ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងក្អួតចេញដុំសាច់…ភ័យពេករើសលេប​វិញ

4 ឆ្នាំ មុន

ចិន​៖ តាម​ប្រភពពី Oddity Central បានឱ្យ​ដឹង​ថា បុរស​ចំណាស់​វ័យ​៦៣​ឆ្នាំ បាន​ធ្វើ​ឱ្យ​សារព័ត៌​មាន​ការ​ភ្ញាក់ផ្អើល ព្រោះតែ​បាន​ក្អួត​ចេញ​សាច់​ដុះ​មួយ​ដុំ​ពី​ក្នុង​មាត់ ដែល​មាន​ប្រភព​ចេញពី​បំពង់ក​របស់​គាត់​។ ដោយសារ​តែ​ភ័យ​ពេកក៏រើស​លេប​ចូល​ទៅ​ក្នុង​វិញ​។…

ចិន​៖ តាម​ប្រភពពី Oddity Central បានឱ្យ​ដឹង​ថា បុរស​ចំណាស់​វ័យ​៦៣​ឆ្នាំ បាន​ធ្វើ​ឱ្យ​សារព័ត៌​មាន​ការ​ភ្ញាក់ផ្អើល ព្រោះតែ​បាន​ក្អួត​ចេញ​សាច់​ដុះ​មួយ​ដុំ​ពី​ក្នុង​មាត់ ដែល​មាន​ប្រភព​ចេញពី​បំពង់ក​របស់​គាត់​។ ដោយសារ​តែ​ភ័យ​ពេកក៏រើស​លេប​ចូល​ទៅ​ក្នុង​វិញ​។

បុរស​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ ដែល​មក​ពី​ខេត្ត Hubei ប្រទេស​ចិន មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​បំពង់ក​ជា​យូរ​មក​ហើយ តែ​គាត់​មិន​ដែល​ទៅ​ពេទ្យ​ទេ ព្រោះតែ​យល់​ថា ​មិន​ធ្ងន់ធ្ងរ​។ តែ​កាលពី​ស​ប្តា​ហ៍​មុន គាត់​បាន​ផឹក​ជ្រុល ក៏​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ ចង់​ក្អួត​។ ពេល​ដែល​ក្អួត​ចេញ​មក ស្រាប់តែ​គាត់​ឈឺ​នៅ​ត្រង់​បំពង់ក​ខាងក្រោម​យ៉ាង​ខ្លាំង ហើយ​ក៏​ឃើញ​សាច់​មួយ​ដុំ​ធ្លាក់​ចេញ​តាម​មាត់​ ។ វា​ហាក់បីដូចជា​មាន​ទង​ជាប់​ទៅ​នឹង​បំពង់ក​ខាងក្នុង ដែល​ធ្វើ​ឱ្យ​គាត់​ភ័យ ក៏​លេប​ចូល​ទៅ​វិញ​ ។

ក្រោយ​ពី​មានរឿង​បែប​នេះ​កើតឡើង គាត់​ក៏​សម្រេចចិត្ត​ទៅ​ជួប​ពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ​តាម​អង់​ដូ​ស្កូ​ប​។ វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ Wuhan បាន​រក​ឃើញ​ដុំ​សាច់​ដុះ​នៅ​ក្នុង​បំពង់ក​របស់​គាត់ ដែល​មាន​ទង​ជាប់​ដល់​ទៅ១៥​សង់ទីម៉ែត្រ​។ វេជ្ជ​បណ្ឌិត​បាន​វះកាត់​យក​វា​ចេញ ទើប​ដឹង​ថា​ វា​ជា​សាច់​ស្លូត​ ។

ថ្វីបើ​វា​ស្លូត​មែន តែ​វា​អាច​បង្ក​ជា​ផល​រំខាន​ដល់​សុខភាព ព្រោះតែ​ទីតាំង និងទំហំ​ដែល​វា​កើត​មាន​។ ម្យ៉ាង វិញទៀត ក្នុង​ករណី​ខ្លះ វា​ក៏​អាច​ក្លាយទៅជា​សាច់​កាច​បាន​ដែរ បើ​យោង​តាម​ប្រសាសន៍​របស់​អ្នកជំនាញ ​៕

អត្ថបទសរសេរ ដោយ