ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ ច័ន្ទ​ស្រី​មុំ កាន់តែ​បង្ហាញ​ភាព​សិច​ស៊ី ក្រោយ​មានកូន

4 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​តារា​សម្តែង​នាង គង់ ច័ន្ទ​ស្រី​មុំ កាន់តែ​សម្ញែង​នូវ​ភាព​សិច​ស៊ី​យ៉ាង​ចាស់ដៃ បន្ទាប់​នាង​និង​ស្វាមី​បាន​ទទួល​បាន​នូវ​កូនស្រី​ដ៏​ស្រស់​ស្អាត​មួយ​រូប ក្រោយ​ជីវិត​អាពាហ៍ពិពាហ៍​ជាមួយ​លោក គឹ​ម សីហា ដែល​ជា​តារា​សម្តែង​ដូច​គ្នា​។ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ…

អតីត​តារា​សម្តែង​នាង គង់ ច័ន្ទ​ស្រី​មុំ កាន់តែ​សម្ញែង​នូវ​ភាព​សិច​ស៊ី​យ៉ាង​ចាស់ដៃ បន្ទាប់​នាង​និង​ស្វាមី​បាន​ទទួល​បាន​នូវ​កូនស្រី​ដ៏​ស្រស់​ស្អាត​មួយ​រូប ក្រោយ​ជីវិត​អាពាហ៍ពិពាហ៍​ជាមួយ​លោក គឹ​ម សីហា ដែល​ជា​តារា​សម្តែង​ដូច​គ្នា​។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គង់ ច័ន្ទ​ស្រី​មុំ បាន​បង្ហាញ​នូវ​ភាព​សិច​ស៊ី​តាម​រយៈ​ការ​ស្លៀក​ឈុត​ប៊ី​គី​នី​យ៉ាង​អស់ដៃ បង្ហោះ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ជា​បន្តបន្ទាប់​។ ការ​បង្ហាញ​ភាព​ដ៏​សិច​ស៊ី​ពី​តារា​រូប​នេះ កន្លង​មក គេ​មិនសូវ​ជា​បានឃើញ​នោះ​ឡើយ ប៉ុន្តែ​បន្ទាប់​ពី​នាង​បាន​កសាង​គ្រួសារ​ជាមួយនឹង​ចំណងដៃ​កូនស្រី​ម្នាក់​នោះ គង់ ច័ន្ទ​ស្រី​មុំ ត្រូ​បាន​គេ​មើលឃើញ​ថា នាង​បាន​ចាប់ផ្តើម​បង្ហាញ​នូវ​ភាព​សិច​ស៊ី​ដោយ​មិន​ញញើត​ដៃ​នោះ​ឡើយ​។

ភាព​សិច​ស៊ី​របស់​នាង​នា​ពេល​នេះ ទំនងជា​ចង់​បង្ហាញ​ដល់​មហាជន​ថា នាង​បាន​ថែរក្សា​នូវ​រូប​សម្រស់ និង​ដងខ្លួន​នៅ​ស្រស់​ស្អាត​ដដែល បើ​ទោះបីជា​ពេល​នេះ នាង​មាន​ស្វាមី និង​មានកូន​ហើយ​ក៏​ដោយ​។ ម្យ៉ាងទៀត​ក្នុង​នាម​ជា​ម្ចាស់​ហាង​លក់​ផលិតផល​ថែរក្សា​សម្រស់​ដ៏​ល្បី​ផង​នោះ នាង​អាច​នឹង​មាន​ចេតនា​បង្ហាញ​នូវ​រូបភាព​បែប​នេះ ដើម្បី​ឲ្យ​អតិថិជន​របស់​នាង​កាន់តែ​មាន​ទំនុកចិត្ត​ច្រើន​មក​លើ​ផលិតផល​ដែល​នាង​បាន​លក់​។

យ៉ាងណា​ក៏​ដោយ ការ​បង្ហាញ​នូវ​រូបភាព​សិច​ស៊ី​ដ៏​ស្រស់​ស្អាត​របស់ គង់ ច័ន្ទ​ស្រី​មុំ ជា​សាធារណៈ​នា​ពេល​នេះ​អាច​នឹង​មាន​ប្រតិកម្ម​ណាមួយ​ពី​ស្វាមី​របស់​នាង ឬ​យ៉ាងណា​នោះ​ឡើយ ខណៈ​ពេល​ដែល​នាង​បាន​ត្រឹមតែ​ពោល​ពាក្យ​ដោយ​ខ្លី​ថា «​អ្វី​ដែល​ជា​ក្តី​សុខ​ក៏​ធ្វើ​វា​ឱ្យ​ហើយ​ទៅ​…. កុំទៅ​ខ្វល់​ពី​សំដី​របស់​អ្នក​ដទៃ​»​។
ជា​ការ​កត់សម្គាល់​រូបភាព​សិច​ស៊ី​របស់​នាង គង់ ច័ន្ទ​ស្រី​មុំ នា​ពេល​នេះ​បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ផង​ដែរ​ពី​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ក្នុង​ពេល​ដែល​នាង​នៅ​តែ​អាច​រក្សា​រូបរាង​ដ៏​ស្រស់​ស្អាត​របស់​នាង​ឲ្យ​នៅ​ដដែល​។

តារា​សម្ដែង នាង គង់ ច័ន្ទ​ស្រី​មុំ និង​លោក គឹ​ម សីហា បាន​សម្រេច​ចូល​រោងការ​កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៦ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ស្វែង​យល់ចិត្ត​គ្នា​ប្រមាណ​ជិត​១០​ឆ្នាំ ដោយ​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែ​មួយ ខណៈ​ពេល​បច្ចុប្បន្ន​ពួក​គេ​ទទួល​បាន​ចំណងដៃ​កូនស្រី​ម្នាក់​រួច​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ