សំណាង​មិន​បាន​ព្រៀង​ទុក​…! សន្តិសុខ​កាស៊ីណូ​ម្នាក់​ត្រូវ​រង្វាន់​ទឹកប្រាក់ ១០០​លាន​រៀល ពី​ភេសជ្ជៈ​មួយ​នេះ


ជា​សំណាង​មិន​បាន​ព្រៀង​ទុក ចំពោះ​ទឹកប្រាក់​រង្វាន់​ចំនួន ១០០​លាន​រៀល របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ទៅ​ដល់​ដៃ​យុវជន​ម្នាក់​ទៀត​ហើយ មានឈ្មោះ ហ៊ុត ណុ​ន អាយុ​២៥​ឆ្នាំ បច្ចុប្បន្ន​មានមុខរ​បរជា​កងកម្លាំង​សន្តិសុខ​កាស៊ីណូ មាន​អាសយដ្ឋាន​នៅ​ភូមិ​ផ្អុង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

ថ្លែងប្រាប់​អ្នកតំណាង​ក្រុមហ៊ុន​ចុះ​ទៅ​ប្រគល់​ទឹកប្រាក់​ចំនួន​១០០​លាន​រៀល ដល់​លំនៅ​ឋាន​ដែល​ស្ថិត​នៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ យុវជន ហ៊ុត ណុ​ន បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ បន្ទាប់​ពី​សម្រាក់​ពី​ការងារ ហើយ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ មាន​អារម្មណ៍​ថា​អស់កម្លាំង ក៏​ទៅ​យក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ មួយ​កំប៉ុង​ពី​ក្នុង​ធុង​ក្លា​សេ​របស់​ម្តាយ​លក់​មក​ទទួលទាន លុះ​ស្រាប់តែ​ពេល​គាស់​ក្រវិល​កំប៉ុង​ភ្លាម​ក៏​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​។ ភ្លាម​នោះ ក៏​មាន​អារម្មណ៍​រីករាយ​រំភើប​ជា​ខ្លាំង ព្រមទាំង​ស្រែក​ប្រាប់​ម្តាយ និង​បងប្អូន​ឱ្យមក​ជួយ​មើល​ទាំងអស់​គ្នា និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាននៅ​នឹង​ក្រវិល​កំប៉ុង​ស្រាប់ ។

យុវជន​រូប​នេះ​បាន​បញ្ជាក់​ថា ទឹកប្រាក់​រង្វាន់​១០០​លាន​រៀល​នេះ គឺ​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ចំពោះ​ក្រុម​គ្រួសារ​ដែល​អាច​ជួយ​កែប្រែ​ជីវភាព​គ្រួសារ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​។ ដោយឡែក​ក្រោយ​ពី​ទទួល​បាន​ប្រាក់​រង្វាន់​ធំ ១០០​លាន​រៀល​នេះ លោក​នឹង​ប្រគល់​មួយ​ចំនួន​ទៅ​ឱ្យ​ម្ដាយ​ពង្រីក​ការ​លក់ដូរ​នៅផ្ទះ និង​សង់បំណុល​គេ ហើយ​ទុក​មួយ​ចំនួន​ទៀត​សម្រាប់​ធ្វើ​ចំការ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត។

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូត​ដល់ ១០០​លាន​រៀល ចំនួន​៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន​៦០ រង្វាន់ , ទូរស័ព្ទ​ដៃ iPhone ចំនួន​៦០ រង្វាន់ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់​1​ក​ប៉ុង រាប់​លាន​កំប៉ុង ដោយ​គ្មាន​ការ​កំណត់​នោះ​ទេ ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺ​មាន​តែ​នៅ​សម្បក​កំប៉ុង ដែល​មាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែ​ប៉ុណ្ណោះ ៕ ដោយ​សហការ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ