ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ថា​«២-៣​ថ្ងៃ​ទៀត​ឪពុក​ម្តា​យមក​យក​ទៅ​នៅ​ជាមួយ​ហើយ​» ស្រាប់តែ​…

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ជា​ជាងភ្លើង​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​លើ​ដើម​អាកា​ស្យា បង្ក​រការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ទួល​តាខេ​ង ភូមិ​វាំង​ខាងត្បូង ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក…

ខេត្តកំពង់ធំ ៖ បុរស​ជា​ជាងភ្លើង​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​លើ​ដើម​អាកា​ស្យា បង្ក​រការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ទួល​តាខេ​ង ភូមិ​វាំង​ខាងត្បូង ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ចាន់ វណ្ណ​: (​ហៅ​ប្រុស​) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ជាងភ្លើង​ឲ្យ​ក្រុមហ៊ុន រស់នៅ​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង និង​បាន​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុងភូមិ​៧​មក​រា ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។

បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ម៉ក់ សុភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវជា​បងជីដូនមួយ​របស់​ជន​រង​គ្រោះ ដែល​ធ្វើការ​ជាមួយ​គ្នា​បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្អូនជីដូនមួយ​(​ជន​រង​គ្រោះ​)​របស់​គាត់​ជា​កូនកំព្រា​ឪពុក ម្ដាយ មួយ​រយៈ​កន្លង​មកនេះ គាត់​ឃើញ​ជន​រង​គ្រោះ​ចេះ​តែ​មាន​អារម្មណ៍​រវើរវាយ និង​មាន​សតិ​មិនសូវ​ល្អ ហើយ​ជន​រង​គ្រោះ​ចេះ​តែ​និយាយ​ថា «​ពីរ​បី​ថ្ងៃ​ទៀត​ឪពុក​ម្ដាយ​នឹង​មក​យក​ទៅ​នៅ​ជាមួយ​ហើយ​» ជួនកាល​ពេល​យប់​អធ្រាត្រ ជន​រង​គ្រោះ​បាន​ដើរទៅ​អង្គុយ​នៅ​ឯ​វាលស្រែ​តែ​ម្នាក់ឯង​ក៏​មាន។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​នៅ​​វេលា​ម៉ោង​ប្រហែល​​៨​ព្រឹកថ្ងៃកើតហេតុ​ ​ក្រោយពេល​ហូប​បាយ​ព្រឹក​រួច ជន​រង​គ្រោះ​បាន​ប្រាប់​គាត់​ថា «​ទៅ​រក​ទិញ​បារី​មួយ​ភ្លែត​» ហើយ​ក៏​បាត់​មិនឃើញ​វិល​មក​វិញឡើយ ​រហូត​ដល់​ពេល​​​មេជាង​ឈ្មោះ​លី ឡា​ត់ តម្រូវ​ឲ្យ​ពួក​គាត់​ប្រមូលគ្នា​ថតរូប ដើម្បី​បង្ហោះ​រាយការណ៍​ទៅ​មេ​នៅ​ឯង​ភ្នំពេញ ស្រាប់តែ​បាត់​ជន​រង​គ្រោះ​មិនឃើញ ក៏​នាំ​គ្នា​ដើរ​រក​ចេញពី​ភូមិ​ទៅ​ទិស​ខាងជើង​មាន​ចម្ងាយ​ប្រហែល​៤០០​ម៉ែត្រ ។

តាមប្រភពដដែល​បាន​បន្ត​ទៀត​ថា ពេលពួកគាត់​ដើររក​ជនរងគ្រោះ​តាម​ផ្លូវលំ​ក៏​បាន​ជួប​ក្មេង​ប្រុស​២​នាក់​មិន​ស្គាល់ឈ្មោះ​ប្រាប់​ថា ពួក​គេ​បាន​ប្រទះ​ឃើញ​មនុស្ស​ចង.ក​នៅ​លើ​ដើមកា​ស្យា ពេល​ឮ​ដូច្នេះ​ពួក​គាត់​ក៏​សួរ​ក្មេង​ប្រុស​នោះ​ថា នៅឯណា? ក្មេង​ប្រុស​នោះ​ចង្អុល​ប្រាប់ ហើយ​ក៏​ពួកគាត់​នាំ​គ្នា​ដើរទៅរ​កតាម​ការ​ចង្អុល​របស់​ក្មេង​ៗ ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​យក​ខ្សែ​ស្មាច់​ចងក​ភ្ជាប់​នឹង​មែក​ដើមកា​ស្យា ដែល​មាន​កម្ពស់​ផុត​ពី​ដី​ប្រហែល​ជាង​២​ម៉ែត្រ​ស្លាប់​បាត់​ទៅ​ហើយ រួច​ពួក​គាត់​ក៏​បាន​នាំ​គ្នា​ប្រញាប់​ទៅ​ប្រាប់​មេជាង​នៅ​ឯ​ភូមិ​វិញ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បីឱ្យ​​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ ។

តាម​ប្រភព​ពី​មិត្ត​រួមការ​ងារ​ជាមួយ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះជា​មនុស្ស​ស្លូតបូត​ណាស់ ពុំដែល​មានរឿង​រ៉ាវ​អ្វី​ជាមួយនឹង​ពួក​គាត់​ទេ គិតតែ​ពី​ធ្វើ​ការងារ ហើយ​ពួក​គាត់​ក៏​មិន​នឹក​ស្មានថា​ជន​រង​គ្រោះ​បែរជា​ទៅ​ចងក​សម្លាប់​ខ្លួន​យ៉ាង​ដូច្នេះ​សោះ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល និង​ក្រុមប្រឹក្សា​ឃុំ​មេ​ភូមិ ចុះ​ទៅ​ដល់ទី​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​ទីកន្លែង​កើតហេតុ និង​សព​ជន​រង​គ្រោះ រក​ឃើញ​មាន​ស្នាម​ទ្រុឌ​ពណ៌​ក្រ​ម៉ៅ​ព័ទ្ធ​ជុំវិញ​.​ក ក្រៅពី​នេះ​នៅ​លើ​ខ្លួន​ជន​រង​គ្រោះ​រក​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ទើប​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ចងក​ពិតប្រាកដ​មែន និង​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ