ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​រោងការ​…​​ក្រោយនឹក​ឃើញ​​គំនុំ​ចាស់​លើ​លោក​ស្មៀនឃុំ

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ស្មៀនឃុំ​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​វាយ​និង​ដំបង​ប្ញស្សី​​រង​របួសធ្ងន់ ខណៈកំពុងស្ថិត​​ក្នុង​ពិធី​មង្គល​ការកូន​អ្នក​ភូមិ ដែលបង្កការភ្ញាក់​​ផ្អើល​ពេញ​រោងការ ​កើតឡើង​កាលពីវេលាម៉ោង០៩យប់​ថ្ងៃ​ទី​១៦ ឧសភា ​ក្នុង​ភូមិ​ព្រៃខ្លា ឃុំ​សិង្ហ ស្រុក​សំរោង…

ខេត្តតាកែវ ៖ ស្មៀនឃុំ​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​វាយ​និង​ដំបង​ប្ញស្សី​​រង​របួសធ្ងន់ ខណៈកំពុងស្ថិត​​ក្នុង​ពិធី​មង្គល​ការកូន​អ្នក​ភូមិ ដែលបង្កការភ្ញាក់​​ផ្អើល​ពេញ​រោងការ ​កើតឡើង​កាលពីវេលាម៉ោង០៩យប់​ថ្ងៃ​ទី​១៦ ឧសភា ​ក្នុង​ភូមិ​ព្រៃខ្លា ឃុំ​សិង្ហ ស្រុក​សំរោង ខេត្តតាកែវ ព្រោះតែ​មាន​គំនុំ​ចាស់​ជាមួយ​​កាលពី​​​មុន ​។

សេចក្តីរាយការណ៍ឱ្យ​ដឹងថា ​ជន​រង​គ្រោះ​​ជា​ស្មៀនឃុំ ឈ្មោះ សុខ សា​រឿ​ន ​អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​តា​សំ ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង (​រ​បួស​បែកក្បាល) ។ រីឯជនសង្ស័យត្រូវឃាត់ខ្លួន​ឈ្មោះ ឡុ​ង គី​ម អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងកី ឃុំ​សិង្ហ ស្រុក​សំរោង ​។

​បើតាមការឱ្យ​ដឹង​ពីសមត្ថកិច្ច​ស្រុក​សំរោង​ថា កាលពី​​យប់​ថ្ងៃ​កើតហេតុ ជនសង្ស័យ​បាន​ទៅ​ចូលរួម​ពិធី​មង្គលការ ជាមួយ​និង​ជន​រង​គ្រោះ​ដែរ ។ លុះដល់​ស្រវឹង​ស្រឿង​ៗ​រាងៗខ្លួន ជនសង្ស័យ​បាន​យក​ដំបង​ឫស្សី​វាយ​ទៅ​លើ​​ជនរងគ្រោះតែម្តង ​ខណៈនឹកឃើញរឿង​​គំនុំ​ចាសនឹង​​គ្នា​ ។ ក្រោយ​កើតហេតុ​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរ​ស្រុក​សំរោង ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ​។​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ​ជនសង្ស័យ​បាន​និយាយ​ថា ​គាត់​ពិតជា​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ពិ​ប្រាកដ​មែន​មូលហេតុ​នៅ​ពេល​ដែល​គាត់​បាន​យក​លិខិត​ស្នាម​បញ្ជាក់​រឿង​ដី​ធ្លីនោះ ​ត្រូវ​ជន​រង​គ្រោះ​ទារ​លុយ​ ហើយ​គាត់​មានការ​ជជែក​គ្នា​ទើប​គាត់​មាន​គំនុំ​រហូត​មក ​។​

អត្ថបទសរសេរ ដោយ