ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេ​វីត​ប៊េ​ក​ខាំ ​ជាប់​បម្រាម​៦​ខែ

4 ឆ្នាំ មុន

លោក​ដេ​វី​ដ ប៊េ​ក​ខាំ អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​«​បិសាច​ក្រហម​»Man Utd ត្រូវ​តុលា​ការ​សម្រេច​ហាម​បើកបរ​រថយន្ត​រយៈពេល​៦​ខែ ក្រោយ​ពី​ប្រើ​ទូរស័ព្ទ​ពេល​កំពុង​បើកបរ​កាលពី​ខែវិច្ឆិកា​កន្លង​មក ។ លោក​ប៊េ​ក​ខាំ អាយុ​៤៣​ឆ្នាំ​បាន​សារភាព​នៅ​ចំពោះ​មុខ​តុលាការ​ថា​រូបគេ​បាន​ប្រើ​ទូរស័ព្ទ​ក្នុង​ពេល​បើកបរ​រថយន្ត​នៅ​ក្រុង​ឡុ​ង​ដ៍​ពិតមែន…

លោក​ដេ​វី​ដ ប៊េ​ក​ខាំ អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​«​បិសាច​ក្រហម​»Man Utd ត្រូវ​តុលា​ការ​សម្រេច​ហាម​បើកបរ​រថយន្ត​រយៈពេល​៦​ខែ ក្រោយ​ពី​ប្រើ​ទូរស័ព្ទ​ពេល​កំពុង​បើកបរ​កាលពី​ខែវិច្ឆិកា​កន្លង​មក ។

លោក​ប៊េ​ក​ខាំ អាយុ​៤៣​ឆ្នាំ​បាន​សារភាព​នៅ​ចំពោះ​មុខ​តុលាការ​ថា​រូបគេ​បាន​ប្រើ​ទូរស័ព្ទ​ក្នុង​ពេល​បើកបរ​រថយន្ត​នៅ​ក្រុង​ឡុ​ង​ដ៍​ពិតមែន ត្រូវ​កាត់​ចំនួន​៦​ពិន្ទុ​លើ​ប័ណ្ណបើកបរ ។ កាលពីមុន​នេះ​ក៏​ធ្លាប់​កាត់​៦​ពិន្ទុ​ម្ដង​រួច​មក​ហើយពី​បទល្មើស​លើ​ការ​បើកបរ​ក្នុង​ល្បឿន​លឿន​លើស​កំណត់ ។ ក្រៅពី​ទទួល​បម្រាម​រយៈពេល​៦​ខែ​រួច​មក​ប៊េ​ក​ខាំ ក៏​ត្រូវ​ពិន័យ​ចំនួន​៧៥០​ផោន​ផង​ដែរ ។

កាលពីមុន​នេះ​ពលរដ្ឋ​អង់គ្លេស មានការ​រន្ធត់​នៅ​ពេល​ឃើញ​អតីត​ខ្សែបម្រើ​រូប​នេះ​បាន​ប្រើ​ទូរស័ព្ទ​ក្នុង​ពេល​បើកបរ​រថយន្ត «Bentley» មាន​តម្លៃ​១០០.០០០​ផោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ