ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮថា លី លៀន ​ជា​សម្តែង​ដំបូងបាន​កម្រៃ​មិន​ដល់​៥​បាត

4 ឆ្នាំ មុន

ក្នុង​ឆ្នាំ​១៩៨២​លោក​លី លៀន​ជៀ (Li Lianjie) ឬ​ជេ​ត លី (Jet Li) អាយុ​១៩​ឆ្នាំ​ជា​កីឡាករ​ស៊ូ​ម៉ូ​ដ៏​ល្បី និង​បាន​សម្តែង​ភាពយន្ត​រឿង​«​សៀវ​លីវ​យី​»…

ក្នុង​ឆ្នាំ​១៩៨២​លោក​លី លៀន​ជៀ (Li Lianjie) ឬ​ជេ​ត លី (Jet Li) អាយុ​១៩​ឆ្នាំ​ជា​កីឡាករ​ស៊ូ​ម៉ូ​ដ៏​ល្បី និង​បាន​សម្តែង​ភាពយន្ត​រឿង​«​សៀវ​លីវ​យី​» ជា​ភាពយន្ត​ជោគជ័យ ដោយ​រក​ចំណូល​នៅ​ទូ​ទាំង​អា​សុ​ី​ប្រហែល​៩៦​លាន​ដុល្លារ ។

ផ្ដល់​បទ​សម្ភាសន៍​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​ជេ​ត​លី បង្ហើប​ឲ្យ​ដឹង​ថា «​តម្លៃ​ខ្លួន​របស់ខ្ញុំ​បាន​ទទួល​ពី​ការ​ថត​រឿង​នេះ​ត្រឹមតែ​៧០០​យាន់ ឬ​ប្រហែល​១០០​ដុល្លារ​ដោយ​ការ​ថត​មួយ​រឿង​រយៈពេល​២​ឆ្នាំ ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ទទួល​បាន​១​យាន់ ឬ​ប្រហែល​៥​បាត​» ។

លោក​ជេ​ត​លី បច្ចុប្បន្ន​អាយុ​៥៥​ឆ្នាំ​បាន​បញ្ជាក់​ទៀត​ថា «​ជាដំបូង​ខ្ញុំ​មិន​បាន​គិត​ពី​ចំណូល​ព្រោះ​នៅ​ក្មេង និង​មិនសូវ​មានបទពិសោធន៍ ។ ទោះបីជា​មិន​ពេញចិត្ត​ក៏​ដោយ ក៏​នៅ​សម្តែង​នៅ​វគ្គ​២ និង​៣​គឺ​រឿង​«​សៀវ​លីវ​យី​» បន្ត​ទៀត ប៉ុន្តែ​វា​ជា​រឿង​អយុត្តិធម៌​បើ​ប្រៀបធៀប​លើ​ប្រាក់​កម្រៃ ខណៈ​ពេល​តារា​សម្តែង​ពី​ហុងកុង​ពួក​គេ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​តារា​សម្តែង​ជនជាតិ​ចិន​ដល់​១០​ដង »​។

ក្រោយមក​លោក​ជេ​ត លី បាន​សម្រេចចិត្ត​ទៅ​សម្តែង​នៅ​ហុងកុង និង​ចាប់ផ្ដើម​ល្បី​លើ​រឿង​ភាគ​«​ហួង​វី​ហុង​» ក្លាយជា​តារា​ល្បី​នៅ​សុ​ី និង​ចាប់ផ្ដើម​ល្បីល្បាញ​នៅ​លើ​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ