ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុវត្ថិភាព​ការ​ប្រើប្រាស់​ខន​ថា​ក់​ឡេ​ន

4 ឆ្នាំ មុន

ថ្វីបើ​នៅ​ស្រុក​យើង​កម្រ​ឃើញ​គេ​ប្រើប្រាស់​ខន​ថា​ក់​ឡេ​ន​ក៏​ដោយ តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​បាន​ប្រើ​ប្រាស់​វា​ផង​ដែរ ជា​ពិសេស​តារាចម្រៀង ឬ​ភាពយន្ត​ដែល​ភ្នែក​ម្ញូ​ប និង​កូនក្រមុំ​ថត Pre Wedding តែ​ម្តង ។ ​បើសិនជា​អ្នក​មិន​បាន​ពាក់…

ថ្វីបើ​នៅ​ស្រុក​យើង​កម្រ​ឃើញ​គេ​ប្រើប្រាស់​ខន​ថា​ក់​ឡេ​ន​ក៏​ដោយ តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​បាន​ប្រើ​ប្រាស់​វា​ផង​ដែរ ជា​ពិសេស​តារាចម្រៀង ឬ​ភាពយន្ត​ដែល​ភ្នែក​ម្ញូ​ប និង​កូនក្រមុំ​ថត Pre Wedding តែ​ម្តង ។

​បើសិនជា​អ្នក​មិន​បាន​ពាក់ ឬ​ពាក់​វា​មិន​បាន​ត្រឹមត្រូវ ខន​ថា​ក់​ឡេ​ន​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​បាន​។ ដើម្បី​ចៀសវាង​ការ​បង្ក​រោគ ឬ​មាន​របួស យក​ល្អ​អ្នក​ប្រើប្រាស់​ប្រាស់​គួរតែ​ធ្វើ​រឿង​ដូច​ខាងក្រោម​នេះ​៖

១-​ចូរ​ប្តូរ​ប្រអប់​រក្សា​ទុក​ខន​ថា​ក់​ឡេ​ន​នេះ​ជា​រៀង​រាល់ ៣​ខែ​ម្តង ។
២-​ចូរ​លាង​សម្អាត និង​សម្លាប់​មេរោគ​នៅ​លើ​ខន​ថា​ក់​ឡេ​ន​ឲ្យ​បាន​ស្អាត​ល្អ ។
៣-​ចូរ​ដោះ​ខន​ថា​ក់​ឡេ​ន​ជា​និច្ច​មុន​ពេល​ហែល​ទឹក ។
៤-​មិន​ត្រូវ​យក​សូលុយស្យុង​លាង​ខន​ថា​ក់​ឡេ​ន​ដែល​ប្រើ​រួច មក​ប្រើ​ម្តងទៀត​ឡើយ ។
៥-​មិន​ត្រូវ​ប្រើ​ទឹកមាត់​ដើម្បី​លាង​សម្អាត​ខន​ថា​ក់​ឡេ​ន​ឡើយ ។
៦-​មិន​ត្រូវ​ពាក់​ខន​ថា​ក់​ឡេ​ន​គេង​នៅ​ពេល​យប់​ឡើយ ៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ