ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ឆាយា​លក្ខណ៍​​ច្រើន​សន្លឹក​ ព្រះ​វរ​រាជ​មាតាជាតិខ្មែរ យាងទៅសួរសុខ​ទុក្ខ​…

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ព្រះ​ឆាយា​លក្ខណ៍​ជាច្រើន​សន្លឹក ​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​ផេ​ក​ព្រះ​បរមរាជវាំង បាន​បង្ហាញ​ពី​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជមាតា​ជាតិខ្មែរ យាង​ទៅ​សួរសុខទុក្ខ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពី​ថ្ងៃ​ទី​១៥…

​រាជធានី​ភ្នំពេញ ៖ ព្រះ​ឆាយា​លក្ខណ៍​ជាច្រើន​សន្លឹក ​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​ផេ​ក​ព្រះ​បរមរាជវាំង បាន​បង្ហាញ​ពី​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជមាតា​ជាតិខ្មែរ យាង​ទៅ​សួរសុខទុក្ខ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា​កន្លង​ទៅ ខណៈ​ដែល​សម្តេចក្រុមព្រះ​កំពុង​សម្រាក​ព្យាបាល​របួស​ដែល​មិន​ទាន់​សះស្បើយ​នៅឡើយ​នៅ​ដំណាក់​វាល​ស្បូវ ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ដោយ​មានការ​ថែទាំ​ពី​ម្ចាស់​ក្ស​ត្រី​ម៉ា​រី ។

ការ​យាង​ទៅ​សួរសុខទុក្ខ​នេះបាន​បង្ហាញ​ថា សម្តេចម៉ែ​ពិតជា​មាន​សេចក្តី​នឹករឭក អាណិត និង​ស្រឡាញ់​ព្រះរាជ​វង្សានុវង្ស​របស់​ព្រះ​អង្គ​ ដែល​ពេល​នេះ​ទ្រង់​ជា​ព្រះ​អធិបតី បន្ទាប់​ពី​ព្រះ​បរម​រតន​កោដ្ឋ សោយ​ទិវង្គត​ទៅ ។

សម្តេចព្រះ​មហាក្សត្រី បាន​សព្វ​ព្រះរាជ​ហ​ឫទ័យ​យាង​សំណេះសំណាល​សួរសុខទុក្ខ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​កំពុង​សម្រាក​ព្យាបាល​ព្រះ​សុខភាព​នៅ​ដំណាក់​វាល​ស្បូវ ក្នុង​សង្កាត់​និរោធ ។

តាម​រយៈ​ព្រះ​ឆាយា​លក្ខណ៍​ជាច្រើន​សន្លឹក អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​មានការ​ចាប់អារម្មណ៍​នោះ​ គឺសម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បន្ទាប់​ពី​រង​របួសធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរា​ចរណ៍​នៅ​ផ្លូវជាតិ​លេខ​៤ ដែល​បណ្តាល​ឱ្យ​អ្នក​ម្នាង អ៊ុ​ក ផល្លា ស្លាប់​នោះ គេ​មិន​ដែល​បានឃើញ​ព្រះ​ភ័ក្ត្រ​ព្រះ​អង្គជា​សាធារណៈ​ទេ គឺ​បាន​ត្រឹម​ទទួល​ព័ត៌មាន​ថា ព្រះ​អង្គ​យាង​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ ។

តាម​ព្រះ​ឆាយា​លក្ខណ៍​ទាំងនេះ គេ​ឃើញ​ព្រះ​អង្គ​ត្រូវ​បាន​គ្រាហ៍ ដោយ​សម្តេច មហិស្ស​រា ចក្រ​ព​ង្ស់ ជា​ព្រះ​អនុជ​ដែល​បង្ហាញ​ថា ព្រះ​អង្គ​មិន​ទាន់​ជា​សះស្បើយ​នៅឡើយ​ទេ ហើយ​ក៏​មាន​ភាព​ចាស់ជរា​ស្មាន​មិន​ដល់​ផង​ដែរ​ឬ​ដូច​ជា​ខ្សោយ​ថាមពល ។

សូម​រំឭក​ថា សម្តេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ និង​អ្នក​ម្នាង អ៊ុ​ក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ ម៉ែត្រ​លេខ​២០០-២០១ នៅ​ចំណុច​ភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នា​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ មុន​ការ​បោះ​ឆ្នោត​នា​ខែកក្កដា​។

នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ សម្តេច​ក្រុមព្រះ​បាន​រង​របួសធ្ងន់​ជាមួយនឹង​អង្គរក្ស ចំណែក​អ្នក​ម្នាង អ៊ុ​ក ផល្លា បាន​ទទួលមរណភាព​នៅ​ពេល​ក្រោយមក​ដោយសារ​របួសធ្ងន់​ពេក ។ ពេលនេះ សម្តេចក្រុមព្រះ​ហាក់​បាន​យាង​មក​ទ្រនំ​ចាស់​វិញ​ហើយ គឺ​ម្ចាស់​ក្ស​ត្រី​ម៉ា​រី រណឫទ្ធិ ៕

អត្ថបទសរសេរ ដោយ