ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ច​វ​គ្គិ​យ​ជា​ព្រះសង្ឃ​ដំបូង​គេ​ក្នុង​លោក

4 ឆ្នាំ មុន

ដោយសារ​តែ​បំពេញ​ទុក្ករកិរិយា​អស់​៦​ឆ្នាំ​ឥត​បាន​ផលព្រះ​អង្គ​ក៏​ងាក​មក​ប្រតិបត្តិ​តាម​ផ្លូវ​កណ្តាល​វិញ មិន​តឹង​ពេក និង​មិន​ធូរ​ពេក​ពោល​គឺ​មជ្ឈិម​បដិបទា ហើយ​ឆាន់ចង្ហាន់​តាម​ធម្មតា​វិញ ។ ពេល​នោះ​ឥសី​បញ្ច​វ​គ្គិ​យ​គឺ កោ​ណ្ឌ​ញ្ញៈ វ​ប្បៈ ភ​ទ្ទិ​យៈ មហា​នាម…

ដោយសារ​តែ​បំពេញ​ទុក្ករកិរិយា​អស់​៦​ឆ្នាំ​ឥត​បាន​ផលព្រះ​អង្គ​ក៏​ងាក​មក​ប្រតិបត្តិ​តាម​ផ្លូវ​កណ្តាល​វិញ មិន​តឹង​ពេក និង​មិន​ធូរ​ពេក​ពោល​គឺ​មជ្ឈិម​បដិបទា ហើយ​ឆាន់ចង្ហាន់​តាម​ធម្មតា​វិញ ។

ពេល​នោះ​ឥសី​បញ្ច​វ​គ្គិ​យ​គឺ កោ​ណ្ឌ​ញ្ញៈ វ​ប្បៈ ភ​ទ្ទិ​យៈ មហា​នាម និង​អស្ស​ជិ​ដែល​ចាំ​បម្រើ​ព្រះ​អង្គ​ក៏​លែង​អាស្រ័យ​ជាមួយ ព្រោះ​យល់​ថា មាន​តែ​ការ​ធ្វើ​ទុក្ករកិរិយា​ប៉ុណ្ណោះ​ទើប​ជា​មាគ៌ា​នាំ​ទៅ​រក​ការ​ត្រាស់​ដឹង​បាន តែ​ផ្ទុយ​ស្រឡះ​ព្រះ​អង្គ​ត្រឡប់​មក​ឆាន់​អាហារ​វិញ​មិន​សង្ឃឹមថានឹង​បាន​ត្រាស់​ដឹង​ឡើយ​។ ធ្វើ​ឲ្យ​ពួក​ឥសី​ទាំង​៥​រូប​នោះ​បោះបង់​ព្រះ​សមណគោតម​ឲ្យ​នៅ​តែឯង​ឯកោ ហើយ​បាន​នាំ​គ្នា​ទៅ​បំពេញ​តបៈ​ក្នុង​ព្រៃ​ឥសិបតនមិគទាយវ័ន​អស់​ទៅ ។

នៅ​ព្រឹក​នៃ​ថ្ងៃពេញបូណ៌មី​ខែវិសាខ ព្រះ​អង្គ​បាន​ទទួល​មធុបាយាស​របស់​នាង​សុជាតា​ជា​ព្រះ​ក្រយា​ហារ​ហើយ​បាន​ប្រថាប់​គង់​ក្នុង​ឥរិយាបថ​ព្រះ​ភ្នែន​ដោយ​តាំងចិត្ត​អធិដ្ឋាន​ថា ប្រសិនបើ​អាត្មាអញ​មិន​បាន​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ទេ អាត្មាអញ​នឹង​មិន​ព្រម​ក្រោក​ចេញពី​គល់​ពោធិព្រឹក្ស​នេះ​ឡើយ ។

នា​រាត្រី​កាលនោះ​ឯង ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ក៏​បាន​កើតឡើង​ហើយ​ក្នុង​លោក ព្រះធម៌​ក៏​បាន​កើតឡើង​ហើយ​ក្នុង​លោក ។

ក្រោយ​ការ​ត្រាស់​ដឹង​ព្រះ​អង្គ​បាន​យាង​ទៅ​ប្រោស​បញ្ច​វ​គ្គិ​យ ដោយ​ស្តេច​យាង​ដោយ​ព្រះបាទ​ផ្ទាល់​ឆ្ពោះទៅ​កាន់​ព្រៃ​ឥសិបតនមិគទាយវ័ន ហើយ​ទ្រង់​ប្រោស​សម្តែង​ព្រះ​ធម្មចក្កប្បវត្តនសូត្រ​ដល់​ពួក​បញ្ច​វ​គ្គិ​យ​មាន​ព្រះ​កោ​ណ្ឌ​ញ្ញៈ​ជាដើម​ឲ្យ​បាន​ត្រាស់​ដឹង​តាម​គ្រប់​ៗ​អង្គ​។ គ្រានោះ​ព្រះសង្ឃ​ក៏​បាន​កើតឡើង​ហើយ​ក្នុង​លោក ។