ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​នេះ​…​បាន​ជជែក​គ្នា​ពេញ​លើ​ហ្វេ​ស​ប៊ុ​ក

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន កាលពី​ថ្ងៃ​ទី​១៥ ឧសភា បាន​បង្ហោះ​ខ្លោងទ្វារ​មួយ​តាម​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ពីស្លាក «​ទីស្នាក់ការ​ប៉ូលិស​អន្តោប្រវេសន៍​»…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន កាលពី​ថ្ងៃ​ទី​១៥ ឧសភា បាន​បង្ហោះ​ខ្លោងទ្វារ​មួយ​តាម​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ពីស្លាក «​ទីស្នាក់ការ​ប៉ូលិស​អន្តោប្រវេសន៍​» នៅ​ទំនប់​រលក ក្នុង​ក្រុងព្រះសីហនុ ត្រូវ​បាន​អ្នកលេង​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​លើក​ឡើង​ថា ប៉ូលិស​អន្តោប្រវេសន៍​សរសេរ​ស្លាក​នោះ​ខុស ដោយ​ការ​បកប្រែ​ពី​ភាសា​អង់គ្លេស​មិន​ត្រូវ ឬ​ក៏​បក​តាម​របៀប Google Translate ដូច​ក្រុម​ជនជាតិ​ចិន​មួយ​ចំនួន ដែល​តែង​ប្រែភាសា​ចិន​មក​ខ្មែរ​ហើយ​លើក​ស្លាក​ឈ្មោះ​ហាង​នាំ​ឲ្យ​មាន​បញ្ហា​កន្លង​មក ។ ប៉ុន្តែ​មាន​អ្នក​បកស្រាយ ទំនងជា​សាមី​ប៉ូលិស​អន្តោប្រវេសន៍​បាន​ចាត់​ទុក​ថា​ស្លាក​ស្នាក់​ការ​ប៉ូលិស​អន្តោប្រវេសន៍​នោះ មិន​ខុស​ទេ ដោយ​យោង​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល តែ​ការ​បកស្រាយ​នោះ​មិន​ផ្លូវការ​នោះ​ទេ ។

ដោយ​ភ្ជាប់​នឹង​រូបថត​មួយ​សន្លឹក លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើក​ឡើង​ថា ស្លាក​នេះ ពី​មុនគេ​ដាក់​ថា ទីស្នាក់ការ​អន្តោប្រវេសន៍ តែ​ដល់​ពេល​គេ​ជួសជុល​ធ្វើ​ថ្មី ក៏​ឃើញ​សរសេរ​បែប​នេះ​វិញ​«​ត្រៀម​បណ្តេញ​ចេញ​» ។ ស្នាក់​ការ​នេះ​នៅ​ទំនប់​រលក ក្រុងព្រះសីហនុ ។ស្លាក​សម្គាល់​ទីស្នាក់ការ​ប៉ូលិស​អន្តោប្រវេសន៍​ដែល​ប្តូរ​ជា​ស្នាក់​ការ​ត្រៀម​បណ្តេញចេញ​នេះ បាន​ក្លាយជា​ប្រធានបទ​ពិភាក្សា​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​ជុំវិញ​ស្លាក «​ស្នាក់​ការ​ត្រៀម​បណ្តេញចេញ​» ដែល​ភាសា​អង់គ្លេស​សរសេរ​ពីក្រោម​អក្សរ​ខ្មែរ​ថា « IMMI​GRA​TION REMOVAL CENTRE » ។

ស្លាក​ទីស្នាក់ការ​នេះ​នាំ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ដែល​មានការ​ភ្ញាក់ផ្អើល​បាន​លាន់មាត់​ថា ចេញពី​កំពង់សោម​ទៀត​ហើយ ! ពាក្យ​ត្រូវ​គឺ​«​ទីស្នាក់ការ​អន្តោប្រវេសន៍​» នេះ​ខ្មែរ​គ្រប់គ្រង ឬ​ចិន​គ្រប់គ្រង​ច្រក​មួយ​ហ្នឹង ?
ចំពោះ​ការ​ពិភាក្សា​លើ​ស្លាក​ទីស្នាក់ការ​ប៉ូលិស​អន្តោប្រវេសន៍​នេះ ត្រូវ​បាន​អ្នក​ចូល​បញ្ចេញយោបល់​ដែល​ទំនងជា​មន្ត្រី​ជំនាញ​ខាង​អន្តោប្រវេសន៍​បាន​លើក​ឡើង​ថា ការ​ដាក់​ពាក្យ «​ស្នាក់​ការ​ត្រៀម​បណ្តេញចេញ​» គឺ​យោង​តាម​អនុក្រឹត្យ​លេខ​១០៩ អន​ក្រ ចុះ​ថ្ងៃ​ទី​១៥ សីហា ឆ្នាំ​២០១៥ ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រសួងមហាផ្ទៃ ត្រង់​ជំពូក​៨ «​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​» ។

ស្នាក់​ការ​នេះ គឺជា​កន្លែង​សម្រាប់​រក្សា​ទុក​បណ្តោះអាសន្ន​ជនបរទេស ប្រព្រឹត្ត​ល្មើស ដើម្បី​ត្រៀម​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ។ បណ្តា​ប្រទេស​ជា​ច្រើន ក៏​ប្រើប្រាស់​ពាក្យ​នេះ​ដែរ ដែល​ជា​ភាសា​អង់គ្លេស សរសេរ​ថា «Removal Centre ឬ Immigration Removal Centre» ៕

អត្ថបទសរសេរ ដោយ