ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្តឪពុកម្នាក់បាន​ក្លាយឃាតករ​

4 ឆ្នាំ មុន

តាម​ប្រភព​ពី Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជា​ឪពុក​បាន​ទៅ​ចាក់​សម្លាប់​ក្មេង​ប្រុស​ជា​សិស្សសាលា​អាយុ​១០​ឆ្នាំម្នាក់ ដោយសារ​តែ​ខឹង​ថា ​បាន​ធ្វើបាប​កូនស្រី​របស់​ខ្លួន​មិន​ឈប់ឈរ ​។ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ បុរស​វ័យ​៤១​ឆ្នាំ​ត ្រកូល…

តាម​ប្រភព​ពី Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជា​ឪពុក​បាន​ទៅ​ចាក់​សម្លាប់​ក្មេង​ប្រុស​ជា​សិស្សសាលា​អាយុ​១០​ឆ្នាំម្នាក់ ដោយសារ​តែ​ខឹង​ថា ​បាន​ធ្វើបាប​កូនស្រី​របស់​ខ្លួន​មិន​ឈប់ឈរ ​។ កាល​
ពី​ព្រឹក​ថ្ងៃ​សុក្រ បុរស​វ័យ​៤១​ឆ្នាំ​ត ្រកូល Wang បាន​ចូល​ទៅ​ក្នុង​បឋម​សិក្សា​មួយ​នៅ​ក្នុង​ក្រុង Jiangxi ខេត្ត Shangrao ហើយ​ចាក​់សម្លាប់​ក្មេង​ប្រុស​រៀន​ថ្នាក់​ទី​៣ ជាមួយនឹង​កាំបិត​ចិត្ត​ផ្លែ​ឈើ​។

ក្មេង​ប្រុស​រងគ្រោះ មានត្រកូល Liu ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ។ តែ​ក្រោយមក​ ក៏​ស្លាប់​នៅ​ទីនោះ​។ លោក Wang ត្រូវ​បាន​គេ​ចាប់ខ្លួន ហើ​យ​រក​ឃើញ​ថា មូលហេតុ​នៃ​ការ​ចាក់​សម្លាប់​នេះ គឺ​មក​ពី​គាត់​ខឹង​ក្មេង​ប្រុស​ម្នាក់​នោះ ដែល​តែងតែ​មក​ធ្វើបាប​កូនស្រី​គាត់​មិន​ឈប់​សោះ​ ។

តាម​ការ​បែកធ្លាយ​សារ​ឆ្លើយឆ្លង​គ្នា​រវាង​គ្រូ​ៗ​នៅ​ក្នុង​សាលា​នោះ បានឱ្យ​ដឹង​ថា តាម​ពិត​ទៅ​លោក Wang បាន​មក​ប្រាប់​ក្មេង​ប្រុស​ម្នាក់​នោះ ​ជា​ច្រើន​ដង​ហើយ​។ ខាង​សាលា​បាន​រៀបចំ​ឱ្យ​មានការ​ប្រជុំ​រវាង​គ្រួសារ​ទាំង​ពីរ តែ​ខាង​ប្រុស​មិន​បាន​មក​ទេ ដោយ​លើក​ហេតុផល​មក​ថា ខ្លាច​លោក Wang ធ្វើ​អ្វី​ឆ្កួត​ៗ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់ ​។

ខាង​ប្រុស​ក៏​បាន​បន្ត​ថា ពួក​គាត់​មិន​បានដឹង​អ្វី​សោះឡើយ​ថា កូនប្រុស​ដើរ​ធ្វើបាប​សិស្ស​ដទៃ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​នេះ​ នាយក​សាលា​ត្រូវ​បាន​ព្យួរការងារ​សិន ដើម្បី​ឱ្យ​ប៉ូ​លិស​ធ្វើការ​ស៊ើបអង្កេត ។

អត្ថបទសរសេរ ដោយ