ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឆ្នាំ​២០១៩ អាជ្ញាធរ​ជាតិ​អប្សរា​សង់​ទ្វារ​ទឹក​សង់​ស្ពានបេតុង​៤​ទីតាំង និង​ស្ដារ​ស្ទឹង​តំបន់​រមណីយដ្ឋាន​អង្គរ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩​នេះ​សំណង់​ទ្វារ​ទឹក​ស្ពានបេតុង​ចំនួន​៤​ទីតាំង និង​ការ​ស្ដារ​ស្ទឹង​ប្រវែង​ជិត​៥​ពាន់​ម៉ែត្រ​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​ស្ថាបនា​ឡើង ក្នុង​បំណង ដើម្បី​បម្រើ​ផលប្រយោជន៍​នានា​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ក៏​ដូច​ជា បម្រើ​ប្រយោជន៍​ដល់​ដំណាំ​កសិកម្ម ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ផង​ដែរ ។ សំណង់​ទ្វារ​ទឹក…

ខេត្តសៀមរាប ៖ នា​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩​នេះ​សំណង់​ទ្វារ​ទឹក​ស្ពានបេតុង​ចំនួន​៤​ទីតាំង និង​ការ​ស្ដារ​ស្ទឹង​ប្រវែង​ជិត​៥​ពាន់​ម៉ែត្រ​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​ស្ថាបនា​ឡើង ក្នុង​បំណង ដើម្បី​បម្រើ​ផលប្រយោជន៍​នានា​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ក៏​ដូច​ជា បម្រើ​ប្រយោជន៍​ដល់​ដំណាំ​កសិកម្ម ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ផង​ដែរ ។ សំណង់​ទ្វារ​ទឹក ស្ពានបេតុង និង​ការ​ស្ដារ​ស្ទឹង​ទាំងនោះ​ភាគច្រើន​ស្ថិត​នៅ​ស្រុក​ពួក និង​ស្រុក​អង្គរធំ ។

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​សំណង់​ទ្វារ​ទឹក និង​ស្ពានបេតុង​ដែល​ត្រូវ​បាន​សាងសង់​នោះ​រួម​មាន​សង់​ទ្វារ​ទឹក​នៅ​ស្ទឹ​ក​ពួក ស្ថិត​នៅ​ភូមិ​តា​ទក ឃុំ​ពួក សង់​ទ្វារ​ទឹក​នៅ​ភូមិ​ល្បើក ឃុំ​ដូន​កែវ សង់ស្ពាន​បេតុង​ឆ្លងកាត់​ស្ទឹង​ពួក ស្ថិត​នៅ​ភូមិ​តា​ទក ឃុំ​ពួក ស្រុក​ពួក សង់ស្ពាន​បេតុង​ឆ្លង​ប្រឡាយ​រំដោះ​ទឹកជំនន់ នៅ​ភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ។

ក្នុង​នោះ​ក៏​មានការ​ស្ដារ​ស្ទឹង​ព្រះ​ស្រុក​ប្រវែង​១,៥០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ស្ទឹង​ព្រះ​ស្រុក ឃុំ​ល្វា ស្រុក​ពួក និង​ស្ដារ​ស្ទឹង​ពួក​ប្រវែង​៣,២៧២​ម៉ែត្រ កាត់​៤​ភូមិ​ក្នុង​ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។ បន្ថែម​ពី​នេះ​ក្នុង​របាយការណ៍​សង្ខេប​ការងារ​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​ក៏​បាន​ជួសជុល​សំណង់​ទ្វារ​ទឹក​តា​កាវ​ថ្មី មាន ប្រវែង​៨​ម៉ែត្រ ទទឹង​៤​ម៉ែត្រ និង​កម្ពស់​២​ម៉ែត្រ និង​ធ្វើការ​ជញ្ជូន​ដី​បិទ​តាម​ជើងទេរ មាន​ទំហំ​៧៨​ម៉ែត្រគូប​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ