ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ប្រុស​៣​ដួង​កំពុង​ប្រជែង​គ្នា​ជិះ​រថយន្ត​តម្លៃ​រាប់​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ មាន​តារា​ប្រុស​៣​ដួង​បាន​ប្រជែង​គ្នា​ជិះរ​រថយន្ត​ទំនើប​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ក្នុង​ពេល​ដែល​អាជីព​សិល្បៈ​របស់​ពួក​គេ​ទាំងនោះ កំពុង​តែ​រីក​លូតលាស់​ទៅ​មុខ​។ តារាចម្រៀង និង​ជា​អ្នកដឹកនាំ​កម្មវិធី​កំសាន្ត​មួយ​រូប​នៅ​ក្នុង​ស្ថានីយទូរទស្សន៍​ថោ​ន លោក ករុណា ពេជ្រ បាន​សម្ញែង​នូវ​ភាព​ហ៊ឺហា​របស់​ខ្លួន​តាម​រយៈ​ការ​ប្តូរ​មក​ជិះ​រថយន្ត​ម៉ាក…

នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ មាន​តារា​ប្រុស​៣​ដួង​បាន​ប្រជែង​គ្នា​ជិះរ​រថយន្ត​ទំនើប​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ក្នុង​ពេល​ដែល​អាជីព​សិល្បៈ​របស់​ពួក​គេ​ទាំងនោះ កំពុង​តែ​រីក​លូតលាស់​ទៅ​មុខ​។

តារាចម្រៀង និង​ជា​អ្នកដឹកនាំ​កម្មវិធី​កំសាន្ត​មួយ​រូប​នៅ​ក្នុង​ស្ថានីយទូរទស្សន៍​ថោ​ន លោក ករុណា ពេជ្រ បាន​សម្ញែង​នូវ​ភាព​ហ៊ឺហា​របស់​ខ្លួន​តាម​រយៈ​ការ​ប្តូរ​មក​ជិះ​រថយន្ត​ម៉ាក LEXUS ៥៧០ ដែល​មាន​តម្លៃ​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​។ តាម​រយៈ​រថយន្ត​ថ្មី​ដ៏​ទំនើប​នេះ រឹតតែ​ធ្វើ​ឲ្យ​តារា​រូប​នេះ​កាន់តែ​មាន​ភាព​ហ៊ឺហា​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ក្នុង​ពេល​ដែល​ការងារ​សិល្បៈ​របស់​លោក​ក៏​កំពុង​តែ​រីក​លូតលាស់​ទៅ​មុខ​ផង​ដែរ​។

ករុណា ពេជ្រ អះអាង​ថា រថយន្ត​ថ្មី​របស់​លោក​នា​ពេល​នេះ គឺជា​កាដូ​សម្រាប់​ខ្លួនឯង ដែល​លោក​មានចិត្ត​ស្រឡាញ់​ជា​យូរ​មក​ហើយ ខណៈ​ពេល​លោក​បាន​លក់​រថយន្ត​ចាស់ ហើយ​បន្ថែម​លុយ​ទិញ​រថយន្ត​ថ្មី​មួយ​គ្រឿង​នេះ​។

ចំណែក​តារា​សម្តែង​រាង​ខ្ពស់​សង្ហា លោក អេ​ឡិច ចាន់​ត្រា ក៏​បាន​សម្ញែង​នួ​វ​ភាព​ហ៊ឺហា​របស់​ខ្លួន​ផង​ដែរ តាម​រយៈ​ការ​ប្តូរ​រថយន្ត​ចាស់​មក​ជិះ​រថយន្ត​ថ្មី​ម៉ាក BMW ស៊េរី​ថ្មី​មួយ​គ្រឿង ដែល​មាន​តម្លៃ​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ ។ ការ​ប្តូរ​រថយន្ត​ថ្មី​របស់​លោក អេ​ឡិច ចាន់​ត្រា នា​ពេល​នេះ​ក៏​បាន​ធ្វើ​ឲ្យ​លោក​កាន់តែ​មាន​ភាព​ហ៊ឺហា​ជាង​មុន​នៅ​ក្នុង​សង្គម​សិល្បៈ ក្នុង​ពេល​ដែល​លោក​កំពុង​តែ​កាក់​កាប់​ខ្លាំង​នៅ​ក្នុង​អាជីព​មួយ​នេះ​ផង​ដែរ​។

លោក អេ​ឡិច ចាន់​ត្រា ជា​តារា​សម្ដែង​ប្រុស​ដ៏​ល្បីឈ្មោះ​មួយ​រូប​ដែល​មាន​ភាព​ទាក់ទាញ​តាម​រយៈ​រូប​សម្បត្តិ​ស្រស់​សង្ហា ព្រមទាំង​ស្បែក​.​សខ្ចី​ផង​ដែរ​។ ក្រៅពី​អាជីព​ជា​តារា​សម្ដែង លោក​បាន​បន្ថែម​អាជីព​ថ្មី​មួយទៀត គឺ​ធ្វើ​ជា​ពិធីករ​តាម​កញ្ចក់​ទូរទស្សន៍ ព្រមទាំង​បើក​សេវាកម្ម​ដឹកនាំ​អ្នកសិល្បៈ​ច្រៀង​រាំ​នៅ​ក្នុង​កម្មវិធី​មង្គលការ​ផង​ដែរ​។

ងាក​មក​តារាចម្រៀង​លោក ម៉ៅ ហា​ជី វិញ ស្ងាត់​ៗ​តារាចម្រៀង​រូប​នេះ​បាន​ធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី រួម​នឹង​ការ​ប្តូរ​រថយន្ត​ទំនើប​ម៉ាក Land Cruiser ដែល​មាន​តម្លៃ​រាប់​ស៊ិ​ប​ម៉ឺន​ដុល្លារ​ផង​ដែរ​។ ម្នាក់​ៗ​ភ្ញាក់ផ្អើល​មិន​តិច​ទេ ពី​ភាព​ជោគជ័យ​របស់​តារាចម្រៀង​រូប​នេះ ជាមួយនឹង​ភាព​មានបាន​របស់​អតីត​បេក្ខភាព​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង Cambodian Idol រូប​នេះ​ដែល​ស្ទើរ​មិន​ជឿ​ថា​មួយ​រយៈ​ខ្លី តារាចម្រៀង​ដែល​មាន​ប្រភព​មក​ពី​ខេត្តបាត់ដំបង​រូប​នេះ​ជោគជ័យ និង​ប្រែប្រួល​ខ្លាំង​បែប​នេះ​សោះ ។

យ៉ាងណា​ក្តី នេះ​ជា​ភាព​ជោគជ័យ​របស់​តារាចម្រៀង​លោក ម៉ៅ ហា​ជី នៅ​ក្នុង​អាជីព​សិល្បៈ បន្ទាប់​ពី​លោក​បាន​កសាង​ភាព​ល្បីល្បាញ​តាម​រយៈ​ការ​ចូលរួម​ប្រឡង​ចម្រៀង និង​ទទួល​បាន​ចំណាត់ថ្នាក់​មួយ​ល្អ​នៅ​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក ដែល​រៀបចំ​ឡើង​ដោយ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ