ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រាក់​បាត​នឹង​កើនឡើង​រហូត​ដល់​ចុង​ខែ​នេះ

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ មន្ត្រី​ថ្នាក់ខ្ពស់​ប្រចាំ​ធនាគារ Kasikornbank (KBank) បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារ​ព​ត៌​មាន Bangkok Post កាលពី​ថ្ងៃ​ទី ១៦​ខែឧសភា​កន្លង​មក​ថា…

ប្រទេស​ថៃ ៖ មន្ត្រី​ថ្នាក់ខ្ពស់​ប្រចាំ​ធនាគារ Kasikornbank (KBank) បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារ​ព​ត៌​មាន Bangkok Post កាលពី​ថ្ងៃ​ទី ១៦​ខែឧសភា​កន្លង​មក​ថា កំណើន​តម្លៃ​ប្រាក់​បាត​នៅ​មាន​កម្រិត​នៅឡើយ​ព្រោះតែ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​។

លោក Kobsidthi Silpachai ដែល​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​ទីផ្សារ​មូលធន​នៅ KBank បាន​ឲ្យ​ដឹង​ថា កំណើន​តម្លៃ​ប្រាក់​បាត​នឹង​បន្ត​កើត​មាន​ឡើង​រហូត​ដល់​ចុងខែ​នេះ​ព្រោះតែ​ភាព​មិន​ប្រាកដប្រជា​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​។

នៅ​ថ្ងៃ​ពុធ​កន្លង​មកនេះ តម្លៃ​ប្រាក់​បាត​ស្មើ ៣១.៥៩​ក្នុង​មួយ​ដុល្លារ ឬ​ទាប​ជាង​ថ្ងៃ​ទី ២ ខែឧសភា​ដែល​មាន​តម្លៃ​ដល់​ទៅ ៣២​ក្នុង​មួយ​ដុល្លារ​។ ក្នុង​កំឡុង​ពេល​៦​ខែ​កន្លង​មកនេះ តម្លៃ​រូបិយ​វត្ថុ​របស់​ប្រទេស​ថៃ​បាន​កើនឡើង ៣.៩% បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​។

លោក Kobsidthi បាន​បន្ត​ទៀត​ថា អតិរេក​ពាណិជ្ជកម្ម​របស់​ប្រទេស​ថៃ​គឺជា​ចំណុច​ទាក់ទាញ​លំហូរ​មូលធន​បរទេស ហើយ​វា​អាច​នឹង​បន្ត​ជំរុញ​ដល់​តម្លៃ​ប្រាក់​បាត​ផង ដែរ​។ លោក​បាន​បន្ថែម​ថា “​ធនាគារ​កំពុង​តែ​រង​ចាំ​របាយការណ៍​សេដ្ឋកិច្ច​ជា​ពិសេស​សម្រាប់​ការ​នាំ​ចេញ​ក្នុង​កំឡុង​ពេល​ត្រីមាស​ទី​១ ពី​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​មុន​នឹង​ធ្វើការ​សម្រេចចិត្ត​ថា​នឹង​កែប្រែ​ការ​ព្យាករណ៍​លើ​តម្លៃ​ប្រាក់​បាត​ឬទេ​”​។

ប្រសិនបើ​ការ​នាំ​ចេញ​របស់​ប្រទេស​មិន​មាន​កំណើន​ច្រើន ឬ​មានការ​ធ្លាក់​ចុះ​នោះ ការ​ព្យាករណ៍​តម្លៃ​ប្រាក់​បាត​មិន​ចាំបាច់​ត្រូវ​បាន​កែប្រែ​ទេ​ដែល KBank ព្យាករណ៍​ថា​នឹង​ស្មើ ៣៣​បាត​ក្នុង​មួយ​ដុល្លារ​។ លោក​បាន​បន្ត​ថា ការ​នាំ​ចេញ​អាច​នឹង​ប៉ះពាល់​ដល់​ការ​ព្យាករណ៍​តម្លៃ​ប្រាក់​បាត​របស់ KBank ក្នុងឆ្នាំនេះ​ព្រោះ​ការ​នាំ​ចេញ​អាច​នឹង​ធ្លាក់​ចុះ​ក្នុង​ឆមាស​ទី​មួយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ