ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី​ជេ​ «BBC»​ ប្រមាថ​រាជវង្ស

4 ឆ្នាំ មុន

លោក​ដេ​ន​នី បេ​គ័​រ (Danny Baker) អ្នក​រៀបចំ​ក្នុង​កម្មវិធី​វិទ្យុ «BBC» អាយុ​៦១​ឆ្នាំ​បាន​បង្ហាញ​រូបថត​នៅ​ក្នុង «Twitter» ជា​រូបភាព​បុរស​-​ស្ត្រី​២​នាក់​បណ្ដើរ​ស្វា​ចេញពី​មន្ទីរពេទ្យ រួម​ទាំង​សរសេរ​ថា…

លោក​ដេ​ន​នី បេ​គ័​រ (Danny Baker) អ្នក​រៀបចំ​ក្នុង​កម្មវិធី​វិទ្យុ «BBC» អាយុ​៦១​ឆ្នាំ​បាន​បង្ហាញ​រូបថត​នៅ​ក្នុង «Twitter» ជា​រូបភាព​បុរស​-​ស្ត្រី​២​នាក់​បណ្ដើរ​ស្វា​ចេញពី​មន្ទីរពេទ្យ រួម​ទាំង​សរសេរ​ថា «​ទារក​រាជវង្ស​បាន​ចេញពី​មន្ទីរពេទ្យ​» ។

ការ​បង្ហោះ​នេះ​បាន​កើតឡើង​ក្រោយ​ពី​ព្រះ​នាង​ម៉េ​ហ្គេ​ន ម៉ា​ឃើ​ល និង​ព្រះ​អង្គ​ម្ចាស់​ហែ​រី​បី​ព្រះរាជបុត្រ​បង្ហាញខ្លួន​ជា​សាធារណៈ​លើក​ដំបូង ។ ក្រោយមក​ការ​បង្ហោះ​នេះ​ទទួល​ការ​រិះគន់​ថា​ជា​ការ​ប្រមាថ​រាជវង្ស ហើយ​គេ​ក៏​បាន​លុប​រូបភាព​ចោល ដោយ​បញ្ជាក់​ថា​គ្មាន​ចេតនា​ប្រមាថ​ទេ ។

ចំណែក​BBC​បាន​បង្ហាញ​ឥរិយាបថ​មួយ​ដោយ​បញ្ជាក់​ថា នេះ​ជា​ការ​ប្រតិបត្តិ​ខុសឆ្គង និង​ជំទាស់​លើ​គោលការណ៍ ។ លោក​ដេ​ន​នី​ជា​អ្នក​ផ្សាយ​ព័ត៌មាន​ដ៏​លេចធ្លោ ប៉ុន្ដែ​ចាប់ពី​ពេល​នេះ​តទៅ​គេ​មិន​បម្រើ​ការងារ​នៅ​ទី​នេះ​ទេ ៕ ម៉ុ​ក សេង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ