ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកបម្រើ​​​ម្នាក់​ត្រូវម្ចាស់ផ្ទះដាក់ទណ្ឌ​កម្ម​ចាប់ចង​​ហាល​​ថ្ងៃ​

4 ឆ្នាំ មុន

​តាម​ប្រភព​​ពី Metro បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ធ្វើការ​ឱ្យ​គ្រួសារ​អ្នកមាន​ម្នាក់​ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត បាន​ទទួល​ការ​ដាក់​ទណ្ឌកម្ម​ដ៏​អាម៉ាស់​ ។ នាង Lovely Acosta…

​តាម​ប្រភព​​ពី Metro បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ធ្វើការ​ឱ្យ​គ្រួសារ​អ្នកមាន​ម្នាក់​ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត បាន​ទទួល​ការ​ដាក់​ទណ្ឌកម្ម​ដ៏​អាម៉ាស់​ ។ នាង Lovely Acosta Baruelo អាយុ​២៦​ឆ្នាំ ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បាន​ធ្វើ​ឱ្យ​ខឹង​ដល់​និយោជក​របស់​នាង​ទុក​គ្រឿង​សង្ហា​រឹម​ដ៏​ថ្លៃ​មួយ​នៅ​ខាងក្រៅ​ម្លប់ ក្នុង​ទីក​្រុង Riyadh ។

មិត្ត​រួមការ​ងារ​ម្នាក់បាន​ថតរូប​នាង Lovely ខណៈ​ពេល​ដែល​នាង​ត្រូវ​បាន​ចងដៃ ​និង​ជើង​របស់​នាង​ទៅ​កាន់​ដើមឈើ នៅ​ក្នុង​សួនច្បារ​គ្រួសារ កាលពី​ថ្ងៃ​ទី​៩ ខែឧសភា​។ ក្នុង​ស​ប្តា​ហ៍​នេះ ​នាង​បាន​និយាយ​ថា ​នាង​សង្ឃឹមថា​ អតីត​ចៅហ្វាយ​របស់​នាង​នឹង​រក​ឃើញ​កម្មផល​របស់​ពួក​គេ​សម្រាប់​អ្វី​ៗ​ទាំងអស់​។

មិត្ត​ម្នាក់​បាន​សុំ​ជំនួយ ហើយ​ក្រសួងការបរទេស​ហ្វី​លី​ពី​ន​បាន​ជួយ​ឱ្យ​អ្នកបម្រើ​រូប​នោះ ​ទៅ​ប្រទេស​កំណើត​របស់​គាត់​វិញ​។ អ្នកនាំពាក្យ​របស់​ប្រទេស​ហ្វី​លី​ពី​ន​បាន​និយាយ​ថា​៖«​ក្រសួងការបរទេស (DFA) រាយ​ការណ៍​ថា កម្មករ​ហ្វី​លី​ពី​ន​នៅ​ក្រៅប្រទេស (OFW) នាង Lovely Acosta Baruelo មក​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​ បាន​មក​ដល់​ម៉ានីល​នៅ​ម៉ោង៨ និង៥៥​នាទី​ល្ងាច នៅ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩​»។

គួរ​បញ្ជាក់​ផង​​ថា ប្រជាជន​ហ្វី​លី​ពី​ន​ប្រមាណ ២.៣​លាន​នាក់​ធ្វើការ​នៅ​ម​ជ្ឈឹ​ម​បូព៌ា និង​អាហ្វ្រិក ហើយ​ជាង​​ពាក់កណ្តាល​នៃ​ពួក​គេ ​គឺជា​ស្ត្រី​។ មាន​ពាក្យបណ្តឹង​ជា​ច្រើន​ថា ​ពួក​គេ​ត្រូវ​បាន​ធ្វើបាប​ដោយ​និយោជក​ថ្មី​របស់​ពួក​គេ​ ។

អត្ថបទសរសេរ ដោយ