ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​វិនិយោគ​សរុប​ចំនួន​១១៥​គម្រោង​មាន​ទឹកប្រាក់ ៤​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​អនុម័ត​ត្រឹម​រយៈពេល​បួន​ខែ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ នៅ​តែ​មាន​ភាពល្អ​ប្រសើរ ពោល​គឺ​ចាប់តាំងពី​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​អំឡុង​ឆ្នាំ​២០០៨​មក ក្នុង​នោះ លំហូរ​ទុន​វិនិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស ដើរតួ​ជា​កត្តា​សំខាន់​ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​អោយ​ស្ថិត​ក្នុង​រង្វង់​ប្រមាណ​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ ។ ជាក់ស្ដែង​សម្រាប់​រយៈពេល​៤…

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ នៅ​តែ​មាន​ភាពល្អ​ប្រសើរ ពោល​គឺ​ចាប់តាំងពី​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​អំឡុង​ឆ្នាំ​២០០៨​មក ក្នុង​នោះ លំហូរ​ទុន​វិនិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស ដើរតួ​ជា​កត្តា​សំខាន់​ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​អោយ​ស្ថិត​ក្នុង​រង្វង់​ប្រមាណ​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ ។ ជាក់ស្ដែង​សម្រាប់​រយៈពេល​៤ ខែ ដើមឆ្នាំ ២០១៩ នេះ គម្រោង​វិនិយោគ​ប្រមាណ​១១៥​គម្រោង ដែល​មាន​ទឹកប្រាក់​ប្រមាណ​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​អនុម័ត​ជា​បន្តបន្ទាប់ ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ ដោយ​ក្នុង​នោះ​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​គិត​ចាប់ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៨ កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន​៩៥៩​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​២៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​១​លាន​កន្លែង​ជូន​ពលរដ្ឋ​ក្នុងស្រុក ។ នេះ​បើ​យោង​តាម​ប្រសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​នៅ​វេទិកា​ធុរកិច្ច​កម្ពុជា នេ​ប៉ា​ល់​កាលពី​ថ្ងៃ​ទី ១៤ ខែឧសភា ២០១៩​កន្លង​ទៅ​នេះ​។

សម្តេច​តេ​ជោ បាន​បន្ត​ថា ដោយឡែក​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ ២០១៩​នេះ គម្រោង​វិនិយោគ​ដែល​កម្ពុជា​បាន​អនុម័ត មាន​ចំនួន ១១៥​គម្រោង​រួច​ហើយ​ដែរ ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ ៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៨ ដែល​មាន​គម្រោង​វិនិយោគ​ចំនួន​តែ​៨១​គម្រោង និង​មាន​ទុន​វិនិយោគ​ប្រមាណ​៨៦៣​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។ សម្ដេច​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា កម្ពុជា​នៅ​តែ​មាន​សក្ដានុពល​វិនិយោគ​ខ្ពស់​សម្រាប់​វិនិយោគិន​បរទេស និង​ក្នុងស្រុក លើ​វិស័យ​ជា​ច្រើន​ដែល​កំពុង​មាន​អាទិភាព​ដូច​ជា​គម្រោង​វិស័យ​ទេសចរណ៍ វិស័យ​កសិកម្ម និង​សំណង់​ជាដើម ដែល​វិស័យ​ទាំងនេះ ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​មាន​សន្ទុះ​ងើបឡើង​ខ្លាំង នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ចេញ​ជា​ហូរហែរ​កន្លង​មក​ឃើញ​ថា មាន​ក្រុមហ៊ុន​ថ្មី​ៗ​ជា​បន្តបន្ទាប់​បាន​ស្នើ​សុំ​វិនិយោគ​លើ​គម្រោង​ផ្សេង​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​គម្រោង​វិនិយោគ​លើ​រោងចក្រ​កាត់ដេរ រោងចក្រ​កែ​ច្នៃ កសិផល សណ្ឋាគារ និង​គម្រោង​អចលនទ្រព្យ​ជា​ច្រើន​ទៀត​ផង​ដែរ ដែល​គម្រោង​វិនិយោគ​នេះ នឹង​បង្កើត​ការងារ​ដល់​ពលរដ្ឋ​រាប់​សិប​ម៉ឺន​នាក់ និង​អាច​ទាញ​អត្ថប្រយោជន៍ ជា​ច្រើន​សម្រាប់​កំណើន​ជីវភាព​របស់​ប្រជាពលរដ្ឋ​ផ្ទាល់​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ