពេល​ប្រពន្ធ​​​ដឹងថា ប្តីបានស្លាប់បាន​យំបោកខ្លួ​ន…

​ខេត្តសៀមរាប​ ៖​ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរស​ជាងដែក​ម្នាក់បាន​ឆក់​ខ្សែភ្លើង​សា្ល​ប់​​យ៉ាង​អា​ណោចអាធ័ម ខណៈ​យក​ម៉ូ​ទ័​រ​ខូច​មក​ជួសជុល​ ប៉ុន្តែ​ភ្លាត់ស្នៀត​ ។ អ្វីដែល​សោកសង្រេងនោះ ​នៅ​ពេល​ប្រពន្ធ​​​ដឹងថា ប្តីបានស្លាប់បាន​យំបោកខ្លួ​ន ​បង្ក​កាលពីវេលាម៉ោង៤រសៀលថ្ងៃ​ទី​១៧ ឧសភា ស្ថិត​នៅ​
ចំណុច​​ភូមិ​តា​ជេ​ត ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប​។ អ្វីៗក៏ហួសពេល ព្រោះតែ​យើង​ស្តាយ​របស់​​ចាស់ៗនោះ តែបែរជាវាបង្ក​គ្រោះថ្នាក់ដល់យើងទៅវិញ ។

​សេចក្តីរាយការណ៍បន្តថា ជន​រង​គ្រោះខាងលើ ឈ្មោះ វ៉ា​ន់ វ៉ូ​ច ​អាយុ​៤៣​ឆ្នាំ ជាជាងដែក រស់នៅ​ភូមិ​តា​ជេ​ត ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប​ ។ ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ​​បាន​យក​ម៉ូ​ទ័​រ​កាត់​ដែក​​១​គ្រឿង ពណ៌​លឿង ដែល​ខូច​ហើយ​ជួសជុល​កែ​ច្នៃ​ប្រព័ន្ធ​ខ្សែភ្លើង​ប្រើ​កាត់​ដែក​នៅចំណុច​ដី​ជ្រុង​ផ្នែក​ខាងលិច​ជាប់​ផ្ទះ​គាត់ បណ្តាល​ឱ្យ​ឆ្លង​ប្រព័ន្ធ​ភ្លើង​ឆក់​ដួល​ផ្ងារ​ទៅ​នឹង​ដី​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។​

​បើតាម​ការ​​ពិនិត្យ​លើ​ដងខ្លួនជនរងគ្រោះ​ ឃើញ​មាន​ស្នាម​អុច​ជាំ​ខ្មៅ​ត្រង់​ម្រាម​.​ប្រអប់ដៃ​ទាំង​សងខាង និង​មាន​លេចលាមកទៀតផង ​។ ​ម៉ូ​ទ័​រ​កាត់​ដែក​​​នោះ សភាព​ចាស់​ច្រែះ​​សំបក​រុំ​ដោយ​ស្គុ​ត​ខ្មៅ​ ដៃ​កាន់​គ្មាន​កុង​តាក់​សម្រាប់​ចុច​បិទ​បើក​ទេ ។ ​ប្រពន្ធសព​បាន​ប្រាប់​សមត្ថកិច្ច​​ថា​ គាត់​ឃើញ​ប្តី​​យក​ម៉ូ​ទ័​រ​កាត់​ដែក​១​គ្រឿង ដែល​ដឹង​ថា ខូច​ហើយ​មក​ជួសជុល​ប្រើ កាត់​ដែក​នៅ​ចំណុច​កើតហេតុ​ម្នាក់ឯង គាត់​នៅ​ក្នុង​ផ្ទៈ​មិន​បាន​ចាប់អារម្មណ៍​​ទេ ។​ ​​

មួយសន្ទុះ ​គាត់​ក៏ឮសម្លេង​ដួល​នៅ​កន្លែង​ប្តី​កំពុង​កាត់​ដែក​មុខ​ផ្ទៈ ​គាត់​ក៏​ដើរ​ចេញ​មើលឃើញ​ប្តី​ដេក​ផ្ងារ​សន្លប់​និង​ដី​ក្បែរ​ម៉ូ​ទ័​រ​កាត់​ដែក​នោៈ គាត់​បានរ​ត់ទៅ​ដក​ព្រី​ភ្លើង និង​ស្រែកហៅ​អ្នក​ជិតខាង​ជួយ​លើក​ដឹក​ទៅ​មណ្ឌល​សុខភាព​សំរោង​យា តែ​គ្រូពេទ្យ​ប្រាប់​ថា​ គាត់​ស្លាប់​បាត់​ហើយ​ ។​​

អត្ថបទសរសេរ ដោយ