ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង​៦.០០០​នាក់​រួម​យុទ្ធនា​ឃោសនាបោះឆ្នោត​…​អាណត្តិ​ទី​៣

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង​៦.០០០​នាក់ ចូលរួម​យុទ្ធនា​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ស្រុក ក្រុង​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩…

បន្ទាយ​មាន​ជ័យ ៖ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង​៦.០០០​នាក់ ចូលរួម​យុទ្ធនា​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ស្រុក ក្រុង​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​ក្រុង​សិរី​សោភ័ណ ។

ក្នុង​ឱកាស​យុទ្ធនាការ​ឃោសនា​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន សមាជិក​គណៈ​អចិន្ត្រៃយ៍​គណកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ មាន​មតិ​សំណេះសំណាល​ថា ក្នុង​ឱកាស​យុទ្ធនា​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ស្រុក ក្រុង​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ក្នុង​ខេត្តបន្ទាយមានជ័យ មាន​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​មក​ពី​បណ្តា​ស្រុក ក្រុង​ទាំង​៩ បាន​ចូលរួម​ប្រមាណ​ជាង​៦.០០០​នាក់​នេះ​ជា​ការ​កោត​ស​សើរ និង​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​ដ៏​ឧត្តុ​ង​ឧត្តម​របស់​បងប្អូន​ជនរួមជាតិ សមាជិក សមាជិការ​ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក​មក​ចូលរួម​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រា​ធានី ខេត្ត និង​ស្រុក -​ក្រុង ។

លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន បាន​មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍន៍ និង​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព​ដែល​ជួយ​គាំពារ​ប្រជាជន​គ្រប់​រូបភាព​ពី​ហានិភ័យ​នានា​មិន​ទុក​អោយ​ប្រជាជន​ណា​ម្នាក់ ស្ថិត​នៅ​ក្រៅ​ប្រព័ន្ធ​គាំពារ​សង្គម​ឡើយ ដោយ​ជំរុញ​អនុវត្ត​យ៉ាង​សកម្ម និង​មាន​ប្រសិទ្ធភាព​នូវ​ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ​២០១៦ ដល់​២០១៥ ។

ជា​ពិសេស​ការ​រៀបចំ​ដាក់​អោយ​អនុវត្ត​បណ្តា​ឆ្នាំ​២០១៩ នូវ​កម្មវិធី​ឧបត្ថម្ភ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ នៃ​គ្រួសារ​ក្រីក្រ​ដែល​ឧ​ត្ថ​ម្ភ​នេះ​នឹង​ធ្វើ​ឡើងជា​៣​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១ ឧបត្ថម្ភ​៤​លើក ក្នុង​១​លើក​៤​ម៉ឺន​រៀល នៅ​ពេល​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​ទទួលយក​សេវា​ពិនិត្យ​ផ្ទៃពោះ​នៅ​មូលដ្ឋាន​សុខាភិបាល​របស់​រដ្ឋ ។ ដំណាក់កាល​ទី​២-​ឧបត្ថម្ភ​២០​ម៉ឺន​រៀល​នៅ​ពេល​ស្ត្រី​សម្រាលកូន​នៅ​មូលដ្ឋាន​សុខាភិបាល​របស់​រដ្ឋ​។ ដំណាក់កាល​ទី​៣ ឧបត្ថម្ភ​១០​លើក​ក្នុង​១​លើក​៤​ម៉ឺន​រៀល នៅ​ពេល​ស្ត្រី​ជា​ម្តាយ​នាំ​ទារក​ទៅ​ទទួល​ថ្នាំ​បង្ការ ឬ​សេវា​គាំពារ​រហូត​កុមា​មាន​អាយុ​២​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ